សូមស្វាគមន៏ ការចូលមកកាន់គេហទំព័រ របស់យើងខ្ញុំ ! សារព័ត៌មាន «ជាតិខ្មែរ» ជាសារព័ត៌មានឯករាជ្យ ដែលបង្កើតឡើង ក្នុងគោលបំណងលើកស្ទួយ សេរីភាពសារព័ត៌មាន ការគោរពសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ព្រមទាំង ជំរុញ​ឲ្យមានការលប់បំបាត់អំពើពុករលួយថ្នាក់ជាតិ ក្នុងជួររដ្ឋាភិបាលកម្ពុជា ។

Saturday, June 23, 2018

ទីបញ្ជាការដ្ឋាន​អង្គរក្ស​របស់​លោកហ៊ុន សែន ចល័ត​កង​កម្លាំង និង​យោធបរិក្ខា ទៅ​ចូលរួម​ក្នុង​ពិធី​ព្យុហយាត្រា នៅបាត់ដំបង

ដោយ ៖ ជាតិខ្មែរ | ចុះផ្សាយថ្ងៃទី

ទីបញ្ជាការដ្ឋាន​អង្គរក្ស​របស់​លោក នាយករដ្ឋមន្ត្រី ហ៊ុន សែន នៅ​ថ្ងៃ​ទី២៣ មិថុនានេះ បានចល័ត​កង​កម្លាំង និង​យោធបរិក្ខា ចេញ​ពី​ទីបញ្ជាការដ្ឋាន​អង្គរក្ស​នៅ​ក្រុង​តាខ្មៅ ខេត្តកណ្តាល ទៅ​ខេត្ត​បាត់ដំបង ដើម្បី​ទៅ​ចូលរួម​ក្នុង​ពិធី​ព្យុហយាត្រា
សេចក្តី​ប្រកាសព័ត៌​មាន​របស់​បញ្ជាការដ្ឋាន​អង្គរក្ស ឲ្យ​ដឹង​ថា ការ​ចល័ត​កង​កម្លាំង និង​យោធបរិក្ខា យោធា​នេះ ដើម្បី​ទៅ​ចូលរួម​ក្នុង​ពិធី​ព្យុហយាត្រា នៅ​ទីបញ្ជាការដ្ឋាន​យោធភូមិភាគ​ទី៥ ខេត្ត​បាត់ដំបង ក្នុង​ខួប​អនុស្សាវរីយ៍​លើក​ទី៣០ នៃ​ថ្ងៃ​កំណើត​យោធភូមិភាគ​ទី៥ នៅ​ថ្ងៃ​ទី២៨ ខែ​មិថុនា ឆ្នាំ២០១៨។
អគ្គមេបញ្ជាការ​រង​នៃ​កង​យោធពល​ខេមរភូមិន្ទ និង​ជា​មេបញ្ជាការ​នៃ​បញ្ជា​ការដ្ឋាន​អង្គរក្ស​លោក ហ៊ុន សែន គឺ​លោក ហ៊ីង ប៊ុនហៀង បាន​លើក​ឡេីងនៅ​ក្នុង​លិខិត​ដោយ​ប្រាប់​ទៅ​ពលរដ្ឋ​រស់​នៅ​តាម​បណ្តោយ​ផ្លូវ​ជាតិ​លេខ៥ កុំ​ឲ្យ​មាន​ការ​ភ្ញាក់​ផ្អើល។
ការ​ចល័តទ័ព​របស់​បញ្ជាការ​នៃ​បញ្ជា​ការដ្ឋាន​អង្គរក្ស​លោក ហ៊ុន សែន ទៅ​ក្រៅ​បន្ទាយ​ដ៏​កម្រ​នៅ​ពេល​នេះ គឺ​ក្នុង​ខណៈ​ដែល​សហរដ្ឋ​អាមេរិក បាន​បង្កក​ទ្រព្យសម្បត្តិ​មេ​អង្គរក្ស​របស់​លោក គឺ​លោក ហ៊ីង ប៊ុនហៀង ដើម្បី​ជា​ការ​ព្រមាន​មួយ​ទៅ​រដ្ឋាភិបាល​លោក នាយករដ្ឋមន្ត្រីហ៊ុន សែន ដែល​បាន រំលាយគណបក្សសង្គ្រោះជាតិចោលតាំងពីថ្ងៃ ទី ១៦ វិច្ឆិកា ឆ្នាំ ២០១៧ កន្លងទៅ៕

0 comments:

Post a Comment

 
Copyright © . Khmer Nation - Posts · Comments
Theme Template by BTDesigner · Powered by Blogger