សូមស្វាគមន៏ ការចូលមកកាន់គេហទំព័រ របស់យើងខ្ញុំ ! សារព័ត៌មាន «ជាតិខ្មែរ» ជាសារព័ត៌មានឯករាជ្យ ដែលបង្កើតឡើង ក្នុងគោលបំណងលើកស្ទួយ សេរីភាពសារព័ត៌មាន ការគោរពសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ព្រមទាំង ជំរុញ​ឲ្យមានការលប់បំបាត់អំពើពុករលួយថ្នាក់ជាតិ ក្នុងជួររដ្ឋាភិបាលកម្ពុជា ។

Saturday, June 16, 2018

សម្តេចក្រុមព្រះ រួចផុតព្រះជន្មពីគ្រោះថ្នាក់ចរាចរណ៏ ប៉ុន្តែ អ្នកម្នាងនៅធ្ងន់ធ្ងរ ក្រោយគ្រោះថ្នាក់ចរាចរណ៍ នៅខេត្ត ព្រះសីហនុ

ដោយ ៖ ជាតិខ្មែរ | ចុះផ្សាយថ្ងៃទី
សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ  កំពុងទទួលការពិនិត្យព្យាបាល
នៅមន្ទីរពេទ្យ សេតេ ខេត្តព្រះសីហនុ។
 
រហូតដល់ម៉ោងនេះ សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ព្រះប្រធានគណបក្សហ៊្វុនស៊ិនប៉ិច បានធូរ ស្បើយហើយរួចផុតព្រះជន្ម ពីគ្រោះថ្នាក់ចរាចរណ៏ ខណៈអ្នកម្នាង អ៊ុក ផល្លា នៅមានសភាពធ្ងន់ ធ្ងរនៅឡើយ បន្ទាប់ពីជួបគ្រោះថ្នាក់ចរាចរណ៍ នៅភូមិអូរតាសេក ឃុំអូរចំណារ ស្រុកព្រៃណប់ ខេត្ដព្រះសីហនុ នាម៉ោងជាង ៩ព្រឹកថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៨នេះ ខណៈដែលព្រះអង្គយាង ទៅជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋ នៅក្នុងខេត្តព្រះសីហនុ។ នេះបើតាមការអះអាង របស់អ្នកនាំពាក្យ គណបក្សហ្វ៊ុនស៊ិនប៉ិច លោក ញ៉េប ប៊ុនជិន
លោក ញ៉េប ប៊ុនជិន បានអះអាងថា តាមព័ត៌មានលោកទទួលបាន គឺសម្តេចក្រុមព្រះ បានធូរ ស្រាលបន្តិចហើយ ឯអ្នកម្នាងនៅធ្ងន់ធ្ងរ។ សម្តេចក្រុមព្រះ និងអ្នកម្នាង នឹងត្រូវយាងតាម ឧទ្ធម្ភាគចក្រ ពីខេត្តព្រះសីហនុ មករាជធានីភ្នំពេញ នៅវេលាម៉ោង២៖០០រសៀលថ្ងៃនេះ ដើម្បីឱ្យ គ្រូពេទ្យអ្នកជំនាញឆ្លុះមើលឱ្យច្បាស់។
សម្ដេចក្រុមព្រះ នរោត្ដម រណឬទ្ធិ ព្រះប្រធានគណបក្សហ៊្វុនស៊ិនប៉ិច នៅព្រឹកថ្ងៃនេះបានជួបគ្រោះ ថ្នាក់ចរាចរណ៍បណ្តាលឲ្យព្រះអង្គ និងអ្នកម្នាង អ៊ុក ផល្លា រងរបួសធ្ងន់។ គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងនៅអំឡុងម៉ោងជាង ៩ព្រឹកថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៨នេះ នៅភូមិអូរតាសេក ឃុំអូរចំណារ ស្រុកព្រៃនប់ ខេត្ដព្រះសីហនុ ខណៈដែលព្រះអង្គកំពុងយាងទៅជួបសំណេះ សំណាលជាមួយប្រជាពលរដ្ឋនៅក្នុងខេត្តព្រះសីហនុ។
លោកឧត្តមសេនីយ៍ ជួន ណារិន ស្នងការនគរបាលខេត្តព្រះសីហនុ បានឲ្យដឹងថា គ្រោះថ្នាក់ ចរាចរណ៍នេះបង្កឡើងដោយរថយន្តឈ្នួលមួយគ្រឿងម៉ាកហាយលែនឌើ ពាក់ស្លាកលេខភ្នំពេញ 2L9667 ធ្វើដំណើរពីខេត្ដព្រះសីហនុ ទៅកាន់រាជធានីភ្នំពេញ ហើយបានបុកចូលរថយន្តរបស់ សម្តេចក្រុមព្រះតែម្តង។ គ្រោះថ្នាក់នេះសម្តេចក្រុមព្រះ និងអ្នកម្នាងអ៊ុក ផល្លា រងរបួសធ្ងន់។ រីឯភាគីរថយន្តឈ្នួលហាយលែនឌើរងរបួស៥នាក់ផងដែរ។
លោកឧត្តមសេនីយ៍ស្នងការ ជួន ណារិន្ទ បញ្ជាក់បន្ថែមថា បន្តិចទៀត ឧទ្ធម្ភាគចក្រ២គ្រឿង នឹង ចុះចតដោយមួយគ្រឿង មកដឹកសម្តេចក្រុមព្រះ ចេញពីមន្ទីរពេទ្យ សេតេ និងមួយគ្រឿងចុះចត ដើម្បីដឹកយកអ្នកម្នាងនៅមន្ទីរពេទ្យចំការចេក ទៅសង្គ្រោះនៅភ្នំពេញបន្តទៀត។
កាលពីប៉ុន្មានឆ្នាំមុនសម្តេចក្រុមព្រះ ក៏ធ្លាប់បានជួបគ្រោះថ្នាក់ចរាចរណ៍បែបនេះផងដែរ នៅស្រុក ព្រៃឈរ ខេត្តកំពង់ចាម ហើយកាលនោះអ្នកម្នាង អ៊ុក ផល្លា ក៏រងរបួសធ្ងន់ផងដែរ តែសម្តេចក្រុម ព្រះ មិនមានរងរបួសអ្វីឡេីយ៕
អ្នកម្នាង អ៊ុក ផល្លា កំពុងផ្ទំព្យាបាលនៅមន្ទីរពេទ្យ​ចំការចេក ខេត្តព្រះសីហនុ។  





0 comments:

Post a Comment

 
Copyright © . Khmer Nation - Posts · Comments
Theme Template by BTDesigner · Powered by Blogger