សូមស្វាគមន៏ ការចូលមកកាន់គេហទំព័រ របស់យើងខ្ញុំ ! សារព័ត៌មាន «ជាតិខ្មែរ» ជាសារព័ត៌មានឯករាជ្យ ដែលបង្កើតឡើង ក្នុងគោលបំណងលើកស្ទួយ សេរីភាពសារព័ត៌មាន ការគោរពសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ព្រមទាំង ជំរុញ​ឲ្យមានការលប់បំបាត់អំពើពុករលួយថ្នាក់ជាតិ ក្នុងជួររដ្ឋាភិបាលកម្ពុជា ។

Friday, February 15, 2019

លោកសម រង្ស៊ីអំពាវនាវឲ្យវិនិយោគិនកំពុងរកស៊ីនៅកម្ពុជា ត្រូវប្រញាប់ដកខ្លួនចេញ

ដោយ ៖ ជាតិខ្មែរ | ចុះផ្សាយថ្ងៃទី


ភ្នំពេញ៖ លោក សម រង្ស៊ី ប្រធានស្តីទីគណបក្សសង្រ្គោះជាតិ សរសេរលើទំព័រហ្វេសបុកដោយ អំពាវនាវឱ្យវិនិយោគិន ដែលកំពុងវិនិយោគនៅកម្ពុជា ត្រូវឆាប់ដកខ្លួនចេញពីប្រទេសនេះ ប្រសិន បើមិនចង់ជួបក្ដីវិនាស ។ ការបញ្ជាក់បែបនេះ ក្រោយពេលសហភាពអឺរ៉ុបដំណើរការនីតិវិធីដក ប្រព័ន្ធអនុគ្រោះពន្ធគ្រប់មុខ ទំនិញទាំងអស់ពីកម្ពុជាជាបណ្ដោះអាសន្ន ។
ក៏ប៉ន្តែ អុ្នកនាំពាក្យរាជរដ្ឋាភិបាលចាត់ទុក​ការ​ព្រមានរបស់​លោកសម រង្ស៊ីថាគ្មានន័យឡើយ។
លោក សម​ រង្ស៊ី ប្រធានស្ដីទីអតីតគណបក្សសង្គ្រោះជាតិ បានសរសេរលើទំព័រហ្វេសបុករបស់ខ្លួន ដោយបានប្រៀបធៀប ការដឹកនាំកម្ពុជារបស់បុរសខ្លាំង ហ៊ុន សែន ប្រដូចទៅនឹងកប៉ាល់មួយ ដែលធ្លុះធ្លាយជួសជុលមិនបាន ដែលនឹងលេចទឹកកណ្ដាលសមុទ្រនៅឆ្នាំ ២០១៩ នេះ ។
លោកថា «ទណ្ឌកម្មអន្តរជាតិមកដល់ហើយក្នុងឆ្នាំ ២០១៩ នេះ ប្រសិនបើនាយករដ្ឋមន្ត្រីកម្ពុជាមិន កែខ្លួន»
លោកធ្លាប់បានគូសបញ្ជាក់ថា បុរសខ្លាំង ហ៊ុន សែន មានបំណងកាន់អំណាចជារៀងរហូត ដើម្បី ប្រើអំណាចបញ្ចៀសពីការទទួលទោសពីបទឧក្រិដ្ឋរបស់ខ្លួន ហើយមិនកែខ្លួននោះទេ ។
ទោះជាបែបណាក្ដី លោក សម​រង្ស៊ី បញ្ជាក់ទៀតថា អ្នកនៅលើកប៉ាល់ បើមិនចង់ស្លាប់ ឬវិនាស ត្រូវចុះចេញពីកប៉ាល់នោះ មិនត្រូវចាំឱ្យលិចនោះទេ ។
លោកបញ្ជាក់ថា ការលោតចេញឱ្យបានមុននេះ គឺជាសេចក្ដីសម្រេចដ៏ត្រឹមត្រូវរបស់អ្នកវិនិយោគ បរទេស និងអ្នករកស៊ីខិលខូចជាច្រើន ដែលកំពុងមានវត្តមាននៅកម្ពុជា ។
លោកបន្ថែមថា អ្នកបញ្ជាទិញពីក្រៅប្រទេស ក៏ផ្អាក ឬលុបចោលការបញ្ជាទិញចាប់តាំងពីពេល នេះតទៅ ព្រោះចៀសវាងមិនឱ្យមានឈ្មោះនៅក្រោមការដឹកនាំពីនាយករដ្ឋមន្ត្រីកម្ពុជា ដែល លោកថាអាចនឹងទទួលទណ្ឌកម្មពីអន្តរជាតិ ។
ថ្មីៗនេះ លោកសម រង្ស៊ី ក៏បានគម្រាមអ្នកវិនិយោគ ក៏ដូចជាជនជាតិចិន ដែលមានវត្តមាននៅ កម្ពុជា ឱ្យចេញពីកម្ពុជា និងចេះគោរពពលរដ្ឋខ្មែរ ។ លោកថា ប្រសិនបើមិនដូចនេះទេ ជនជាតិ ចិនទាំងនោះ អាចនឹងប្រឈមមុខនឹងការក្រោកឈរប្រឆាំងពីសំណាក់ប្រជាជនកម្ពុជា នៅថ្ងៃណា មួយជាក់ជាមិនខាន ។
ទាក់ទិននឹង ការព្រមានរបស់លោកសមរង្ស៊ី នេះ អ្នកនាំពាក្យរាជរដ្ឋាភិបាល លោកផៃ ស៊ីផាន បាននិយាយនៅក្នុងបទសម្ភាសថា គឺជាការបង្អើលមួយរបស់​អ្នក​នយោ​បាយ ​មានទោស ហើយ នោះ។លោកថា កុំខ្វល់នឹងការព្រមានបែបនេះ ព្រោះគ្មាន ន័យអ្វីឡើយ។
យ៉ាងណា លោក អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ បានបញ្ជាក់ ដោយបង្ហាញក្ដីសង្ឃឹម នឹងជឿ ជាក់ទៅលើបទពិសោធន៍របស់រាជរដ្ឋាភិបាលកម្ពុជាថា បើទោះបីក្នុងស្ថានភាពណាក៏ដោយក៏ កម្ពុជាបានត្រៀមខ្លួនរួចជាស្រេច ក្នុងការបន្តជំរុញកំណើនសេដ្ឋកិច្ច ធានានូវឧត្តមភាពប្រកួត ប្រជែង និងភាពទាក់ទាញវិនិយោគ ធានានូវឱកាសការងារដល់ប្រជាជនកម្ពុជាទាំងមូល ។ នេះបើតាមការចុះផ្សាយលើទំព័រហ្វេសបុករបស់ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈនៅថ្ងៃ ទី ១៤ កុម្ភះ ។
សហភាពអឺរ៉ុប កំពុងដំណើរការនីតិវិធីព្យួរជាបណ្ដោះអាសន្ននូវប្រព័ន្ធអនុគ្រោះពន្ធគ្រប់មុខទំនិញ ទាំងអស់ក្រៅពីអាវុធ ចេញពីកម្ពុជា ព្រោះស្ថានភាពប្រជាធិបតេយ្យ សិទ្ធិមនុស្ស និងនីតិរដ្ឋនៅ កម្ពុជាកាន់តែអាក្រក់ទៅៗ។ នេះបើតាមមន្ត្រីរបស់សហភាពអឺរ៉ុប ។
ការដកប្រព័ន្ធអនុគ្រោះពន្ធនេះ នឹងធ្វើឱ្យកម្ពុជាខាតបង់ការចំណាយរហូតដល់ទៅ ៧០០ លាន ដុល្លារក្នុងមួយឆ្នាំ ។ អ្នកជំនាញសេដ្ឋកិច្ច គិតថា បើវិធានការនេះ ចូលជាធរមាន គឺ ពលរដ្ឋខ្មែរ ជាពិសេស កម្មការិនី ច្រើនម៉ឺននាក់អាចរងផលលំបាក ហើយអ្នក​ទទួលបាន​ផល​ប្រយោជន៍ជា ប្រយោល ពីវិស័យវាយនភណ្ឌជិត២លាននាក់ក៏នឹងរងការប៉ះពាល់ដែរ ។
ក៏ប៉ុន្តែ បុរសខ្លាំង នៃកម្ពុជាអះអាងពីម្សិលមិញថា នៅពេលសហភាពអឺរ៉ុបផ្តាច់ប្រព័ន្ធអនុគ្រោះពន្ធ EBA គឺនឹងសម្លាប់បក្សប្រឆាំងទៅវិញទេ៕

0 comments:

Post a Comment

 
Copyright © . Khmer Nation - Posts · Comments
Theme Template by BTDesigner · Powered by Blogger