សូមស្វាគមន៏ ការចូលមកកាន់គេហទំព័រ របស់យើងខ្ញុំ ! សារព័ត៌មាន «ជាតិខ្មែរ» ជាសារព័ត៌មានឯករាជ្យ ដែលបង្កើតឡើង ក្នុងគោលបំណងលើកស្ទួយ សេរីភាពសារព័ត៌មាន ការគោរពសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ព្រមទាំង ជំរុញ​ឲ្យមានការលប់បំបាត់អំពើពុករលួយថ្នាក់ជាតិ ក្នុងជួររដ្ឋាភិបាលកម្ពុជា ។

Thursday, January 3, 2019

នរណាជាអ្នកទទួលខុសត្រូវចំពោះរថយន្ដដឹកថ្មដាច់ហ្វ្រាំងបុករះ រថយន្ដ២០គ្រឿង​ បណ្តាលឲ្យ ស្លាប់ម្នាក់ និង របួស៨នាក់ នៅពេជ្រនិល

ដោយ ៖ ជាតិខ្មែរ | ចុះផ្សាយថ្ងៃទី
(កំពង់ស្ពឺ)៖ ​ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ ដ៏គួរឲ្យរន្ធត់មួយ​រវាងរថយន្ដដឹកថ្ម និងរថយន្ដធុន តូចធំ នៅតាមបណ្ដោយផ្លូវជាតិ លេខ៤ ជិតជ្រោះពេជ្រនិល ស្ថិតក្នុង​ភូមិទី៦ ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ នារសៀលថ្ងៃទី៣ ខែមករា ឆ្នាំ២០១៩ នេះ បណ្ដាលមកពីរថយន្ដដឹកថ្ម ដាច់ហ្វ្រាំងពេលកំពុងចុះចំណោត ហើយជ្រុលទៅបុករថយន្ដផ្សេងទៀត២០គ្រឿងរងការខូ​ចខាត និងបណ្តាលឲ្យស្លាប់ម្នាក់ របួស៨នាក់។ នេះបើតាមស្នងការ​​គរបាលខេត្តកំពង់ស្ពឺ លោកឧត្តម សេនីយ៍ទោ សម សាមួន បានប្រាប់អ្នកសារព័ត៌មាន។
លោកឧត្តមសេនីយ៍ស្នងការ បានបញ្ជាក់ថា «មកដល់ម៉ោងនេះ មានអ្នកស្លាប់ម្នាក់ និងរបួស៨នាក់ ហើយរថយន្តបង្កដឹកថ្ម ធ្វើដំណើរពីកើតទៅលិច ស្រាប់តែដាច់ហ្វ្រាំងតែម្តង»
អ្នកឃើញហេតុការណ៍ បានបញ្ជាក់ជំហានដំបូងថា ដំបូងឡើយ រថយន្ដមួយគ្រឿង កំពុងចុះ ចំណោតក្នុងល្បឿនលឿន នៅម្ដុំយាយម៉ៅ​ស្រាប់តែដាច់ហ្វ្រាំង ទើបបុករះរថយន្ដជាង២០គ្រឿង ផ្សេងទៀត មានទាំងរថយន្ដធំ និងរថយន្ដតូច បណ្ដាលឲ្យជនរងគ្រោះខ្លះគៀបជាប់នៅក្នុងរថយន្ដ តែម្ដង ហើយរថយន្ដខ្លះធ្លាក់ជ្រោះទៅក្រោមផងដែរ។
នៅពេលនេះ កម្លាំងសមត្ថកិច្ចជាច្រើននាក់ កំពុងតែអន្ដរាគន៍ដើម្បីសង្គ្រោះជនរងគ្រោះខណៈ ដែលស្ថានភាពចរាចរណ៍កំពុងមានការកកស្ទះយ៉ាងខ្លាំងផងដែរ នៅម្ដុំកន្លែងកើតហេតុខាងលើ។ បើពិនិត្យទៅលើទំហំនៃការខូចខាតបង្កឡើងដោយសារគ្រោះថ្នាក់ចរាចរណ៏នេះ ពិបាករកអ្នកមក ទទួលខុសត្រូវនិងសងសំណងដល់ជនរងគ្រោះណាស់៕


0 comments:

Post a Comment

 
Copyright © . Khmer Nation - Posts · Comments
Theme Template by BTDesigner · Powered by Blogger