សូមស្វាគមន៏ ការចូលមកកាន់គេហទំព័រ របស់យើងខ្ញុំ ! សារព័ត៌មាន «ជាតិខ្មែរ» ជាសារព័ត៌មានឯករាជ្យ ដែលបង្កើតឡើង ក្នុងគោលបំណងលើកស្ទួយ សេរីភាពសារព័ត៌មាន ការគោរពសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ព្រមទាំង ជំរុញ​ឲ្យមានការលប់បំបាត់អំពើពុករលួយថ្នាក់ជាតិ ក្នុងជួររដ្ឋាភិបាលកម្ពុជា ។

Wednesday, July 11, 2018

សមត្ថកិច្ចខេត្តតាកែវចាប់ខ្លួនពលរដ្ឋម្នាក់ដោយចោទថាបាន កាប់ស្លាកគណបក្សប្រជាជនកម្ពុជា

ដោយ ៖ ជាតិខ្មែរ | ចុះផ្សាយថ្ងៃទី
 ពលរដ្ឋឈ្មោះ ណុល សុខា ភេទប្រុស អាយុ៤៥ឆ្នាំត្រូវបានចាប់ខ្លួន ពីបទ
កាប់ស្លាកគណបក្សប្រជាជនកម្ពុជា នៅខេត្តតាកែវ។
(តាកែវ)៖ ពលរដ្ឋម្នាក់ដែលនៅស្រឡាញ់គាំទ្រ គណបក្សសង្គ្រោះជាតិ ត្រូវកម្លាំងសមត្ថកិច្ចខេត្ដ តាកែវ ចុះឃាត់ខ្លួន ភ្លាមៗ ក្រោយពីពលរដ្ឋសាមញ្ញរូបនេះ ទៅកាប់ស្លាកគណបក្សប្រជាជនកម្ពុជា នៅត្រង់ចំណុចភូមិខ្នារធំ ឃុំពារាម ស្រុក បាទី ខេត្តតាកែវ នាព្រឹក ថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៨​នេះ។
មន្ដ្រីនគរបាល​ខេត្តតាកែវ បានបញ្ជាក់ថា ជនសង្ស័យខាងលើ ឈ្មោះ ណុល សុខា ភេទប្រុស អាយុ៤៥ឆ្នាំ មានទីលំនៅភូមិ-ឃុំ កើតហេតុ ហេីយប្រជាពលរដ្ឋក្រីក្ររូបនេះ ជាអតីតសមាជិក គណបក្សសង្គ្រោះជាតិ (CNRP)។
បើតាមមន្រ្តីនគរបាល មូលហេតុដែលនាំឲ្យពលរដ្ឋរូបនេះ ទៅកាប់ស្លាកគណបក្សប្រជាជនកម្ពុជា ដោយ សារតែមេឃុំពារាម ស្រុកបាទី បានយកស្លាកគណបក្សប្រជាជនកម្ពុជា ទៅដាក់នៅកន្លែង ដែល ស្លាកអតីតគណបក្សសង្គ្រោះជាតិធ្លាប់ដាក់នៅទីនោះ ពីមុនមក។
សមត្ថកិច្ចឲ្យដឹងថាពលរដ្ឋរូបនេះ និងវត្ថុតាង ត្រូវបាននគរបាលស្រុកបាទី ឃាត់ខ្លួន និងរក្សាទុក ដេីម្បីកសាងសំណុំរឿង បញ្ជូន មកស្នងការដ្ឋាននគរបាល ខេត្តតាកែវចាត់ការបន្តតាមនីតិវិធីុ។
ភ្លាមៗនេះ សារព័ត៌មានជាតិខ្មែរ មិនទាន់អាចទាក់ទងស្នងការនគរបាលខេត្ត តាកែវដេីម្បីសាក សួរព័ត៌មានបន្ថែមពីការចាប់ខ្លួននេះបាន នៅឡេីយទេ៕ 

0 comments:

Post a Comment

 
Copyright © . Khmer Nation - Posts · Comments
Theme Template by BTDesigner · Powered by Blogger