សូមស្វាគមន៏ ការចូលមកកាន់គេហទំព័រ របស់យើងខ្ញុំ ! សារព័ត៌មាន «ជាតិខ្មែរ» ជាសារព័ត៌មានឯករាជ្យ ដែលបង្កើតឡើង ក្នុងគោលបំណងលើកស្ទួយ សេរីភាពសារព័ត៌មាន ការគោរពសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ព្រមទាំង ជំរុញ​ឲ្យមានការលប់បំបាត់អំពើពុករលួយថ្នាក់ជាតិ ក្នុងជួររដ្ឋាភិបាលកម្ពុជា ។

Wednesday, February 13, 2019

អតីតសង្ឃហោ សុខុន ត្រូវបានបញ្ចប់តួនាទីព្រះចៅ អធិការវត្តច្បារអំពៅ និងទីប្រឹក្សាសម្តេច ព្រះសង្ឃរាជ និងសង្ឃនាយក បន្ទាប់ពីចាប់ផ្សឹកកាលពីយប់មិញ

ដោយ ៖ ជាតិខ្មែរ | ចុះផ្សាយថ្ងៃទី

(ភ្នំពេញ)៖ បន្ទាប់ពីបានផ្សឹកកាលពីយប់មិញរួចហើយនោះ អតីតសង្ឃ ហោ សុខុន ក៏ត្រូវបាន បញ្ចប់តួនាទីជាចៅអធិការវត្តច្បារអំពៅ និងទីប្រឹក្សាសម្តេចព្រះសង្ឃរាជ ទេព វង្ស និងសង្ឃ នាយក នន្ទ ង៉ែត ផងដែរ។
ការសម្រេចបញ្ចប់តួនាទីនេះ បានធ្វើឡើងតាមរយៈសេចក្តី សម្រេចមួយនៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៩នេះ ដោយមានការចុះព្រះហស្ថលេខា និងហត្ថលេខាដោយសម្តេចព្រះសង្ឃរាជ ទេព វង្ស សម្តេចសង្ឃនាយក នន្ទ ង៉ែត រួមនិងលោកទេសរដ្ឋមន្ត្រី ហឹម ឆែម រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា។

សូមបញ្ជាក់ថា ព្រះតេជគុណ ហោ សុខុន ត្រូវបានគណៈសង្ឃសម្រេចផ្សឹកនៅយប់ថ្ងៃទី១៣ ខែ កុម្ភៈ នេះនៅវត្តបុទុមវតីបន្ទាប់ពី បង្ហោះសារតាមបណ្តាញសង្គមហ្វេសប៊ុកលើកសរសើរ ឧបនាយករដ្ឋមន្ត្រី ស ខេង ថាជា«ផ្កាយសំណាងរបស់កម្ពុជា» ដែលអាចបញ្ចប់បញ្ហានយោបាយ ជាតិនិងអន្តរជាតិបានជាពិសេស អាចជួយកម្ពុជាឲ្យរួចផុតពីទណ្ឌកម្មអន្តរជាតិមានដូចជាការព្យួរ ប្រព័ន្ធ អនុគ្រោះពន្ធ EBA ជាដើម៕

 

0 comments:

Post a Comment

 
Copyright © . Khmer Nation - Posts · Comments
Theme Template by BTDesigner · Powered by Blogger