សូមស្វាគមន៏ ការចូលមកកាន់គេហទំព័រ របស់យើងខ្ញុំ ! សារព័ត៌មាន «ជាតិខ្មែរ» ជាសារព័ត៌មានឯករាជ្យ ដែលបង្កើតឡើង ក្នុងគោលបំណងលើកស្ទួយ សេរីភាពសារព័ត៌មាន ការគោរពសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ព្រមទាំង ជំរុញ​ឲ្យមានការលប់បំបាត់អំពើពុករលួយថ្នាក់ជាតិ ក្នុងជួររដ្ឋាភិបាលកម្ពុជា ។

Friday, June 22, 2018

សមត្ថកិច្ចឃាត់ខ្លួនមនុស្សប្រុស-ស្រីចំនួន៤០នាក់សង្ស័យពាក់ ព័ន្ធស៊ីឈ្នួលពពោះខុសច្បាប់

ដោយ ៖ ជាតិខ្មែរ | ចុះផ្សាយថ្ងៃទី

សមត្ថកិច្ច សាកសួរជនជាតិចិន នៅក្នុងភូមិគ្រឹះ សង្ស័យពាក់ព័ន្ធការផ្តល់
សេវាពពោះ ខុសច្បាប់។
 
សមត្ថកិច្ចខណ្ឌឬស្សីកែវ បានលបចូលឆ្មក់ក្នុងភូមិគ្រឹះមួយ នៃអាជ្ញាធរដែនដីរបស់ខ្លួន នៅថ្ងៃនេះ ហេីយក៏បានឃាត់ខ្លួន មនុស្សចំនួន៤០នាក់ ក្នុងនោះស្ត្រីពោះធំ៣៦នាក់ ជាអ្នកស៊ីឈ្នួលពពោះ ក្មេង២នាក់ រួមជាមួយ ជនជាតិចិន ដែលជាប់សង្ស័យផងដែរ ។
ប្រតិបត្តការនេះ ក៏ត្រូវបានសហការជាមួយកម្លាំងការិយាល័យប្រឆាំងការជួញដូរមនុស្សនិង
ការពារ អនីតិជន នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដែលបានស្រាវជ្រាវលបឆ្មក់បង្ក្រាប ឃាត់ខ្លួន ដោយដក ហូតរថយន្ត២គ្រឿង និងម៉ូតូ ០១គ្រឿង នៅក្នុងភូមិគ្រឹះលេខ២ និងភូមិគ្រឹះ លេខ ៩អា សង្កាត់ ច្រាំងចំរេះទី១ ខណ្ឌឫស្សីកែវ នៅយប់ថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៨។
ការស្រាវជ្រាវឈានដល់ការលបឆ្មក់បង្ក្រាប និងឃាត់ខ្លួនមនុស្សចំនួន៤០នាក់ របស់ម្លាំង ការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន ខាងលើនេះ មានកិច្ចសហការពី អាជ្ញាធរ សមត្ថកិច្ច អាវុធហត្ថខណ្ឌឫស្សីកែវ និងខណ្ឌសែនសុខ ក្រោមការសម្របសម្រួលពីលោក គុជ គឹមឡុង ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ។

ទោះបីយ៉ាងណា បន្ទាប់ពីឃាត់ខ្លួនជនជាតិចិន និងខ្មែរសរុប៤០នាក់ រួមនិងវត្ថុតាងពាក់ព័ន្ធ ត្រូវ បានអាជ្ញាធរ និងសមត្ថកិច្ចបញ្ជូនទៅកាន់ការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារ អនីតិជន នៃស្នងការនគរបាលរាជធានីភ្នំពេញ ដើម្បីបន្តនីតិវិធី៕



0 comments:

Post a Comment

 
Copyright © . Khmer Nation - Posts · Comments
Theme Template by BTDesigner · Powered by Blogger