សូមស្វាគមន៏ ការចូលមកកាន់គេហទំព័រ របស់យើងខ្ញុំ ! សារព័ត៌មាន «ជាតិខ្មែរ» ជាសារព័ត៌មានឯករាជ្យ ដែលបង្កើតឡើង ក្នុងគោលបំណងលើកស្ទួយ សេរីភាពសារព័ត៌មាន ការគោរពសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ព្រមទាំង ជំរុញ​ឲ្យមានការលប់បំបាត់អំពើពុករលួយថ្នាក់ជាតិ ក្នុងជួររដ្ឋាភិបាលកម្ពុជា ។

Friday, June 22, 2018

គណបក្ស​ហ៊្វុនស៊ុនប៉ិច​បង្កេីតគណ:កម្មការពិសេសមួយ​ មាន សមាសភាព៥រូប ដឹកនាំបក្សខណះអវត្តមានសម្តេចក្រមព្រះ

ដោយ ៖ ជាតិខ្មែរ | ចុះផ្សាយថ្ងៃទី

(ភ្នំពេញ)៖ គណបក្សហ្វ៊ុនស៊ិនប៉ិច នៅពេលនេះបានតែងតាំង គណៈកម្មការពិសេសមួយ ដែល មានសមាសភាព៥រូប​ បន្ទាប់ពីសម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ព្រះប្រធានគណបក្សនេះ បាន យាងទៅព្យាបាលរបួស នៅក្រៅប្រទេស។
លោក ញ៉េប ប៊ុនជិន អ្នកនាំពាក្យគណបក្សហ្វ៊ុនស៊ិនប៉ិច បានអះអាង នៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ ២០១៨នេះ គណៈកម្មការនេះ មានសមាសមាសភាពចំនួន៥រូបក្នុងនោះមាន លោក យូ ហុក គ្រី អនុប្រធានបក្ស ជាប្រធានគណៈកម្មការ, លោក ប៉ោ ប៊ុនស្រ៊ឺ អនុប្រធានបក្ស ជាសមាជិក,  លោក ញ៉េប ប៊ុនជិន អនុប្រធាន និងជាអ្នកនាំពាក្យ ជាសមាជិក, លោក យឹម សាវី អគ្គលេខាធិការ ជា សមាជិក និង លោក វ៉ាន់ សុផាន់ណា អគ្គលេខាធិការរងប្រតិបត្តិ ជាលេខាធិការ។

លោក ញ៉េប ប៊ុនជិន សេចក្តីសម្រេចនេះ ត្រូវបានធ្វើឡើងដោយ សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ កាលពីថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៨ ដែលគណៈកម្មការនេះ គឺជាសេនាធិការផ្ទាល់របស់ សម្តេចក្រុមព្រះ ដែលមានតួនាទី និងភារកិច្ចដូចជា រៀបចំកិច្ចការសំខាន់ៗ ពាក់ព័ន្ធនឹងដំណើរការបោះឆ្នោត ពិនិត្យការស្នើសុំតួនាទី ផ្លាស់ប្តូរ និងវិន័យលើសមាជិកគណបក្ស ដោះស្រាយបាតុភាពផ្សេងៗទាំងនៅថ្នាក់កណ្តាល និងថ្នាក់មូលដ្ឋាន  បំពេញភារកិច្ចផ្សេងទៀត តាមព្រះតម្រិះ សម្តេចក្រុមព្រះ។
ទោះជាយ៉ាងណា ការសម្រេចនេះមិនទាន់ច្បាស់លាស់ថា ជាការសម្រេចរបស់សម្តេចក្រុមព្រះ នៅឡេីយទេ ដោយសារស្ថានភាពរបួសរបស់សម្តេចក្រុមព្រះ ក៏មិនទាន់ប្រាកដថាព្រះអាចមាន បន្ទូលបាននៅឡេីយ៕


0 comments:

Post a Comment

 
Copyright © . Khmer Nation - Posts · Comments
Theme Template by BTDesigner · Powered by Blogger