សូមស្វាគមន៏ ការចូលមកកាន់គេហទំព័រ របស់យើងខ្ញុំ ! សារព័ត៌មាន «ជាតិខ្មែរ» ជាសារព័ត៌មានឯករាជ្យ ដែលបង្កើតឡើង ក្នុងគោលបំណងលើកស្ទួយ សេរីភាពសារព័ត៌មាន ការគោរពសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ព្រមទាំង ជំរុញ​ឲ្យមានការលប់បំបាត់អំពើពុករលួយថ្នាក់ជាតិ ក្នុងជួររដ្ឋាភិបាលកម្ពុជា ។

Saturday, February 9, 2019

ឧបនាយករដ្ឋមន្ត្រី ស ខេង ព្រមានសង្ឃ ហោ​ សុខុន​ ចៅ​អធិការ​វត្ត​ច្បារ​អំពៅ​ សរសើររុញ ឲ្យចូលអន្ទាក់សម រង្សុី

ដោយ ៖ ជាតិខ្មែរ | ចុះផ្សាយថ្ងៃទី


ភ្នំពេញ​៖ព្រះ​តេជគុណ​ ហោ​ សុខុន​ ព្រះ​ចៅ​អធិការ​វត្ត​ច្បារ​អំពៅ​ សរសេរ​សារ​មួយ​តាម​ហ្វេសប៊ុក​ថា"ឧបនាយករដ្ឋមន្ត្រី ស ខេង ជាផ្កាយសំណាងរបស់ប្រទេសកម្ពុជា មានតែសម្តេចក្រឡាហោម ស ខេង មួយរូបគត់ដែលអាចធ្វើអោយកម្ពុជារួចផុតពីទណ្ឌកម្មរបស់អន្តរជាតិក៏ដូចជារួចផុតពីការ
ផ្តាច់អនុគ្រោះពន្ធEBAរបស់សភាអឺរ៉ុបផងដែរ ជាពីសេសអាចបញ្ឈប់ការជ្រៀតជ្រែកពីបរទេសលូក ដៃចូលនយោបាយផ្ទៃក្នុងរបស់ប្រទេសកម្ពុជា"។
អ្នកនយោបាយខ្មែរមើលឃើញថាសាររបស់សង្ឃនេះបង្កាប់ន័យមួយញុះញង់ឲ្យបុរសខ្លាំង ហ៊ុន សែនមិនទុកចិត្ត លោក ស ខេង ហើយអាចរុញឲ្យមានការចូលអន្ទាក់នយោបាយរបស់ លោក សម រង្ស៊ី ដែលកំពុងបំបែកបាក់ផ្ទៃក្នុងរបស់បក្សអំណាច។
បន្ទាប់​ពី​ឃេីញ​សារ​នេះ​ លោក ស​ ខេង​ ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​ នៅ​ថ្ងៃទី​៩​ ខែ​កុម្ភៈ​ នេះ​ ឆ្លើយ​វិញ​ថា​ "សូមថ្វាយបង្គំព្រះតេជគុណ ហោ សុខុន (Facebook Page: Hor Sokhon)!​
"ក្រោយពីខ្ញុំព្រះករុណាខ្ញុំបានអានសារនៅលើ ផេកហ្វេសប៊ុក របស់ព្រះតេជគុណ ចុះថ្ងៃទី១ខែ កុម្ភៈ ឆ្នាំ២០១៩នេះខ្ញុំព្រះករុណាខ្ញុំមានការរំភើបយ៉ាងខ្លាំង ប៉ុន្តែក៏មានភ្ញាក់ផ្អើលយ៉ាងខ្លាំងណាស់ ដែរចំពោះពាក្យពេចន៍ នៅក្នុងសារនេះដែលមានន័យ ជាការលើកដាក់ បណ្តុះបង្អាប់ លើកតម្កើង ហួសនិស័យ រហូតដល់ខ្ញុំព្រះករុណាខ្ញុំយល់ឃើញថា សារនេះដូចជាបានធ្លាក់ចូលទៅក្នុងឧបាយ កលរបស់អ្នកនយោបាយទុច្ចរិត ដែលតែងតែមានបំណងចង់បំបែកបំបាក់គណបក្សប្រជាជន កម្ពុជា"។


ព្រះតេជគុណប្រហែលជាបានជ្រាបហើយ! ជារឿយៗពួកអ្នកនយោបាយដែលមានគំនិតទុច្ចរិត ជានិច្ចជាកាលតែងតែបាន ថ្លែងសារមានន័យបញ្ចើចបញ្ចើ និង បណ្តុះបង្អាប់ បែបនេះចំពោះថ្នាក់ ដឹកនាំគណបក្សប្រជាជនកម្ពុជា ដែលគ្មានអ្វីក្រៅពី បំណងចង់ឲ្យមានការ សង្ស័យគ្នា មិនទុកចិត្ តគ្នា ឈ្នានីសគ្នា ដើម្បីធ្វើឲ្យមានការបែកបាក់គណបក្សប្រជាជនកម្ពុជា។ ប៉ុន្តែវាជាការនឹកស្រមៃសុទ្ធសាធដែលពួកគេគិតថាថ្នាក់ដឹកនាំរបស់គណបក្សប្រជាជនកម្ពុជាធ្លាក់
ចូលក្នុងអន្លុងរបស់ពួកគេនោះ"។

ក្នុងនាមខ្ញុំព្រះករុណាខ្ញុំ ជាអនុប្រធានគណបក្សប្រជាជនកម្ពុជា ខ្ញុំព្រះករុណាខ្ញុំសូមពិតពុទ្ធដីកា និង ជម្រាប ប្រគេនព្រះតេជគុណ និង ប្រជាពលរដ្ឋខ្មែរទាំងអស់មេត្តាជ្រាបថា៖ គណបក្ស ប្រជាជនកម្ពុជាដែលជាគណបក្សកំពុងដឹកនាំរាជរដ្ឋាភិបាលនាពេលបច្ចុប្បន្ននេះ គឺបានបង្ហាញ ច្បាស់ក្នុងប្រវត្តិសាស្ត្រនៃបេសសកម្មរបស់ខ្លួន ហើយថា ក្នុងគ្រប់កាលៈទេសៈទាំងអស់ គឺសុទ្ធតែ មានការចូលរួម ពីថ្នាក់ដឹកនាំ និង សមាជិក សមាជិកា គ្រប់ជាន់ថ្នាក់ ដើម្បីផលប្រយោជន៍ ប្រជា ពលរដ្ឋខ្មែរទូទៅ"។

"ការណ៍នេះបានបង្ហាញយ៉ាងច្បាស់ថា គឺគ្រប់ជ័យជម្នះ ក្នុង បេសកកម្មបម្រើជាតិ របស់គណបក្ស ប្រជាជនកម្ពុជា មិនមែនកើតឡើងដោយសារតែ អច្ឆរិយបុគ្គល ណាមួយឡើយ តែគឺជាការប្រមូល ផ្តុំនូវ បញ្ញាញាណ ការខិតខំប្រឹងប្រែងទាំងកម្លាំងកាយ ចិត្តរបស់ ថ្នាក់ដឹកនាំ សមាជិកគ្រប់ជាន់ ថ្នាក់ ដោយមានការចូលរួមគាំទ្រយ៉ាងពេញទំហឹងពីប្រជាពលរដ្ឋ។ ដូច្នេះអ្វីៗជាស្នាដៃដែលរូបខ្ញុំព្រះករុណាផ្ទាល់សម្រេចបានក្នុងបេសកកម្មបម្រើជាតិកន្លងមកនេះ
គឺគ្រាន់តែជាការរួមចំណែកដ៏តូចមួយជាមួយថ្នាក់ដឹកនាំ មន្ត្រីរាជការ និង ប្រជាពលរដ្ឋតែ ប៉ុណ្ណោះ"។
ភ្លាមៗនេះ សារព័ត៌មានជាតិខ្មែរ មិនអាចទាក់ទងសង្ឃ ហោ សុខុនដើម្បីបំភ្លឺករណីនេះបានទេនៅ រសៀលនេះ៕





0 comments:

Post a Comment

 
Copyright © . Khmer Nation - Posts · Comments
Theme Template by BTDesigner · Powered by Blogger