សូមស្វាគមន៏ ការចូលមកកាន់គេហទំព័រ របស់យើងខ្ញុំ ! សារព័ត៌មាន «ជាតិខ្មែរ» ជាសារព័ត៌មានឯករាជ្យ ដែលបង្កើតឡើង ក្នុងគោលបំណងលើកស្ទួយ សេរីភាពសារព័ត៌មាន ការគោរពសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ព្រមទាំង ជំរុញ​ឲ្យមានការលប់បំបាត់អំពើពុករលួយថ្នាក់ជាតិ ក្នុងជួររដ្ឋាភិបាលកម្ពុជា ។

Saturday, February 2, 2019

បុរសខ្លាំងប្រាប់សម រង្សុីថា «បើធ្វើនយោបាយរងចាំលោកស្លាប់ ទើបហ៊ានចូលស្រុក សូមរងចាំជាតិក្រោយចុះ»

ដោយ ៖ ជាតិខ្មែរ | ចុះផ្សាយថ្ងៃទី

 បុរសខ្លាំង និងជានាយករដ្ឋមន្ត្រី កម្ពុជានៅព្រឹកថ្ងៃសៅរ៍នេះបានឌឺដង ឲ្យអ្នកនយោបាយនៅក្រៅ ប្រទេសម្នាក់ បើទោះបី ជានាយករដ្ឋមន្ត្រីមិនបញ្ចេញឈ្មោះ ក៏គេដឹងថាបុរសខ្លាំងចង់សំដៅទៅ លោកសម រង្សុីប្រធានស្តីទីគណបក្សសង្គ្រោះជាតិដែរ ដោយលោកថាប្រសិនបើធ្វើនយោបាយ រងចាំតែលោកស្លាប់ ទើបហ៊ានចូលស្រុក គឺចាំជាតិក្រោយទៅព្រោះ «អ្នកនឹងស្លាប់មុនខ្ញុំ»
បុរសខ្លាំងនៃកម្ពុជាសរសេរលើហ្វេសប៊ុករបស់លោកថា ព្រឹកនេះមានពេលគ្រប់គ្រាន់ដើម្បីវាយ ១៨ឡូ ជាមួយធាតុអាកាសដ៏ល្អនារដូវធ្លាក់ខ្យល់ពីជើង។

បុរសខ្លាំងបញ្ជាក់ថា «ថ្ងៃចន្ទ័ដល់ថ្ងៃសុក្រ ខ្ញុំហាត់ប្រាណនៅផ្ទះ ដោយហែលទឹក ជិះកង់ និងដើរ លើម៉ាស៊ីន ដែលប្រើពេល ៦០ ទៅ ៩០នាទី»
បុរសខ្លាំងកាន់អំណាចជានាយករដ្ឋមន្ត្រីជាង៣៤ឆ្នាំរូបនេះ បន្តថា សូមផ្តាំទៅលោកម្នាក់ ដែល​ធ្លាប់យកស្រីជាអនិតិជនអាយុក្រោម១៨ឆ្នាំ នៅខេត្តបាត់ដំបង ដែលរត់ទៅនៅកាណាដា ដែល
ទើបបង្ហោះក្នុង Facebook ថា លោក ហ៊ុន សែន នៅមិនបានយូរទៀត ដែលចង់សំដៅលើសុខភាព ខ្ញុំថាមិនអាចរស់បានយូរទៀត។
បុរសខ្លាំងនាយករដ្ឋមន្ត្រី បន្តថាសូមលោកយកចិត្តទុកដាក់លើសុខភាពខ្លួនឯងប្រសើរជាងគិត មកដល់រូបខ្ញុំ និងប្រសិនធ្វើនយោបាយរង់ចាំខ្ញុំស្លាប់ទើបហ៊ានចូលស្រុកដើម្បីតស៊ូ សុំរង់ចាំជាតិ ក្រោយចុះ ព្រោះលោកនឹងស្លាប់មុនខ្ញុំ។
ភ្លាមៗនេះ លោកសម រង្សុីមិនទានឆ្លើយតបនឹងការវាយប្រហាររបស់បុរសខ្លាំងហ៊ុន សែននៅ ឡើយទេ ក៏ប៉ុន្តែកាលពីដើមសប្តាហ៏នេះ មេបក្សប្រឆាំង រូបនេះបានបបួលបុរសខ្លាំងវ៉ៃគ្នាមួយស្មើ នៅលើសង្វៀន ស្តាតអូឡាំពិច៕


0 comments:

Post a Comment

 
Copyright © . Khmer Nation - Posts · Comments
Theme Template by BTDesigner · Powered by Blogger