សូមស្វាគមន៏ ការចូលមកកាន់គេហទំព័រ របស់យើងខ្ញុំ ! សារព័ត៌មាន «ជាតិខ្មែរ» ជាសារព័ត៌មានឯករាជ្យ ដែលបង្កើតឡើង ក្នុងគោលបំណងលើកស្ទួយ សេរីភាពសារព័ត៌មាន ការគោរពសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ព្រមទាំង ជំរុញ​ឲ្យមានការលប់បំបាត់អំពើពុករលួយថ្នាក់ជាតិ ក្នុងជួររដ្ឋាភិបាលកម្ពុជា ។

Friday, February 8, 2019

គណបក្សប្រជាជនកម្ពុជា ចេញសេចក្តីថ្លែងការណ៍បដិសេធ ទាំងស្រុងនូវសេចក្តីថ្លែងការណ៏ ដែលចែកចាយ ដោយលោកសម រង្ស៉ី

ដោយ ៖ ជាតិខ្មែរ | ចុះផ្សាយថ្ងៃទី

(ភ្នំពេញ)៖ គណបក្សប្រជាជនកម្ពុជា នៅថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០១៩នេះ បានចេញសេចក្តីថ្លែង ការណ៍មួយ បដិសេធ ទាំងស្រុងនូវឯកសារមួយដោយប្រើរូបភាពជា «សេចក្តីថ្លែងការណ៍របស់ គណបក្សប្រជាជនកម្ពុជា» ដែលចែកចាយដោយ លោក សម រង្ស៉ី ប្រធានស្តីទីបក្សសង្គ្រោះជាតិ នាព្រឹក \ព្រលឹមនេះ។

គណបក្សកាន់អំណាច់ចាត់ទុកលិខិតនេះថាក្នុងគោលបំណង ញុះញង់បំបែកបំបាក់ គណបក្ស ប្រជាជនកម្ពុជា បង្កភាពវឹកវរក្នុងសង្គម និងបំផ្លាញដំណើរ ការអភិវឌ្ឍប្រទេសជាតិ។

សេចក្តីថ្លែងការណ៍ដ៏កក្តៅគគុកនេះ បានបញ្ជាក់យ៉ាងដូច្នេះថា៖ គណបក្សប្រជាជនកម្ពុជា សូម ប្រកាសបដិសេធ និងទាត់ចោលទាំងស្រុងនូវឯកសារក្លែងក្លាយដោយប្រើរូបភាពជាសេចក្តី ថ្លែងការណ៍របស់គណបក្សប្រជាជនកម្ពុជា" ចុះថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០១៩ ដែលត្រូវបានបង្កើត ឡើងដោយជនទុច្ចរិត ប្រើប្រាស់គណនីហ្វេសប៊ុកឈ្មោះ " អ្នកស្នេហាជាតិ គណបក្សប្រជាជន កម្ពុជា និងគេហទំព័រហ្វេសប៊ុកឈ្មោះ " Ar Kambang Knong Ar Kambang " ហើយត្រូវបានចែក ចាយដោយលោក សម រង្ស៊ី នៅក្នុងគេហទំព័ររបស់ខ្លួន នៅព្រឹកថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០១៩ក្នុង គោលបំណងញុះញង់បំបែកបំបាក់គណបក្សប្រជាជនកម្ពុជា បង្កភាពវឹកវរក្នុងសង្គម និងបំផ្លាញ ដំណើរការអភិវឌ្ឍប្រទេសជាតិ»
ក្រៅពីទាត់ចោលសេចក្តីថ្លែងការណ៍នោះ គណបក្សប្រជាជនកម្ពុជា ក៏ថ្កោលទោសយ៉ាងដាច់ អហង្ការចំពោះទង្វើឧក្រិដ្ឋដ៏ធ្ងន់ធ្ងរនេះ និងសូមប្តឹងដល់ស្ថាប័នមានសមត្ថកិច្ច ឱ្យចាត់វិធានការ ជាបន្ទាន់ ដើម្បីវែកមុខរកជនដែលពាក់ព័ន្ធនឹងបទល្មើសខាងលើ យកមកផ្តន្ទាទោសឱ្យបានម៉ឺង ម៉ាត់បំផុតតាមច្បាប់ជាធរមាន។
គណបក្សប្រជាជនកម្ពុជា បានប្រកាសថា ខ្លួនស្ថិតនៅជានិច្ចជាមួយប្រជាជន ដើម្បីបន្តថែរក្សា សន្តិភាព និងការអភិវឌ្ឍ ។ គណបក្សប្រជាជនកម្ពុជា ទាំងមូលមានសាមគ្គីភាព ឯកភាពផ្ទៃក្នុង ខ្ពស់ និងគោរពនូវតួនាទីជាប្រវត្តិសាស្រ្តដ៏ឧត្តុង្គឧត្តមបំផុតរបស់ បុរសខ្លាំងហ៊ុន សែន ដែលជា ស្នូលនៃគណបក្សប្រជាជនកម្ពុជា និងជាអគ្គមគ្គុទ្ទេសក៏ដ៏ឆ្នើមរបស់ប្រជាជនកម្ពុជា។
សូមបញ្ជាក់ថា នៅព្រឹកថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០១៩នេះ លោក សម រង្ស៉ី បានចែកចាយបន្តនូវ សេចក្តីថ្លែងការណ៍នោះមានស្លាកសញ្ញាគណបក្សប្រជាជនកម្ពុជា ដែលលោក សួស យ៉ារ៉ាអ្នកនាំ ពាក្យ បក្សកាន់អំណាច ចាត់ទុកថាលិខិតនេះដើម្បីញុះញង់ និងបំបែកបំពាក់គណបក្សប្រជាជន កម្ពុជា។
សេចក្តីថ្លែងការណ៍នេះ បានវាយប្រហារទៅលើបុរសខ្លាំងហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ព្រមទាំងបានអះអាងថា សមាជិកគណបក្សប្រជាជនកម្ពុជា និងកងកម្លាំងប្រដាប់អាវុធ ស្វាគមន៍ លោកសម រង្ស៉ី ដែលសមត្ថកិច្ចកំពុងតាមចាប់ខ្លួនទៅវិញ៕

0 comments:

Post a Comment

 
Copyright © . Khmer Nation - Posts · Comments
Theme Template by BTDesigner · Powered by Blogger