សូមស្វាគមន៏ ការចូលមកកាន់គេហទំព័រ របស់យើងខ្ញុំ ! សារព័ត៌មាន «ជាតិខ្មែរ» ជាសារព័ត៌មានឯករាជ្យ ដែលបង្កើតឡើង ក្នុងគោលបំណងលើកស្ទួយ សេរីភាពសារព័ត៌មាន ការគោរពសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ព្រមទាំង ជំរុញ​ឲ្យមានការលប់បំបាត់អំពើពុករលួយថ្នាក់ជាតិ ក្នុងជួររដ្ឋាភិបាលកម្ពុជា ។

Tuesday, February 12, 2019

បុរសខ្លាំង ហ៊ុន សែនប្រកាសជាថ្មីថាកម្ពុជាមិនត្រូវយកឯករាជ្យ និងអធិបតេយ្យភាពទៅ ដោះដូរនឹងទណ្ឌកម្មអន្តរជាតិឡើយ!

ដោយ ៖ ជាតិខ្មែរ | ចុះផ្សាយថ្ងៃទី



(ភ្នំពេញ)៖ បុរសខ្លាំង ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានចេញមកប្រកាសជាថ្មីនូវការតាំង ជំហរប្រកបដោយភាពមុះមុតក្នុងការរក្សានូវឯករាជ្យភាព និងអធិបតេយ្យភាពរបស់ប្រទេសកម្ពុជា ដោយបានបញ្ជាក់ថា «មិនត្រូវយកឯករាជ្យភាព និងអធិបតេយ្យភាពនេះទៅដោះដូរ ឬជាថ្នូរនឹង បញ្ហាអ្វីនោះឡើយ»
បរសខ្លាំង នាយករដ្ឋមន្ត្រី បានគូសបញ្ជាក់នៅលើទំព័រ Facebook នាព្រឹកថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ ២០១៩នេះថា បច្ចុប្បន្នស្ថានភាពនយោបាយ សង្គម និងសេដ្ឋកិច្ច នៅក្នុងប្រទេសជាតិ កំពុង ឆ្ពោះទៅរកភាពកាន់តែល្អប្រសើរ។ សេដ្ឋកិច្ចកម្ពុជាដែល ពីមុនហ៊ុមព័ទ្ធដោយទារុណកម្ម និង ការកៀបសង្កត់ ប៉ុន្តែពេលនេះ គឺបានងើបលូតលាស់ និងកាន់តែរឹងមាំ។
បុរសខ្លាំងបន្តថា កម្ពុជាពីមុនដែលធ្លាប់ជាប្រទេសក្រីក្រធ្លាក់ដល់បាតដាលប៉ុន្តែឥឡូវបានងើប លេចធ្លោររួចផុតពីភាពក្រីក្រជាមួយកំណើនសេដ្ឋកិច្ចក្នុងរង្វង់ ៧%។ បុរសខ្លាំង បន្តថា ដោយសារ ចំណូលពន្ធកាន់តែខ្ពស់ ការព្យាករណ៍ទៅថ្ងៃអនាគត កម្ពុជានឹងក្លាយជាប្រទេសមានប្រាក់ចំណូល មធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងប្រាក់ចំណូលខ្ពស់នៅឆ្នាំ ២០៥០។
តាមរយៈការរក្សាបាននូវជំហានដ៏ល្អប្រសើរលើផ្នែកសេដ្ឋកិច្ចនេះ នាយករដ្ឋមន្ត្រី ហ៊ុន សែនប្រមុខ ដឹកនាំដែលគេប្រសិទ្ធនាមជា បុរសខ្លាំងរបស់កម្ពុជា បានអះអាងទៀតថា កម្ពុជាបច្ចុប្បន្នមិនមែន រស់ដោយរំពឹងតែលើជំនួយរបស់បរទេសនោះទេ។
បុរសខ្លាំងបញ្ជាក់ថា«កម្ពុជាមិនអាចរំពឹងលើជំនួយបរទេសតែមួយមុខទេហើយកម្ពុជាក៏មិនត្រូវ
យកឯករាជ្យភាព និងអធិបតេយ្យភាពរបស់ខ្លួនទៅដោះដូរជាថ្នូរនឹងអ្វីមួយនោះដែរ។ ប៉ុន្តែយើងចង់ធ្វើជាមិត្តល្អជាមួយបណ្តាប្រទេសដៃគូនានាដែលចង់ឃើញកម្ពុជារីកកាន់តែចម្រើន
ទៅមុខពិតប្រាកដដោយគ្មានការជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងប្រទេសជាតិ»
បុរសខ្លាំង ហ៊ុន សែន ក៏បានអរគុណដល់បងប្អូនអាជីវករ ពាណិជ្ជករ និងវិនិយោគគិន ដែលបាន បំពេញ \កាតព្វកិច្ចបង់ពន្ធ និងបាន ពង្រីកទំហំពាណិជ្ជកម្ម និងវិនិយោគអោយកាន់តែធំឡើងនៅ ក្នុងប្រទេសជាតិ។
កាលពីម្សិលមិញ គណៈកម្មការអឺរ៉ុបបានប្រកាសអនុវត្តនីតិវិធីផ្អាក ប្រព័ន្ធអនុគ្រោះពន្ធ EBA មកលើកម្ពុជាជាផ្លូវការហើយ៕

0 comments:

Post a Comment

 
Copyright © . Khmer Nation - Posts · Comments
Theme Template by BTDesigner · Powered by Blogger