សូមស្វាគមន៏ ការចូលមកកាន់គេហទំព័រ របស់យើងខ្ញុំ ! សារព័ត៌មាន «ជាតិខ្មែរ» ជាសារព័ត៌មានឯករាជ្យ ដែលបង្កើតឡើង ក្នុងគោលបំណងលើកស្ទួយ សេរីភាពសារព័ត៌មាន ការគោរពសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ព្រមទាំង ជំរុញ​ឲ្យមានការលប់បំបាត់អំពើពុករលួយថ្នាក់ជាតិ ក្នុងជួររដ្ឋាភិបាលកម្ពុជា ។

Thursday, February 7, 2019

មេប៉េអឹមខេត្តរតនគិរី គឹម រស្មីល្បីខាងកាងឈ្មួញឈើ ឈ្មោះ ហូវ ជីវ៉ៃ និងណុប ណាក់ ជូនកាដូ លុយ១០មុឺនដុល្លារដល់កូនម្នាក់ៗ ទាំងអស់៥នាក់ស្មើកន្លះលានដុល្លារ

ដោយ ៖ ជាតិខ្មែរ | ចុះផ្សាយថ្ងៃទី


លោក គីម រស្មីមេប៉េអឹម ខេត្តរតនគិរីដែល មានឈ្មោះល្បីខាងកាងបទល្មើសព្រៃឈើឲ្យមេឈ្មួញ ២នាក់គឺលោក ហូវ ជីវ៉ៃ និង ណុប ណាក់ដែលជាមន្ត្រីប៉េអឹមរបស់ខេត្តនេះដែរនោះ បានឲ្យកាដូ ទៅកូនៗ របស់ខ្លួនក្នុងម្នាក់ៗ១០ម៉ឺនដុល្លារ ចំនួន៥នាក់ សរុបទាំងអស់ ៥០ម៉ឺនដុល្លារឬកន្លះលាន ដុល្លារនៅថ្ងៃខួបកំណើតកាលពីថ្ងៃ ទី ៥ មករានេះ។
យោងតាមការផ្សព្វផ្សាយនៅក្នុងបណ្តាទំនាក់ទំនង សង្គមហ្វេសប៊ុកដែលមានការចែកចាយ បន្ត បន្ទាប់ បានឲ្យដឹងថា ពិធីខួបកំណើតរបស់ គឹម រស្មី កាលពីយប់ ថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០១៩ បង្កឲ្យ មានការាភ្ញាក់ផ្អើលដល់អ្នក ចូលរួមដោយលោកមេប៉អឹមរូបនេះបានឡើងលើវេទិកានិយាយ ជា សាធារណៈដោយចែកលុយ ឲ្យកូនដើម្បីជាទុនក្នុងការរកស៊ី និងបន្តការសិក្សានៅក្រៅប្រទេស ផងដែរ។
ក្នុងវិដេអូឃ្លីបប្រមាណជាជិត៥នាទី បង្ហាញពីការយកចិត្តទុកដាក់លើកូនៗ ដោយចែកសែកឲ្យ ម្នាក់មួយសន្លឹក ក្នុងទឹកប្រាក់១០ម៉ឺនដុល្លារ នៅចំពោះមុខ អ្នកចូលរួមក្នុងថ្ងៃកំណើតនេះ។ ក្រៅពី ការចែកលុយ លោកក៏បានលើកឡើងពីការចែកទ្រព្យមួយចំនួនទៅឲ្យកូនៗផងដែរ។
លោក គឹម រស្មី មេប៉េអឹមខេត្តរតនគិរីកំពុងមានឈ្មោះល្បីខាងបើកដៃឲ្យមន្ត្រីរបស់ខ្លួន២នាក់ គឺលោក ហូវ ជីវ៉ៃនិងលោក ណុប ណាក់រកសុីដឹកឈើយកទៅលក់នៅប្រទេសវៀតណាម៕


0 comments:

Post a Comment

 
Copyright © . Khmer Nation - Posts · Comments
Theme Template by BTDesigner · Powered by Blogger