សូមស្វាគមន៏ ការចូលមកកាន់គេហទំព័រ របស់យើងខ្ញុំ ! សារព័ត៌មាន «ជាតិខ្មែរ» ជាសារព័ត៌មានឯករាជ្យ ដែលបង្កើតឡើង ក្នុងគោលបំណងលើកស្ទួយ សេរីភាពសារព័ត៌មាន ការគោរពសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ព្រមទាំង ជំរុញ​ឲ្យមានការលប់បំបាត់អំពើពុករលួយថ្នាក់ជាតិ ក្នុងជួររដ្ឋាភិបាលកម្ពុជា ។

Monday, January 21, 2019

បុរសខ្លាំង ហ៊ុន សែនប្រកាសពីគម្រោងទីផ្សារនាំចេញអង្ករ ទៅកាន់ប្រទេសចិន បន្ទាប់ពីអឺរ៉ុបដាក់ ទណ្ឌកម្មលេីអង្ករកម្ពុជា

ដោយ ៖ ជាតិខ្មែរ | ចុះផ្សាយថ្ងៃទី

បុរសខ្លាំង ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា អះ​អាង​ថា រដ្ឋាភិបាលកម្ពុជាគ្រោងពង្រីកទីផ្សារ នាំចេញទៅកាន់ប្រទេសចិន និងប្រទេសផ្សេងទៀត ក្រៅពីសហគមន៍អឺរ៉ុបនិងសហរដ្ឋអាមេរិក។
បុរសខ្លាំង ជានាយករដ្ឋមន្ត្រីប្រកាសបែបនេះ​ បន្ទាប់ពីសហភាពអឺរ៉ុបបានសម្រេចយកពន្ធលើអង្ករ កម្ពុជា ដែលនាំចូលទីផ្សារសហគមន៍អឺរ៉ុប។
ទំព័រហ្វេសប៊ុករបស់បុរសខ្លាំងហ៊ុន សែន ចុះផ្សាយថា ក្នុងពិធីជួបជាមួយនិស្សិតខ្មែរនៅទីក្រុង ប៉េកាំង ប្រទេសចិន កាលពីល្ងាចម្សិលមិញ រដ្ឋាភិបាលកម្ពុជាគ្រោងពង្រីកទីផ្សារនាំចេញបន្ថែម ទៀត ទៅកាន់តំបន់​ផ្សេង​ក្រៅពីទីផ្សារសហគមន៍អឺរ៉ុប និងសហរដ្ឋអាមេរិក។
បុរសខ្លាំង នៃកម្ពុជា អះអាងថា ទីផ្សារផ្សេងទៀតដែលកម្ពុជាអាចនាំចេញទំនិញ និងផលិតផល កសិកម្មរបស់ខ្លួនបាននោះ រួមមានចិន អាហ្វ្រិក បូព៌ា និងកូរ៉េ។
បុរសខ្លាំង អះអាងទៀត​ថា ក្នុងដំណើរទស្សនកិច្ចមកកាន់ប្រទេសចិនលើកនេះ គាត់នឹងទាក់ទាញ ភ្ញៀវទេសចរចិនបន្ថែមទៀត ពង្រីកទំហំពាណិជ្ជកម្មកម្ពុជា-ចិន និងជំរុញកំណើនវិនិយោចិនឲ្យ បានកាន់តែច្រើនថែមទៀត ដូចជា ក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ឋផ្លូវថ្នល់ ស្ពាន ស្ពានអាកាស និង វារីអគ្គីសនី ជាដើម។
បុរសខ្លាំង សរសេរលើទំព័រហ្វេសប៊ុកថា៖ «ជាមួយគ្នានេះដែរ គឺកម្ពុជាត្រូវខិតខំបើក ពង្រីក និង ពង្រឹងទីផ្សារឲ្យ​បានច្រើនថែមទៀតក្រៅពីទីផ្សាអាមេរិក និងអ៊ឺរ៉ុប ដើម្បីបញ្ចេញទំនិញ និងផលិត ផលកសិកម្មកម្ពុជាចេញក្រៅ ដូចជានៅក្នុងប្រទេសចិន អាហ្វ្រិក មឈ្ឈឹមបូព៌ា និងកូរ៉េជាដើម»
​សហភាព​អឺរ៉ុប​បាន​សម្រេច​យក​ពន្ធ​គយ​លើ​អង្ករ​នាំ​ចូល​ពី​ប្រទេស​កម្ពុជា​ និង​ប្រទេស​ភូមា​ សម្រាប់​រយៈ​ពេល៣​ឆ្នាំ​ជាប់​គ្នាៗ ​កាលពីថ្ងៃទី១៨ ​មករាកន្លងមក ទៅ​តាម​សំណើ​បណ្ដា​សមាជិក​ដែល​ជា​ប្រទេស​ផលិត​អង្ករ​នៅ​ក្នុង​សហគមន៍​មួយ​នេះ។
រដ្ឋាភិបាល​កម្ពុជា​បាន​ចាត់ទុក​វិធានការ​បែប​នេះ​របស់​សហភាព​អឺរ៉ុប​​ថា ជាអាវុធសម្លាប់ប្រជា កសិករដែល​កំពុងមានជីវភាពក្រីក្រ និងមានជាប់បំណុលនៅធនាគារ​នា​ពេល​បច្ចុប្បន្ន៕

0 comments:

Post a Comment

 
Copyright © . Khmer Nation - Posts · Comments
Theme Template by BTDesigner · Powered by Blogger