សូមស្វាគមន៏ ការចូលមកកាន់គេហទំព័រ របស់យើងខ្ញុំ ! សារព័ត៌មាន «ជាតិខ្មែរ» ជាសារព័ត៌មានឯករាជ្យ ដែលបង្កើតឡើង ក្នុងគោលបំណងលើកស្ទួយ សេរីភាពសារព័ត៌មាន ការគោរពសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ព្រមទាំង ជំរុញ​ឲ្យមានការលប់បំបាត់អំពើពុករលួយថ្នាក់ជាតិ ក្នុងជួររដ្ឋាភិបាលកម្ពុជា ។

Wednesday, June 20, 2018

តុលាការចេញដីកាកោះ​ហៅ លោកសម​ រង្ស៊ី​ ឲ្យចូល​បំភ្លឺ​ពីករណីចោទថា ប្រមាថព្រះមហាក្សត្រ ថ្ងៃទី​១២ ខែកក្កដា ខាងមុខ​

ដោយ ៖ ជាតិខ្មែរ | ចុះផ្សាយថ្ងៃទី
លោក សម រង្ស៊ីឱនថ្វាយបង្គំព្រះមហាក្សត្រ នៅក្នុងព្រះរាជវាំង កន្លងមក។

(ភ្នំពេញ​)៖ លោក ​សៀង​ សុខ​ ព្រះ​រាជ​អាជ្ញា​រង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​ បានកោះ​ហៅ​
អតីត ប្រថានគណបក្សសង្គ្រោះជាតិ លោកសម​ រង្ស៊ី​ ឲ្យចូល​បំភ្លឺ​នៅ​ព្រឹក​ថ្ងៃ​ទី​១២​ ខែ​កក្កដា​ ឆ្នាំ​២០១៨​ខាងមុខ​នេះ​ ដោយរងការចោទប្រកាន់​ប្រមាថ​ព្រះ​ចេស្តា​ ព្រះ​មហាក្សត្រ បច្ចុប្បន្ន​។
កាលពីពេលថ្មីៗនេះ លោក​ អង្គ​ វង្ស​ វឌ្ឍនា​ រដ្ឋមន្ត្រីក្រសួង​យុត្តិធម៌ បានធ្វើអធិបញ្ជាឱ្យ​តំណាង អយ្យការអមសាលាដំបូង​រាជធានីភ្នំពេញ ចាត់ការតាមផ្លូវច្បាប់ចំពោះលោកសម រង្ស៊ីពីបទចោទ ថាបានប្រមាថ ព្រះមហាក្សត្រ ពាក់ព័ន្ធនឹងរឿងអះអាងថា ព្រះរាជសាររបស់ព្រះមហាក្សត្រ អំពាវ នាវឲ្យពលរដ្ឋទៅបោះឆ្នោត គឺ<<ក្លែងក្លាយ>>

ភ្លាមៗនេះ សារព័ត៌មានជាតិខ្មែរមិនទាន់អាចទាក់ទងលោក សម រង្ស៊ីដែលកំពុងរស់នៅនីរទេស ខ្លួន នៅក្រៅប្រទេសដេីម្បីបញ្ជាក់ពីដីកាកោះហៅថ្មីនេះ បាននៅឡេីយទេ៕



0 comments:

Post a Comment

 
Copyright © . Khmer Nation - Posts · Comments
Theme Template by BTDesigner · Powered by Blogger