សូមស្វាគមន៏ ការចូលមកកាន់គេហទំព័រ របស់យើងខ្ញុំ ! សារព័ត៌មាន «ជាតិខ្មែរ» ជាសារព័ត៌មានឯករាជ្យ ដែលបង្កើតឡើង ក្នុងគោលបំណងលើកស្ទួយ សេរីភាពសារព័ត៌មាន ការគោរពសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ព្រមទាំង ជំរុញ​ឲ្យមានការលប់បំបាត់អំពើពុករលួយថ្នាក់ជាតិ ក្នុងជួររដ្ឋាភិបាលកម្ពុជា ។

Thursday, February 7, 2019

លោកស្នងការស ថេត និងលោក ឃួង ស្រេង មិនត្រូវបណ្តោយ ឲ្យមេកន្ទុយលេខ ឈ្មោះ ហេង សម្បត្តិ ហៅកងបង្កើតល្បែង សុីសងទូទាំងរាជធានីតាមចិត្តឡើយ

ដោយ ៖ ជាតិខ្មែរ | ចុះផ្សាយថ្ងៃទី


ភ្នំពេញ៖ ទោះបីជាលោក ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ ដាក់បទបញ្ជារ ឲ្យអាជ្ញាធរ ខណ្ឌទាំង១២ លុបបំបាត់ល្បែងស៊ីសងឲ្យអស់ ដើម្បីថែរក្សាសន្តិសុខ សុវត្តិភាព ជូន ប្រជាពលរដ្ឋយ៉ាងណាក៏ដោយ ក៏ល្បែងស៊ីសង នៅតែលួចលាក់បើកភ្នាល់គ្នាដោយមានការ ត្រូវរ៉ូវ ជាមួយសមត្ថកិច្ចមូលរដ្ឋានរហូតដល់ចៅហ្វាយខណ្ឌ ក៏មានដែរ។ ជាក់ស្តែង ល្បែងស៊ីសងកន្ទុយ លេខ(ឆ្នោតវៀតណាម) យីហោK38 ជាច្រើនកន្លែងក្នុងរាជធានីភ្នំពេញ ដែលម្ចាស់អាជីវកម្មល្បី ឈ្មោះម្នាក់ គឺលោក ហេង សម្បត្តិ ហៅ ក័ង បានរត់ការយ៉ាងស្អាតជាមួយនឹងអាជ្ញាធរពាក់ព័ន្ធគ្រប់ លំដាប់ថ្នាក់ ដើម្បីដាក់ពន្រាយកូនកញ្ច្រែងរបស់ខ្លួនគ្រប់ទីកន្លែង និងបើកចំហស្រាប់អ្នកដែលចូល ចិត្តចាក់កន្ទុយលេខ ដោយមិនមានការបារម្ភថា សមត្ថកិច្ចឬអាជ្ញាធរណាហ៊ានបង្ក្រាបនោះទេ ។
ជាក់ស្តែងទីតាំងកត់ឆ្នោតវៀតណាមជាច្រើនកន្លែងដែល មានស្លាកយីហោ K38 កំពុងតែរីកដុះ ដាលដួចផ្សិតក្នុងមូលដ្ឋានខណ្ឌប្ញស្សីកែវ ដូចជានៅ ទីតាំងទី១នៅក្នុងផ្សារបឹងសាឡាងថ្មី បន្ទុប់ លេខD៣១ ដាក់យីហោK៣៨ ភូមិ បឹងសាឡាង សង្កាត់ឫស្សីកែវ ទីតាំងទី២នៅជាប់ផ្សារសាំហាន់ ផ្លូវលេខ68R កែងផ្លូវបេតុងខាងលិចផ្សារសាំហាន់ ដាក់យីហោK៣៨ ភូមិទួលសង្កែ សង្កាត់ទួល សង្កាត់១ ខណ្ឌឫស្សីកែវ ទីតាំងទី៣ នៅតាមបណ្តោយផ្លូវលេខ68Rកែងផ្លូវរថភ្លើង សង្កាត់ទួល សង្កែ១ ខណ្ឌឬស្សីកែវ ។ ដោយទីតាំងទាំងខាងលើនេះបើកកត់យ៉ាងរលូន បំរើសេវាជូនក្រុមអ្នក ញៀនល្បែង កន្ទុយលេខវៀតណាម ដោយពុំដែលឃើញអាជ្ញាធរនិងសមត្ថកិច្ច ពាក់ពន្ធ័ក្នុងខណ្ ឌឬស្សីកែវ ចុះបង្ក្រាបឡើយ ថែមទាំងបើកដៃឲ្យអ្នកកាង ល្បែងឆ្នោត (យីហោK38) បាន បើកជា ច្រើនទីតាំងទៀតសង្ស័យ តែមេកញ្ច្រែង ឆ្នោត( យី ហោk38 )មានខ្នងបង្អែកអ្នកធំនៅពីក្រោយ ហើយមើលទៅ ទើប អាជ្ញាធរនិងសមត្ថកិច្ច មិនហ៊ានសង្ក្រាបបែបនេះ ។
ពាក់ព័ន្ធនិងបញ្ហាខាងលេីនេះដែរ ប្រជាពលរដ្ឋកំពុងងឿងឆ្ងល់រហូតដាក់ការសង្ស័យថា ការមិន បង្ក្រាបមាន៤ចំណុច ទី១-មកពីមិនដឹង ទើបមិនបង្ក្រាប ទី២-មកពីម្ចាស់ទីតាំងល្បែងមានខ្សែធំ ទើបមិនហ៊ានប៉ះ ទី៣-មកពីម្ចាស់ទីតាំងល្បែងបង់លុយប្រចាំខែរួចហើយ ទើបធ្វើមិនដឹង ទី៤- អាចមាន ចេតនាអនុវត្តផ្ទុយពីយន្តការអនុវត្តគោលនយោបាយភូមិ-សង្កាត់មានសុវត្ថិភាព។
គួររំលឹកថាកន្លងមក លោក ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ និងលោក ស ថេត អគ្គស្នងការរងនិងជាស្នងការនគរបាលរាជធានីភ្នំពេញ បានដាក់បទបញ្ជានិងព្រមានចាត់ វិធានការក្តៅទៅលើមន្ត្រីក្រោមឱវាទ អធិការ ក្រុង-ស្រុក និងនាយប៉ុស្តិ៍រដ្ឋបាលឃុំ-សង្កាត់នានា ដែលទុកបណ្តោយឲ្យមានសកម្មភាពល្បែងស៊ីសងគ្រប់ប្រភេទខុសច្បាប់ ។
បច្ចុប្បន្ននេះឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង ធ្លាប់បានដាក់ បទ បញ្ជាឲ្យមន្ត្រីនគរបាលដែល ពាក់ពន្ធ័នៅក្រោមឱវ៉ាទត្រូវតែបង្ក្រាបរាល់ល្បែងស៊ីសង ខុសច្បាប់ គ្រប់ប្រភេទ មិនត្រូវមានការយោគយល់ឡើយ ដោយរាជរដ្ឋាភិបាលបានខិតខំលុបបំបាត់ល្បែង ស៊ីសង បញ្ហា គ្រឿង ញៀន ។ល។ ព្រោះថា បញ្ហាអសន្តិសុខ ឆក់ ប្លន់ ក៏ដូចជាអំពើហិង្សាក្នុង គ្រួសារ កើតឡើងដោយសារល្បែងសង ដើម្បីធានាឲ្យបាននូវ សន្តិសុខ សណ្តាប់ ភាព សុខសាន្ត ជូនប្រជាពលរដ្ឋ ស្របតាមទិសស្លោក «រាជរដ្ឋាភិបាល លើយន្តការអនុវត្តគោលនយោបាយ ភូមិ-សង្កាត់មានសុវត្ថិភាព ៕

0 comments:

Post a Comment

 
Copyright © . Khmer Nation - Posts · Comments
Theme Template by BTDesigner · Powered by Blogger