សូមស្វាគមន៏ ការចូលមកកាន់គេហទំព័រ របស់យើងខ្ញុំ ! សារព័ត៌មាន «ជាតិខ្មែរ» ជាសារព័ត៌មានឯករាជ្យ ដែលបង្កើតឡើង ក្នុងគោលបំណងលើកស្ទួយ សេរីភាពសារព័ត៌មាន ការគោរពសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ព្រមទាំង ជំរុញ​ឲ្យមានការលប់បំបាត់អំពើពុករលួយថ្នាក់ជាតិ ក្នុងជួររដ្ឋាភិបាលកម្ពុជា ។

Thursday, February 14, 2019

បុរសខ្លាំងនៃកម្ពុជាដកឃ្លាពីនយោបាយមួយព្រឹកដើម្បីដាស់តឿន យុវវ័យកុំប្រព្រឹត្តទង្វើខុស ប្រពៃណីនៅថ្ងៃ «ទិវានៃក្តីស្រឡាញ់»

ដោយ ៖ ជាតិខ្មែរ | ចុះផ្សាយថ្ងៃទី


(ភ្នំពេញ)៖ ការិយាល័យនិពន្ធសារព័ត៌មានជាតិខ្មែរ បានកំពុងតាមដានហ្វេសប៊ុករបស់បុរសខ្លាំង ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដោយមើលឃើញថាបុរសខ្លាំង មិនមានយោបល់អ្វីពី នយោបាយកម្ពុជានោះទេ ក៏ប៉ុន្តែបុរសខ្លាំង បានក្រើនរំលឹក និងដាស់តឿន ដល់យុវវ័យទាំង
អស់កុំ ប្រព្រឹត្តទង្វើប្រាស់ចាកពីប្រពៃណី និងទំនៀបទម្លាប់ផូរផង់របស់ជាតិនៅក្នុងថ្ងៃ «ទិវានៃក្តី ស្រឡាញ់» ១៤ កុម្ភៈនេះ។
បុរសហ៊ុន សែន ដែលមហាជនទទួលស្គាល់ថាជាបុរសចេះគោរពស្រឡាញ់ឧត្តមភរិយាជាទីបំផុត នោះ បានលើកឡើងនៅ Facebook នាព្រឹកថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៩នេះថា ថ្ងៃនេះជាថ្ងៃ១០ កើត ខែមាឃ ឆ្នាំច បើនិយាយជាថ្ងៃតាមចន្ទគតិបែបនេះ តែប្រហែលជាគ្មានយុវវ័យណាចាប់ អារម្មណ៍ទេមើលទៅ តែបើនិយាយថាជាថ្ងៃ១៤ កុម្ភៈ ប្រហែលជាមានអ្នកចាប់អារម្មណ៍ ច្រើន អ្នកខ្លះប្រហែលជាបានរៀបចំផែនការរួចរាល់ហើយផងក៏មិនដឹង។
បុរសខ្លាំងបន្តថា «ថ្ងៃនេះតាមិនចង់និយាយពីរឿងនយោបាយអីទេ គ្រាន់តែចង់និយាយទៅកាន់ ចៅៗដែលទើបពេញវ័យ។ ចៅៗសុទ្ធតែដឹងហើយថា អ្វីដែលគួរធ្វើ និងអ្វីដែលមិនគួរធ្វើជាពិសេស នៅថ្ងៃទិវានៃក្តីស្រលាញ់នេះតែម្តង។ តានិយាយនេះ មិនមែនចង់ជ្រៀតជ្រែកចូលកិច្ចការយុវវ័យ នោះទេ តែការប្រព្រឹត្តខុសប្រពៃណីទំនៀមទម្លាប់ខ្មែរក៏មិនមែនជាកិច្ចការយុវជនយុវនារីដែរ»

0 comments:

Post a Comment

 
Copyright © . Khmer Nation - Posts · Comments
Theme Template by BTDesigner · Powered by Blogger