សូមស្វាគមន៏ ការចូលមកកាន់គេហទំព័រ របស់យើងខ្ញុំ ! សារព័ត៌មាន «ជាតិខ្មែរ» ជាសារព័ត៌មានឯករាជ្យ ដែលបង្កើតឡើង ក្នុងគោលបំណងលើកស្ទួយ សេរីភាពសារព័ត៌មាន ការគោរពសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ព្រមទាំង ជំរុញ​ឲ្យមានការលប់បំបាត់អំពើពុករលួយថ្នាក់ជាតិ ក្នុងជួររដ្ឋាភិបាលកម្ពុជា ។

Monday, February 11, 2019

ប្រធានមន្ទីរធម្មការរាជធានីភ្នំពេញកោះហៅព្រះតេជគុណ ហោ សុខុន ព្រះចៅអធិការវត្ត ច្បារអំពៅមកសាកសួររឿងសរសើរ ស ខេង

ដោយ ៖ ជាតិខ្មែរ | ចុះផ្សាយថ្ងៃទី

 (ភ្នំពេញ)៖ លោក ផន ដាវី ប្រធានមន្ទីរធម្មការរាជធានីភ្នំពេញ បានបញ្ជាក់ នៅមុននេះបន្តិចថា មន្ទីររបស់លោកបានកោះហៅ ព្រះតេជគុណ ហោ សុខុនមកសាកសួរពីករណីសរសេរសារនិង បង្ហោះឃ្លីបវិដេអូ សរសើរ លោកឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ស ខេងតាម បណ្តាញសង្គមហ្វេសប៊ុក។
ក៏ប៉ុន្តែពុំមានការចាប់ផ្សឹកព្រះតេជគុណ ហោ សុខុន ព្រះចៅអធិការវត្តច្បារអំពៅ ដូចការចុះផ្សាយ និងចែកចាយតាមបណ្តាញសង្គមនោះទេ ដោយគ្រាន់តែមានការសម្របសម្រួលនិងព្រមាន តិចតួចប៉ុណ្ណោះ ។
កាលពីថ្មីៗនេះ សង្ឃ ហោ សុខុនបានបញ្ចេញសារតាមបណ្តាញសង្គមហ្វេសប៊ុក ដោយសរសើរ លោក ស ខេងថា «ជាផ្កាយ សំណាងរបស់កម្ពុជា» ដែលអាចជួយកម្ពុជាឲ្យរួចផុតពីទណ្ឌកម្ម អន្តរជាតិ ដូចជាការកាត់ផ្តាច់ ប្រព័ន្ធអនុគ្រោះពន្ធ EBA ជាដើម។
សង្ឃអង្គនេះ មិនបានលើកឡើងពីឈ្មោះ បុរសខ្លាំង ហ៊ុន សែនជានាយករដ្ឋមន្ត្រីនោះទេ តែលើក សរសើរ លោក ស ខេងថា មិនមានបាតដៃប្រលាក់ឈាមឡើយ ដូច្នេះ លោក ស ខេងមាន ប្រជាប្រិយភាពខ្លាំងជាងគេក្នុងចំណោមមន្ត្រីកំពួលៗនៃបក្សកាន់អំណាចនេះ ដែលលោក ស ខេងអាចក្លាយជានាយករដ្ឋមន្ត្រីនាថ្ងៃ អនាគតផង។
តាមបច្ចេកទេសនៃកាសែតប្រឆាំងជាតិខ្មែររបស់លោក ចាងហ្វាង រស់ សុឃិត មើលឃើញថា សង្ឃអង្គ នេះមានភាពគឃ្លើនដាក់បុរសខ្លាំង ហ៊ុន សែន ហើយកំពុងបំរើនយោបាយឲ្យបក្ស ប្រឆាំង ដើម្បីបំបែកបំបាក់ផ្ទៃក្នុងរបស់បក្សកាន់អំណាច ដោយសរសើរលោកស ខេង ហើយ បង្អាប់បុរសខ្លាំង ហ៊ុន សែនដែលជាម្ចាស់ប្រទេសទៅវិញ៕


0 comments:

Post a Comment

 
Copyright © . Khmer Nation - Posts · Comments
Theme Template by BTDesigner · Powered by Blogger