សូមស្វាគមន៏ ការចូលមកកាន់គេហទំព័រ របស់យើងខ្ញុំ ! សារព័ត៌មាន «ជាតិខ្មែរ» ជាសារព័ត៌មានឯករាជ្យ ដែលបង្កើតឡើង ក្នុងគោលបំណងលើកស្ទួយ សេរីភាពសារព័ត៌មាន ការគោរពសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ព្រមទាំង ជំរុញ​ឲ្យមានការលប់បំបាត់អំពើពុករលួយថ្នាក់ជាតិ ក្នុងជួររដ្ឋាភិបាលកម្ពុជា ។

Saturday, January 5, 2019

ចិនបាញ់គ្នាឯងស្លាប់ម្នាក់ ក្នុងក្លឹបកម្សាន្ដ ស៊ី​លី​ហួយ នៅខេត្តព្រះសីហនុកាលពីយប់មិញ

ដោយ ៖ ជាតិខ្មែរ | ចុះផ្សាយថ្ងៃទី


(ព្រះ​សីហ​នុ​)៖​ ជនជាតិ​ចិន​មួយក្រុមអង្គុយផឹកស៊ីតុជាមួយគ្នា ​ក្នុងក្លឹ​ប​កម្សាន្ដ​ ស៊ី​លី​ហួយ​ KTV​ ស្ថិត​នៅ​ក្នុង​ភូមិ​៣​ សង្កាត់​៣ ក្រុងព្រះសីហនុ ស្រាប់តែទាស់ពាក្យសម្ដីគ្នារហូតឈានដល់ការផ្ទុះអាវុធ បាញ់គ្នាឯងបណ្ដាលឲ្យម្នាក់ស្លាប់។
របាយការណ៍របស់ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បាន បញ្ជាក់ថា ហេតុការណ៍នេះកើត ឡើង នៅវេលាម៉ោង៤ទាបភ្លឺ ថ្ងៃទី០៤ ខែមករា ឆ្នាំ២០១៩នេះ ស្ថិតក្នុងក្លឹបកម្សាន្ដ ស៊ី​លី​ហួយ​ KTV​
បន្ទាប់​ពី​ទទួល​បាន​ករណី​ផ្ទុះអាវុធ​ នៅ​ក្នុង​ក្លឹ​ប​កំសាន្ត​ខាងលើ​ភ្លាម​ កម្លាំង​ជំនាញ​ផែន​នគរបាល​ព្រហ្មទណ្ឌ​ បាន​សហការ​ជាមួយ​កម្លាំង​ប៉ុស្តិ៍​នគរបាល​សង្កាត់​៣​ ចុះ​ទៅ​ដល់​កន្លែង​កើតហេតុ​ ពេល​នោះ​គេ​បាន​ប្រាប់​ថា​ ជន​រង​គ្រោះ​ត្រូវ​បាន​បញ្ជូន​ទៅ​មន្ទីរពេទ្យ​បង្អែក​ខេត្ត​ព្រះ​សីហ​នុ​ ដើម្បី​សង្គ្រោះ​ហើយ​ កម្លាំង​ជំនាញ​បាន​ទៅ​មើល​ជន​រង​គ្រោះ​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្ត​ព្រះ​សីហ​នុ​ ពេល​ទៅ​ដល់​ជនជាតិ​ចិន​ដែល​រង​របួស​បាន​ស្លាប់​បាត់​ទៅ​ហើយ​ ដោយ​មាន​ជនជាតិ​ចិន​ដែល​ជា​មិត្តភក្តិ​របស់​ជន​រង​គ្រោះ​នៅ​​ទីនោះ​ចំនួន​១០​នាក់​ (​ស្រី​០២​នាក់​)។
បន្ទាប់​មក​កម្លាំង​ជំនាញ​បាន​ហៅ​ពួក​គាត់​មក​សាកសួរ​បំភ្លឺ​ទើប​ដឹង​ថា​ករណី​នេះ​ កើតឡើង​ដោយ សារ​ជន​រង​គ្រោះ​បាន​ឈ្លោះ​ប្រកែក​គ្នា​ជាមួយ​មិត្តភក្តិ​ដែល​ផឹកស៊ី​រួម​តុ​គ្នា​ ពេល​នោះ​ជន​រង​គ្រោះ​បាន​ដក​កាំភ្លើង​ចេញពី​ចង្កេះ​របស់​គេ​ អា​មេ​ប​ញ្ជូ​ល​គ្រាប់​ដើម្បី​គំរាម​ ហើយ​ក៏​មានការ​ប្រទាញប្រទង់​គ្នា​ កាំភ្លើង​ក៏​ផ្ទុះ​បណ្តាល​ឲ្យ​ត្រូវ​ជន​រង​គ្រោះ​តែ​ម្តង​។​
​សមត្ថកិច្ចបញ្ជាក់ថា ជន​រង​គ្រោះ​ដែល​បាន​ស្លាប់​ឈ្មោះ​ TIAN​ ZHOU​ អាយុ​២៨​ឆ្នាំ​ ជនជាតិ​ចិន​ មុខ របរ​មិន​ពិតប្រាកដ​ ស្នាក់​នៅ​សណ្ឋាគារ​ ហ្វ​រ​ជូ​ណា​អ៊ិ​ន​ធើ​ណា​សិន​ណា​ល់​ ក្រុម​១៧​ ភូមិ​៥​ សង្កាត់​៤​ ក្រុង​​ព្រះ​សីហ​នុ​ ខេត្តព្រះសីហនុ។
ក្នុងហេតុការណ៍នេះ សមត្ថកិច្ចដកហូតបាន​វត្ថុ​តាង​ កាំភ្លើងខ្លី​ ០១​ដើម​ ម៉ាក​ GLOCK​ 19​ AUSTRIA​ មាន​លេខៈ​ BFSK697​ ពណ៌​ខ្មៅ​ បង់​កាំភ្លើង​០១​ មាន​គ្រាប់​ ១១​គ្រាប់​។​ បច្ចុប្បន្ន​កម្លាំង​ជំនាញ​ផែន​នគរបាល​ព្រហ្មទណ្ឌ​ កំពុង​ស្រាវជ្រាវ​បន្ត​តាម​នីតិវិធី​។ សូមបញ្ជាក់ថាម្ចាស់កាំភ្លើងគឺជាអ្នកស្លាប់៕


0 comments:

Post a Comment

 
Copyright © . Khmer Nation - Posts · Comments
Theme Template by BTDesigner · Powered by Blogger