សូមស្វាគមន៏ ការចូលមកកាន់គេហទំព័រ របស់យើងខ្ញុំ ! សារព័ត៌មាន «ជាតិខ្មែរ» ជាសារព័ត៌មានឯករាជ្យ ដែលបង្កើតឡើង ក្នុងគោលបំណងលើកស្ទួយ សេរីភាពសារព័ត៌មាន ការគោរពសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ព្រមទាំង ជំរុញ​ឲ្យមានការលប់បំបាត់អំពើពុករលួយថ្នាក់ជាតិ ក្នុងជួររដ្ឋាភិបាលកម្ពុជា ។

Tuesday, June 19, 2018

ពល​រដ្ឋ​ដែល​មាន​ជម្លោះ​ដី​ធ្លីមក​ពី​ខេត្ត​កោះ​កុង២១០​គ្រួសារ​ បន្តឡេីងមកតវ៉ា​នៅ​ក្រសួង​ដែន​ដី​សាជា​ថ្មី

ដោយ ៖ ជាតិខ្មែរ | ចុះផ្សាយថ្ងៃទី
អ្នកស្រី មិថុនា ភូថង អភិបាលខេត្តកោះកុង បរាជ័យក្នុងការដោះស្រាយវិវាទ
ដីធ្លីប្រជាពលរដ្ឋរបស់ខ្លួន។
 
ពល​រដ្ឋ​ដែល​មាន​ជម្លោះ​ដី​ធ្លីមក​ពី​ខេត្ត​កោះ​កុង​ជាង​៥០នាក់​ តំណាង​ឲ្យ​២១០​គ្រួសារ​ បានឡើង​មកតវ៉ា​នៅ​ក្រសួង​ដែន​ដី​សាជា​ថ្មីបន្ទាប់​ពីអស់​ជំនឿ​លើ​ការ​ដោះស្រាយ​ថ្នាក់​ខេត្ត។
តំណាង​ពល​រដ្ឋ​ដែល​មក​តវ៉ាអ្ន​កស្រី សាំង​ ពុយ បាន​ឲ្យ​អ្នក​សារព័ត៌មាន​ដឹង​ថា ពួកគេទាំង​២១០​គ្រួសារ​ដែល​បាន​រស់​នៅ និង​ធ្វើ​ចំការ​លើ​ដីជាង​៦ពាន់​ហិកតា ក្នុង​ឃុំភីមាស និង​ឃុំ​កោះ​ស្តេច ក្នុង​ស្រុកគីរី​សាគរ ខេត្ត​កោះ​កុង​ តាំង​ពី​ឆ្នាំ​១៩៨០មក​ដោយ​មាន​អាជ្ញា​ធរ​មូលដ្ឋាន​បញ្ជាក់​ត្រឹម​ត្រូវ តែ​នៅ​ឆ្នាំ​២០០៨ ត្រូវ​បាន​ក្រុម​ហ៊ុន Union Development របស់​ប្រទេស​ចិន​បាន​ចូល​មក​ឈូសឆាយ​ដី​ និង​កម្ទេច​ផល​ដំណាំ​របស់​ពួក​គេ​អស់​ ដោយ​ពុំ​ដឹង​មូល​ហេតុច្បាស់​លាស់។
អ្នក​ស្រី​បន្ត​ថា​ បន្ទាប់​ពី​មាន​ការ​ឈូសឆាយ​ពួកគេ​ក៏​បាន​ចេញ​តវ៉ា​ជា​បន្ត​បន្ទាប់ តាំងពី​ថ្នាក់​ស្រុក ខេត្ត រហូត​មក​ដល់​ថ្នាក់​ជាតិ​រួម​មាន​ទាំង​សភាជាតិ​ផង​ដែរ​នៅ​តែ​គ្មាន​ដំណោះស្រាយ ទើប​តែ​នៅ​ខែ​មុន​មាន​ការ​ណែនាំ​របស់​រដ្ឋ​មន្ត្រី​ក្រសួង​ដែន​ដី​លោក ជា ​សុផារ៉ា ឲ្យ​ត្រលប់​ទៅ​ខេត្ត​វិញ​ និង​មាន​ក្រុម​ការ​ងារ​បស់​ក្រសួង​ចុះ​ទៅ​ដោះស្រាយ​ជូន តែ​នៅ​តែ​គ្មាន​ដំណោះស្រាយដដែល​។
អ្នកស្រីបន្តថា <<យើង​ជូន​ព័ត៌មាន​ទៅ​ខាង​អាជ្ញាធរ​ខេត្តក៏​មិន​អាច​រក​យុត្តិ​ធម៌​មិន​ទាន់​បាន ហើយ​១០​ឆ្នាំ​ហើយ​។ ចំការ​របស់​យើង​ប៉ុនហ្នឹង ១ឆ្នាំ​ៗ​យើង​អាច​ទទួលផល​១​ឆ្នាំ​ៗ​ បើ​គ្រាន់​តែ​បេះ​ដូង​លក់ ក៏​យើង​ចិញ្ចឹង​ជីវភាព​របស់​គ្រួសារ​យើង​បាន​ដែរ។ ចន្ទី ក៏​យើង​អាច​ចិញ្ចឹមបាន​ដែរ​តែ​ឥឡូវ​យើង​មិន​មាន​សិទ្ធ​ចូល​ទៅ​ក្នុង​ដី​យើ​ងផង​ ដល់​សុំ​អនុញ្ញាតពី​គេ​ហើយ​យើង​រស់​នៅ​មុន​ ហេតុ​អីបាន​គាត់​បិទ​សិទ្ធ​ប្រជា​ពល​រដ្ឋ​មិន​ឲ្យ​ចូល​ទៅរស់​ដី​ខ្លួន​ឯង កាល​ពី​មុន​យើង​រស់​នៅ​សោះមាន​ផ្ទះ​មាន​សំបែង​អី​ទាំង​អស់>>
ពល​រដ្ឋ​ម្នាក់​ទៀត​អ្នក​ស្រី ឡាន់ យី មាន​ប្រសាសន៍​ថា​ចាប់​តាំង​ពី​ក្រុម​ហ៊ុន Union development របស់​ចិនចូល​មក​ប្រជា​ពល​រដ្ឋ​ជួប​ការ​លំ​បាក​ជា​ខ្លាំង​ដោយ​សារ​ខ្វះ​ចំណូល​ចិញ្ចឹម​គ្រួសារ ត្រូវធ្វើ​ចំណាកស្រុក​ និងទៅ​រស់​នៅ​ក្នុង​ខេត្ត​ផ្សេង​ជា​ដើម។
រហូតមកដល់រសៀលម៉ោង៥នេះ ប្រជាពលរដ្ឋទាំងនោះនៅតែបន្តការតវ៉ានៅក្បែរក្រសួងដែនដី នៅឡើយ ដោយរង់ចាំដំណោះស្រាយពីអាជ្ញាធរ។
ទោះ​ជា​យ៉ាង​ណា​បើតាម​ប្រជា​ពល​រដ្ឋ​ដែល​ឡើង​មក​តវ៉ាឲ្យ​ដឹងថានៅ​ថ្ងៃ​នេះ អគ្គនាយក​នៃ អគ្គនាយកដ្ឋានរដ្ឋបាល​លោក​ សេង​ ឡូត​ បាន​មក​ទទួល​ជួប​ និង​បាន​ជម្រាប​ឲ្យ​ប្រជា​ពល​រដ្ឋឡើង​ទៅ​តវ៉ា​នៅ​ក្រសួង​បរិស្ថាន​វិញដោយ​សារ​ករណី​របស់​ពល​រដ្ឋ​នេះ​គឺ​មិន​មែន​ជា​សមត្ថកិច្ច​របស់ ក្រសួង​ដែន​ដី​នោះ​ទេ។
​កាល​ពីថ្ងៃ​ទី​ ១៣ខែមិថុនា រដ្ឋ​មន្ត្រី​ក្រសួង​មហា​ផ្ទៃ លោក ស ខេង បានបញ្ជា​រទៅ​កាន់​រដ្ឋបាល​ខេត្តនានា​ ឲ្យ​ដោះស្រាយ​វិវាទ​ដីធ្លី​ក្នុង​ខេត្ត​របស់​ខ្លួន​ឲ្យ​មាន​ប្រសិទ្ធ​ភាព​ និង​រក្សាភាពអត់ធ្មត់ក្នុង ការបំពេញការងារពាក់ព័ន្ធនឹងបញ្ហាទំនាស់ដីធ្លី ឬការតវ៉ា​ទាម​ទារ​នានា​របស់ប្រជាពលរដ្ឋ ដោយថា ដើម្បីបញ្ចៀសនូវអំពើហិង្សាផ្សេងៗ ខណៈ ប៉ុន្មានខែចុងក្រោយនេះក្រុមពលរដ្ឋ​មានជម្លោះដីធ្លីបន្ត​ឡើងមកតវ៉ានៅរាជធានីភ្នំពេញជា​បន្ត​បន្ទាប់ តែមិនមានដំណោះស្រាយឡេីយ៕

0 comments:

Post a Comment

 
Copyright © . Khmer Nation - Posts · Comments
Theme Template by BTDesigner · Powered by Blogger