សូមស្វាគមន៏ ការចូលមកកាន់គេហទំព័រ របស់យើងខ្ញុំ ! សារព័ត៌មាន «ជាតិខ្មែរ» ជាសារព័ត៌មានឯករាជ្យ ដែលបង្កើតឡើង ក្នុងគោលបំណងលើកស្ទួយ សេរីភាពសារព័ត៌មាន ការគោរពសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ព្រមទាំង ជំរុញ​ឲ្យមានការលប់បំបាត់អំពើពុករលួយថ្នាក់ជាតិ ក្នុងជួររដ្ឋាភិបាលកម្ពុជា ។

Monday, July 9, 2018

វាជារឿងមួយគួរឲ្យអស់សំណេីច និងល្ងង់ជាទីបំផុតដែលបក្សពួក របស់លោកកឹម សុខា អះអាងថាអ្នកទោស ក្បត់ជាតិរូបនេះផ្ដាំ​មិន​ឲ្យមន្ត្រីខ្លួន​ចរចា​ជាមួយ ​រដ្ឋាភិបាលហ៊ុន សែន

ដោយ ៖ ជាតិខ្មែរ | ចុះផ្សាយថ្ងៃទី


វាជារឿងមួយអស់សំណេីច ហេីយល្ងង់ថោកទាបជាទីបំផុត ដែលជំនួយការ​របស់​លោក កឹម សុខា កំពុងជាប់គុកអះអាង​ថា អតីតប្រធាន​គណបក្ស​សង្គ្រោះជាតិរូបនេះ​ផ្ដាំ​ពី​ពន្ធនាគារ​ត្រពាំង​ផ្លុង​ថា មិន​ត្រូវ​ធ្វើការ​ចរចា​ណា​មួយ ជាមួយ​រដ្ឋាភិបាលលោកហ៊ុន សែន ដោយ​គ្រាន់តែ​ដើម្បី​ចង់​ឲ្យ​មាន ការ​ដោះលែង​រូបលោក ឬ​ទទួល​បាន​សិទ្ធិ​ធ្វើ​នយោបាយ​ឡើងវិញ​ឡើយ។ ចំណែកឯពួកអ្នកវិភាគវិញក៏ឆ្កួតដែរហេីយលេីកឡេីង​ថា ប្រសិនបើ​ក្រុម​មន្ត្រី​បក្ស​ប្រឆាំង ចរចា​មិន​រក្សា​ជំហរ​រឹងមាំ​ទេ គណបក្ស​នេះ​នឹង​មាន​វាសនា​ដូច​គណបក្ស​ហ៊្វុនស៊ិនប៉ិច។ មកដល់ចំណុចនេះ កាសែតជាតិខ្មែរសុំចោទជាសំណួរថា នៅក្នុងកាលះទេសះនេះ តេីនរណាឆ្កួតទៅចរចាជាមួយពួក អាឡប់ភ្លេីអស់ឯងនោះ គឺមានតែគេយកខ្នោះទៅដាក់ពួកឯងថែមទៀតទេ?

ការអះអាងរបស់លោកកឹម សុខាបែបនេះ ត្រូវបានធ្វេីឡេីងតាមរយះអតីតប្រធាន​ចលនា​យុវជន និង​ជា​ជំនួយការ​របស់​កឹម សុខា គឺលោក ហ៊ីង សុខសាន្ដ ដែលលោកអះអាប្រាប់វិទ្យុមួយ​ថា លោក កឹម សុខា ប្រាប់​ថា គណបក្ស​ប្រជាជន​កម្ពុជា បង្ហើប​ថា ចង់​មានការ​ចរចា​ជាមួយ​ក្រុម​គណបក្ស​ប្រឆាំង​នៅ​ក្រៅ​ប្រទេស ដើម្បី​លើកលែង​ការចោទប្រកាន់​ថ្នាក់ដឹកនាំ​គណបក្សប្រឆាំង​ចំនួន​១១៨​នាក់ បាន​ចូល​ធ្វើ​នយោបាយ​ឡើងវិញ ដោយ​ជ្រក​ក្រោម​ស្លាក​គណបក្ស​ផ្សេង ជា​ថ្នូរ​នឹង​ការ​សម្របសម្រួល​កុំ​ឲ្យ​អន្តរជាតិ​ដាក់​សម្ពាធ​លើ​របប​ក្រុងភ្នំពេញ។
លោក ហ៊ីង សុខសាន្ដ បន្ដ​ថា លោក កឹម សុខា ប្រាប់​ថា គណបក្ស​សង្គ្រោះជាតិ​អាច​ចរចា​បាន​លុះត្រាតែ ត្រូវ​រក​ដំណោះស្រាយ​ចំនួន​៤ គឺ​ដោះលែង​អ្នក​ទោស​នយោបាយ និង​អ្នកទោស​មនសិការ​ទាំង​អស់ មិនមែន​តែ​រូបលោក​ទេ ត្រូវ​ផ្ដល់​សិទ្ធិ​ធ្វើ​នយោបាយ​ឲ្យ​ថ្នាក់ដឹកនាំ​បក្ស​ប្រឆាំង អនុញ្ញាត​ឲ្យ​គណបក្ស​សង្គ្រោះជាតិ​ចូលរួម​ការ​បោះឆ្នោត រៀបចំ​ការបោះឆ្នោត​ឡើងវិញ​ឲ្យ​បាន​ត្រឹមត្រូវ និង​អនុញ្ញាត​ឲ្យ​សង្គម​ស៊ីវិល និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ មាន​វត្ត​មាននៅ​កម្ពុជា​ឡើង វិញ។

ហ៊ីង សុខសាន្តបន្តា៖ «មិន​មាន​ជា​លក្ខណៈ​ផ្លូវការ​ក្នុង​ការ​ចរចា​នោះ​ទេ មិនមែន​ជា​ការ​ផ្លូវការ​ទេ ខ្ញុំ​ចង់​និយាយ​ថា អ៊ីចឹង​ណា គ្រាន់តែ​វា​ជា​តម្រុយ​មួយ​ជា​លក្ខណៈ​ផ្ញើ​សារ រឺ​ក៏​បំប្លោង​ពាក្យ​សម្ដី​អីចឹងៗ​នឹង​ទៅ​ណា ថា​គេ​ចង់​ឲ្យ​មានការ​ដោះស្រាយ​មនុស្ស​ចំនួន​១១៨​រូប អោយ​ចេញ​ធ្វើ​នយោបាយ​វិញ ការ​បោះឆ្នោត​នៅតែ​ទៅមុខ លោក កឹម សុខា នៅ​តែ​ត្រូវជា​ឃុំ​នៅ​ក្នុង​គុក​ដដែល ចំណែក​ឯ​អង្គការ ក្រៅរដ្ឋាភិបាល​អី នៅតែ​ធ្វើការ​ដូច​មុន ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ​អីចឹង»

វាក៏ជាការឆ្កួតលីលាផងដែរ ដែលកាលពី​ថ្ងៃ​ទី​៧ កក្កដា អ្នកនាំពាក្យ​អតីតគណបក្ស​សង្គ្រោះជាតិ លោក យ៉ែម បុញ្ញាឫទ្ធិ បាន​សរសេរ​ក្នុង​ហ្វេសប៊ុកថា លោក កឹម សុខា ឲ្យ​អត់ធ្មត់​ដើម្បី​ជាតិ។ លោក​បន្ដ​ថា នេះ​ជា​ការ​ផ្ដាំផ្ញើ​របស់​លោក កឹម សុខា ប្រធាន​គណបក្សប្រឆាំង ដែល​មាន​អាសន​:នៅ​សភា ពី​ពន្ធនាគារ​ត្រពាំង​ផ្លុង "ម៣" ព្រំដែន​ខ្មែរ​-យួន​ត្រូវ អត់ធ្មត់ ខាំ​មាត់​សង្កត់​ចិត្ត មិន​វៀចវេរ​ក្បត់​ឆន្ទ​:របស់​ប្រជាពលរដ្ឋ ដែល​បាន​ផ្ដល់​ក្ដី​សង្ឃឹម ជំនឿ​ទំនុក​ទុកចិត្ត​មក​លើ​គណបក្ស​សង្គ្រោះ ជាតិ។

លោក យ៉ែម បុញ្ញឫទ្ធិ បន្ដ​ទៀត​ថា លោក កឹម សុខា ថា អត់ធ្មត់​ដើម្បី​ជាតិ​យើង មិនមែន​ដើម្បី​បុគ្គល បក្ខពួក​គ្រួសារ មិន​ត្រូវ​បោះបង់ចោល​ប្រជាជាតិ​យើង ក្បត់​ឆន្ទ​:ប្រជារាស្ត្រ នោះ​ទេ។ លោក កឹម សុខា ថា គិត​ពិចារណា មាន​អី​ហូប​ហ្នឹង គ្រាន់តែ​ហូប​ដើម្បី​រស់​មិន​សំខាន់​ទេ កុំ​ក្បត់​ឆន្ទ​:រាស្ត្រ។

ទោះជាយ៉ាងណា លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន កន្លង​មក អះអាង​ថា គណបក្ស​ប្រជាជន​កម្ពុជា គ្មាន​ថ្ងៃ​ចរចា​ជាមួយ​គណបក្ស​សង្គ្រោះជាតិ​ឡើយ ដោយសារ​គណបក្សប្រឆាំង​បាន​ដើរ​ផុត​គំនូស​ក្រហម​របស់ លោក។

អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ សាន្ដ អះអាង​ថា មិន​មាន​ការ​ចង់​ចរចា​ណាមួយ​ទេ។ លោក​បន្ត​ថា ដំណើរការ​នយោបាយ​នៅ​កម្ពុជា មានតែ​ឈាន​ទៅ​មុខ មិន​មាន​ការ​ត្រលប់​ថយ​ក្រោយ​ទេ។

លោកបន្តថា៖ «អានេះ​គ្រាន់តែ​ជា​ការ​ឃោសនា​នយោបាយ​ដែល ជា​អ្វី​បោក​ជាតិ និង​អន្តរជាតិ ការ​បញ្ឆោត​អន្តរជាតិ​នឹង ពួក​នេះ​ពូកែ​បង្កើត​ព័ត៌មាន​បំភ័ន្ត​ណាស់ មក​ដល់​ពេល​នេះ​នាវា​បាន​ចេញ​ទៅមុខ​រួចហើយ​មិន​អាច​ថយក្រោយ​បានទេ​បាទ មិនមែន​ជា ការ​លេង​សើច​ទេ អ៊ីចឹង​ទេ​បាន​ជា​មាន​ក្រសួង​បង្កើត​ក្រុម​អន្តរក្រសួង​ទប់ស្កាត់​នឹង​ការពារ​ព័ត៌មាន​ក្លែងក្លាយ ដល់​តែ​ពេល​គេ​បង្កើត​ទៅ​អាង​ថា​គេ​រឹតត្បិត តឹងរ៉ឹង ឲ្យ​គេ​ធ្វើ​យ៉ាងម៉េច​ចុះបើ​យើង​នឹង​វា​ឡប់ឡែ​អ៊ីចឹង តុលាការ​កំពូល​មិនមែន​ជា​តុលាការ​លេងសើច​ទេ​ណា តា​គេ​រំលាយ​បក្ស​ប្រឆាំង​គឺ គេ​រំលាយ​ហើយ មិនមែន​ចេះតែ​ចង់​បាន​ចេះ​ចង់​បាន​ចុះ​នោះ​ទេ​បាទ! គេ​រំលាយ​មែនទែន​គេ​មិន​រំលាយ​លេងៗ​ទេ​បាទ»

ជុំវិញ​ការ​ប្រកាស​បិទ​ផ្លូវ​ចរ​ចារ​រក​ដំណោះស្រាយ​ជាតិ របស់​គណបក្ស​កាន់​អំណាច អ្នកវិភាគ​ព្រមាន​ថា សហគមន៍​អន្តរជាតិ​នឹង​មិន​ព្រម​ធ្វើ​ព្រងើយកន្តើយ​លើ​រឿង​នេះ​ទេ។ តែកាសែតជាតិខ្មែរ សង្កេតឃេីញថា​រហូតមកដល់ពេលនេះគឺគ្មានអាឆ្កែអន្តរជាតិណាមួយអាចជួយពួកសង្គ្រោះជាតិ កំពុងជាប់គុកបានឡេីយ។

គិត​ត្រឹម​ថ្ងៃ​ទី​០៩ ខែ​កក្កដា លោក កឹម សុខា ត្រូវ​បាន​កង​កម្លាំង​របស់រដ្ឋាភិបាលលោកហ៊ុន សែន ចាប់ខ្លួន​ឃុំ​អស់​រយៈពេល ៣១០ ថ្ងៃ​ហើយ។ ហេីយតុលាការក្រុងភ្នំពេញគ្រោងកាត់ទោសលោកតាមច្បាប់ព្រហ្មទណ្ឌថ្មី ដែលអាចមានទោស ជាក់គុកពី១៥ឆ្នាំ ទៅ៣០ឆ្នាំឯណោះ៕

0 comments:

Post a Comment

 
Copyright © . Khmer Nation - Posts · Comments
Theme Template by BTDesigner · Powered by Blogger