សូមស្វាគមន៏ ការចូលមកកាន់គេហទំព័រ របស់យើងខ្ញុំ ! សារព័ត៌មាន «ជាតិខ្មែរ» ជាសារព័ត៌មានឯករាជ្យ ដែលបង្កើតឡើង ក្នុងគោលបំណងលើកស្ទួយ សេរីភាពសារព័ត៌មាន ការគោរពសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ព្រមទាំង ជំរុញ​ឲ្យមានការលប់បំបាត់អំពើពុករលួយថ្នាក់ជាតិ ក្នុងជួររដ្ឋាភិបាលកម្ពុជា ។

Tuesday, February 12, 2019

លោកឃឹម ចិត្រា នាយប៉ុស្ត៍អន្តោប្រវេសន៍ថ្មី ច្រកទ្វារប៉ោយប៉ែត រងការចោទពីបទចាប់ជម្រិត ពលករ និងប្រព្រឹត្តអំពើពុករលួយ

ដោយ ៖ ជាតិខ្មែរ | ចុះផ្សាយថ្ងៃទី


ខេត្តបន្ទាយមានជ័យ៖លោក វរសេនីយ៍ទោ ឃឹម ចិត្រា អត្ថលេខ១២២០៩ អតីតនាយប៉ុស្ត៍ នគបាលអន្តោប្រវេសន៍ ច្រកទ្វារតំបន់ជ្រៃធំ ខេត្តកណ្តាល ជាប់ព្រំដែនវៀតណាម ដែលត្រូវ បានផ្ទេរមកធ្វើជា នាយប៉ុស្ត៍នគបាលអន្តោប្រវេសន៍ ប្រចាំច្រកទ្វារអន្ថរជាតិប៉ោយប៉ែត ជុំនួយ លោកឧត្តមសេនីយ៍ទោ ស៊ឹម សំអាត ដែលត្រូវផ្ទេរទៅធ្វើជា អនុប្រធាននាយកដ្ឋាន ទទួលទិស ទី១ កំពង់តែពង្រឹងអំណាចរបស់ខ្លួន មិនត្រឹមតែបន្តដើរតាមគំរូអាក្រក់ របស់លោក ស៊ឹម សំអាត ប៉ុណ្ណោះទេ ថែមទាំងបង្កើនអំពើពុករលួយកាន់តែខ្លាំងទ្វេឡើង មានដូចជា៖
១/ជម្រិតយកប្រាក់ពីពលរដ្ឋ ក្នុងម្នាក់ៗ៥០បាត(លុយថៃ)ឬស្មើនឹង៧០០០រៀល ក្នុងការប្រថាប់ ត្រាលើបណ្ណ័ព្រំដែន ចេញពីប្រទេសកម្ពុជា ចូលទៅប្រទេសថៃ តាមច្រកទ្វារអន្ថរជាតិប៉ោយប៉ែត។
២/ធ្វើលិខិតបញ្ជាក់១សន្លឹកតម្លៃ២០០បាត និង៥០០បាតផ្សេងទៀត សម្រាប់ថតកាតចូល ប្រទេសថៃ ។
៣/ធ្វើលិខិតបញ្ជាក់១សន្លឹក តម្លៃ២០០បាត និង៤០០បាតផ្សេងទៀត សម្រាប់ថតកាតចូលទៅ ដីថៃ ចំពោះពលរដ្ឋមកពីតាមបណ្ដាខេត្ត ក្រៅពីក្រុងប៉ោយប៉ែត។
៤/ជម្រិតយកលុយ៣០០បាទ ក្នុង១ខែ ពីអ្នករត់ម៉ូតូឌុបនៅគល់ស្ពានមិត្តភាព កម្ពុជា-ថៃ។
៥/ជម្រិតទាលុយពីអ្នករត់ម៉ូតូកង់៣ ម្នាក់៦០០បាតក្នុង១ខែ។
៦/ជម្រិតទាលុយពីអ្នក លក់ចំណីអាហារតាមរទេះរុញ ម្នាក់ក្នុង១ខែ ចាប់ពី១៥០០-២០០០ បាតរហូតដល់៦០០០បាត ។
ចំណុចទី៥នឹងទី៦ គឺលោកវរសេនីយ៍ឯក ទេព សម្បត្តិ នាយរងប៉ុស្ត៍ ជាអ្នកក្ដោបសេដ្ឋកិច្ច ។
គួរំលឹកផងដែរថា ការជម្រឹតយកលុយបែបនេះ គឺជាអំពើល្មើសច្បាប់យ៉ាងធ្ងន់ធ្ងរ ជាបទឧក្រិដ្ឋ ជាប់ពន្ធនាគារ និងពិន័យជាប្រាក់ ដែលមានចែងនៅក្នុងច្បាប់ ប្រឆាំងអំពើពុករលួយ ។ក្រៅពីនោះនាយប៉ុស្ត៍រូបនេះ នៅបានប្រើកូនចៅក្រោមបង្គាប់ ឲ្យចាំជម្រិត ទារលុយ ពីបងប្អូន ពលករ កម្មករ និងអាជីវករខ្មែរ ដែលឆ្លងដែនតាមច្រកទ្វារខាងលើ ដោយមានការសហការជាមួយ មេនគរ បាលអន្តោប្រវេសន៍ថៃ ឈ្មោះ បិន សហការគ្នា ប្រព្រឹត្តអំពើពុករលួយឆ្លងដែន។សូមជំរាបថា នៅក្នុងកិច្ចព្រមព្រៀង រវាងប្រមុខរាជរដ្ឋាភិបាលទាំង២ កម្ពុជា-ថៃ (MOU)ស្ដីពីការឆ្លង ដែនទៅមក របស់ប្រជាពលរដ្ឋប្រទេសទាំង២ មិនអនុញ្ញាតិឲ្យមន្រ្តីមានសមត្ថកិច្ច ដែលឈរជើង នៅច្រកទ្វារខាងលើ ជម្រឹតយកលុយពីប្រជាពលរដ្ឋឡើយ ក៏ប៉ុន្តែលោក ឃឹម ចិត្រា នៅតែបន្ត ប្រឆាំងបទបញ្ជារបស់ប្រមុខរាជរដ្ឋាភិបាល ធ្វើឲ្យប្រជាពលរដ្ឋក្ដៅក្រហាយ នឹងរាជរដ្ឋាភិបាល ដែលនាំឲ្យស្អប់នាយករដ្ឋមន្ត្រី ហ៊ុន សែនកាន់តែខ្លាំងឡើងៗ ខណះលក សម រង្សុីមេដឹកនាំ បក្សប្រឆាំងកំពុងស្វះស្វែងរកការផ្លាស់ប្តូរនាយករដ្ឋមន្ត្រី ហ៊ុន សែន ចេញពីអំណាចផងនោះ៕

0 comments:

Post a Comment

 
Copyright © . Khmer Nation - Posts · Comments
Theme Template by BTDesigner · Powered by Blogger