សូមស្វាគមន៏ ការចូលមកកាន់គេហទំព័រ របស់យើងខ្ញុំ ! សារព័ត៌មាន «ជាតិខ្មែរ» ជាសារព័ត៌មានឯករាជ្យ ដែលបង្កើតឡើង ក្នុងគោលបំណងលើកស្ទួយ សេរីភាពសារព័ត៌មាន ការគោរពសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ព្រមទាំង ជំរុញ​ឲ្យមានការលប់បំបាត់អំពើពុករលួយថ្នាក់ជាតិ ក្នុងជួររដ្ឋាភិបាលកម្ពុជា ។

Thursday, June 21, 2018

អគ្គស្នងការនគរបាលជាតិអះអាងថាករណីគ្រោះថ្នាក់ចរាចរណ៏មក លេីសម្តេចក្រុមព្រះនិង អ្នកម្នាងអ៊ុក ផល្លា មិនមែនជា រឿងនយោបាយទេ

ដោយ ៖ ជាតិខ្មែរ | ចុះផ្សាយថ្ងៃទី
សម្តេចម៉ែ យាងចូលរួមពិធីបុណ្យសព អ្នកម្នាង អ៊ុក ផល្លា នៅវត្តមទុមវត្តី
កាលពី ម្សិលមិញ។

អគ្គស្នងការនគរបាលជាតិ បាន​ច្រានចោលព័ត៌មានជុំវិញករណីគ្រោះថ្នាក់ចរាចរណ៍លើសម្ដេច ក្រុមព្រះ នរោត្ដម រណឫទ្ធិ និងអ្នកម្នាង អ៊ុក ផល្លា ថា មិនមែនជារឿងនយោបាយ និងថា ជា ករណីគ្រោះថ្នាក់ចរាចរណ៍សុទ្ធសាធ ដែលបង្កឡើងដោយអ្នកបើកបរ​តាក់ស៊ី កាលពីថ្ងៃ ទី ១៧ មិថុនា កន្លងមក។
កាលពីថ្ងៃទី១៧ ខែមិថុនា ប្រធាន​គណបក្ស​ហ៊្វុនស៊ិនប៉ិច សម្ដេច​ក្រុម​ព្រះ នរោត្ដម រណឫទ្ធិ ត្រូវ​បាន​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​ឯ​មន្ទីរ​ពេទ្យជាបន្ទាន់ ចំណែកព្រះជាយា​របស់​ព្រះ​អង្គ គឺ​អ្នក​ម្នាង អ៊ុក ផល្លា បាត់​បង់​ជីវិតតែ​ប៉ុន្មាន​ម៉ោង​ប៉ុណ្ណោះ ក្រោយ​ជួប​គ្រោះ​ថ្នាក់​ចរាចរណ៍​​លើ​ផ្លូវ​ជាតិ​លេខ ៤ ស្ថិត​ក្នុង​ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ អំឡុង​ពេល​ធ្វើ​ដំណើរ​ចុះ​ជួបជាមួយ​ក្រុម​អ្នក​គាំ​ទ្រ​គណបក្ស។
មន្ដ្រីជាន់ខ្ពស់គណបក្ស ហ៊្វុន ស៊ិនប៉ិច ក៏បានបង្ហាញមន្ទិលសង្ស័យជុំវិញករណីនេះ និងស្នើឲ្យ ស៊ើបអង្កេតស៊ីជម្រៅ។

ប៉ុន្ដែ ក្នុងសន្និសីទសារព័ត៌មានមួយនៅថ្ងៃព្រហស្បតិ៍​នេះ អគ្គស្នងការរងនគរបាលជាតិ លោក ហ៊ឹម យ៉ាន បានបង្ហាញរបាយការណ៍ស៊ើបអង្កេតរបស់អាជ្ញាធរជុំវិញករណីគ្រោះថ្នាក់ចរាចរណ៍ នៅខេត្តព្រះសីហនុនេះ និងអះអាងថា មិនមានពាក់ព័ន្ធនឹងរឿងនយោបាយណាមួយឡើយ។
លោក ហ៊ឹម យ៉ាន ថ្លែងថា អ្នកបើកបររថយន្ដតាក់ស៊ី​ឈ្មោះ ម៉ិល សារ៉េត អាយុ ៣៤ឆ្នាំ គឺជាអ្នក បង្កើតកំហុសក្នុងករណីគ្រោះថ្នាក់ចរាចរណ៍នេះ ដោយថា នៅត្រង់ចំណុចកើតហេតុនោះ រថយន្ដ តាក់ស៊ី បានបើកជែងរថយន្ដមួយគ្រឿង​ទៀត ដែលមានទិសដៅស្របគ្នា ហើយបានរេចង្កូតទៅ ខាងចំណែកផ្លូវ​នៃក្បួនរថយន្ដរបស់សម្ដេចក្រុមព្រះ។
លោកថ្លែងបន្ដថា អ្នកបើករថយន្ដតាក់ស៊ី ក៏បានដឹកមនុស្សលើសចំណុះដល់ទៅ ៦នាក់ និង បើកបរក្នុងភាពប្រញាប់ប្រញាល់ ដើម្បីបានឆាប់ដល់គោលដៅ​ពីក្រុងព្រះសីហនុ ទៅរាជធានី ភ្នំពេញ។
ចំណុចនេះ គឺស្ដែងឲ្យឃើញថា មានបញ្ហា២ ទី១ គឺល្បឿនលឿន ទី២ ការដឹកនាំមនុស្សដែល អង្គុយជុំគ្នានៅ​កៅអីតែមួយ ធ្វើឲ្យការបើកបរមានការលំបាក​ក្នុងការកាច់ចង្កូត និងការជាន់ហ្វ្រាំង ហើយក៏បានបុកយ៉ាងពេញទំហឹងទៅលេីព្រះទីនាំងរបស់សម្តេចក្រុមព្រះ។ ចំណែកព្រះទីនាំង របស់សម្ដេចក្រុមព្រះ គឺងាកក្បាលចូលទៅគែមខាងស្ដាំបន្ដិច។ នេះជាហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ ដែលបង្កឡើងដោយអ្នកបើកបរឈ្មោះ ម៉ិល សារ៉េត។
បន្ទាប់ពីជួបគ្រោះថ្នាក់ចរាចរណ៍​ សម្ដេចក្រុមព្រះ ត្រូវបានបញ្ជូនទៅព្យាបាលនៅទីក្រុងបាងកក ប្រទេសថៃ ចំណែក​សពអ្នក​ម្នាង អ៊ុក ផល្លា ត្រូវបានរៀបចំ​ធ្វើបុណ្យតាមប្រពៃណី នៅវត្តបទុមវតី រាជធានីភ្នំពេញ។
សម្ដេច​ក្រុមព្រះ និង​អ្នក​ម្នាង អ៊ុក ផល្លា បាន​ជួប​ប្រទះ​​គ្រោះ​ថ្នាក់​ចរាចរណ៍​​កម្រិត​ធ្ងន់​ម្ដង​រួច​មក​ហើយ​​​កាល​ពី​ឆ្នាំ​២០១៥ អំឡុង​ពេល​ធ្វើ​ដំណើរ​ត្រឡប់មក​ពី​ជួប​អ្នក​គាំ​ទ្រ​គណបក្ស​​នៅ​ឯ​ខេត្ត​កំពង់ចាម។
នៅពេលនេះ ស្ថានភាពរបស់សម្តេចក្រុមព្រះបានធូរស្បេីយវិញហេីយ៕

0 comments:

Post a Comment

 
Copyright © . Khmer Nation - Posts · Comments
Theme Template by BTDesigner · Powered by Blogger