សូមស្វាគមន៏ ការចូលមកកាន់គេហទំព័រ របស់យើងខ្ញុំ ! សារព័ត៌មាន «ជាតិខ្មែរ» ជាសារព័ត៌មានឯករាជ្យ ដែលបង្កើតឡើង ក្នុងគោលបំណងលើកស្ទួយ សេរីភាពសារព័ត៌មាន ការគោរពសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ព្រមទាំង ជំរុញ​ឲ្យមានការលប់បំបាត់អំពើពុករលួយថ្នាក់ជាតិ ក្នុងជួររដ្ឋាភិបាលកម្ពុជា ។

Sunday, February 10, 2019

លោក គឹម រស្មីមេប៉េអឹមខេត្តរតនគិរីត្រូវបានលុបឈ្មោះចេញពីជូរ កងយោធពលខេមរភូមិន្ទ

ដោយ ៖ ជាតិខ្មែរ | ចុះផ្សាយថ្ងៃទី


លោក គឹម រស្មីមេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត​រតនគីរីដែលល្បីខាងកាងបទល្មើសព្រៃឈើជា យូរឆ្នាំមកហើយនោះ ត្រូវបាន​លុបឈ្មោះ​ចេញពី​ក្របខណ្ឌ នៃ​កងយោធពល​ខេមរភូមិន្ទ​ជាផ្លូវការ ហើយ។ នេះ​បើ​យោងតាម​ព្រះរាជក្រឹត្យ​ចុះ​ថ្ងៃទី​៩ ខែកុម្ភៈ ឆ្នាំ​២០១៩ ដែល​ឡាយ​ព្រះ​ហត្ថលេខា ដោយ​ព្រះករុណា ព្រះបាទ​សម្តេច​ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃ​ព្រះរាជា ណាចក្រ​កម្ពុជា​។​
​បុរសខ្លាំង ហ៊ុន សែន នាយករដ្ឋមន្ត្រី បាន​សរសេរ​នៅក្នុង​ផេ​ក​ហ្វេ​ស​ប៊ុ​ក​យ៉ាង​ដូច្នេះ​ថា “​នេះ​គឺជា​ការវះកាត់​ប្រកបដោយ​ការឈឺចាប់​។ នេះ​ជា​អភិក្រម​ទី​៥​គឺ​ការវះកាត់​”​។​
​ការ​លុបឈ្មោះ​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី គីម រស្មី ចេញពី​ក្របខណ្ឌ នៃ​កងយោធពល​ខេមរភូមិន្ទ គឺ​បន្ទាប់ពី​វិ​ដេ​អូ​នៃ​ពិធី​ខួបកំណើត​របស់​ក្រុមគ្រួសារ​លោក គីម រស្មី ត្រូវបាន​បង្ហោះ​ចែកចាយ​នៅលើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​។ ដោយ​ក្នុង​វីដេអូ​នោះ គេ​ឃើញ​លោក គីម រស្មី និយាយ​នៅលើ​ឆាក ដោយ​អួត​ពី​ទ្រព្យសម្បត្តិ​លុយកាក់​របស់ខ្លួន​និង​ជាពិសេស​បានប្រកាស​ឲ្យ​លុយ​ដល់​កូនប្រុស ស្រី របស់ខ្លួន​ចំនួន​៥​នាក់ ក្នុង​ម្នាក់ ១០​ម៉ឺន​ដុល្លារ​ សរុបទាំងអស់កន្លះលានដុល្លារ។ ហេតុនេះ អ្នកលេង​បណ្តាញ​សង្គម​បាន​រិះគន់ និង​វាយប្រហារ​យ៉ាងខ្លាំង​លើ​លោក​គីម រស្មី និង​បាន​ចោទ​សួរថា តើ​លោក​គីម រស្មី បាន​លុយ​មកពីណា​? ហើយ​មាន​ការដាក់​ការសង្ស័យថា លោក​គីម រស្មី អាចពាក់ ព័ន្ធ​នឹង​ការប្រព្រឹត្ត​អំពើពុករលួយ និង​ពាក់ព័ន្ធ​ករណី​បទល្មើសព្រៃឈើ​ផងដែរ​។​
​ជាមួយគ្នានេះ ក៏មាន​ការទាមទារ​អោយ​អង្គភាព​ប្រឆាំង​អំពើពុករលួយ​ស៊ើបអង្កេត​លើ​ករណី​លោក គីម រស្មី ថែម​ទៀតផង​។
នៅពេលនេះ សារព័ត៌មានជាតិខ្មែរមិនអាចទាក់ទងលោក គឹម រស្មី ដើម្បីសាកសួរពីអារម្មណ៏ ក្រោយពីត្រូវបានបណ្តេញចេញពីជួរកងរាជអាវុធហត្ថនេះបានទេ៕



0 comments:

Post a Comment

 
Copyright © . Khmer Nation - Posts · Comments
Theme Template by BTDesigner · Powered by Blogger