សូមស្វាគមន៏ ការចូលមកកាន់គេហទំព័រ របស់យើងខ្ញុំ ! សារព័ត៌មាន «ជាតិខ្មែរ» ជាសារព័ត៌មានឯករាជ្យ ដែលបង្កើតឡើង ក្នុងគោលបំណងលើកស្ទួយ សេរីភាពសារព័ត៌មាន ការគោរពសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ព្រមទាំង ជំរុញ​ឲ្យមានការលប់បំបាត់អំពើពុករលួយថ្នាក់ជាតិ ក្នុងជួររដ្ឋាភិបាលកម្ពុជា ។

Monday, February 11, 2019

លោកសម រង្ស៊ីព្រមានអ្នកវិនិយោគនិងជនជាតិចិននៅ កម្ពុជាថាត្រូវតែគោរព ពលរដ្ឋខ្មែរម្ចាស់ផ្ទះ

ដោយ ៖ ជាតិខ្មែរ | ចុះផ្សាយថ្ងៃទី


លោកសម រង្ស៊ីប្រធានស្តីទីគណបក្សសង្គ្រោះជាតិ នៅថ្ងៃ ទី ១១ កុម្ភះនេះ បានចេញសេចក្តី ថ្លែងការណ៏មួយព្រមានអ្នកវិនិយោគ និងជនជាតិចិន ដែលមានវត្តមាននៅប្រទេសកម្ពុជាដោយ លោកប្រាប់ជនជាតិចិនទាំងនោះថា <<ត្រូវដឹងថា ស្ថានការណ៍នយោបាយ នៅប្រទេសកម្ពុជា នឹងកាន់តែតានតឹងឡើងៗ ចាប់ពីពេលនេះទៅ>> លោក សម រង្ស៊ីគូសបញ្ជាក់នៅលេីទំព័រហ្វេសប៊ុករបស់លោកថា ព្រឹត្តិការណ៍ថ្មីដ៏សំខាន់ អាចកើត មានឡើងគ្រប់ពេលវេលា ក្នុងឆ្នាំ ២០១៩ នេះ ដោយសារតែប្រជារាស្ត្រខ្មែរ មានបំណងចង់ប្តូររបប ហ៊ុន សែន ចេញ។
លោកបន្តថាផលប្រយោជន៍របស់អ្នកវិនិយោគ និងជនជាតិចិនខ្លួនឯង តម្រូវឲ្យពួកគេពិនិត្យឡើង វិញ រាល់សកម្មភាព និងគម្រោងទាំងឡាយរបស់ពួកគេ ហើយក៏តម្រូវឲ្យពួកគេ ដោះស្រាយបញ្ហា ទាំងឡាយ ដែលពួកគេបានបង្កឲ្យពលរដ្ឋខ្មែរជាអ្នករងគ្រោះ ដោយសារពួកគេ។ ជាពិសេស ពួកគេត្រូវតែប្រគល់សងឲ្យម្ចាស់ដើមវិញ នូវដីធ្លី ដែលពួកគេបានឃុបឃិតជាមួយអាជ្ញាធរផ្តាច់ការ និងពុករលួយ នៅពេលមករឹបអូសដីធ្លីទាំងនោះពីពលរដ្ឋខ្មែរ។ លោកបញ្ជាក់ថា <<ពួកគេត្រូវតែ បិទបនល្បែងស៊ីសង (កាស៊ីណូ) ដែលពួកគេបានបើកព្រោងព្រាត នៅស្រុកយើង ហើយពួកគេ ត្រូវតែយកចេញពីស្រុកខ្មែរ នូវក្រុមចោរម៉ាហ្វៀរ (Mafia) និងបនជនពាលកាប់ចាក់ ដែលពួកគេ បាននាំមកជាមួយ "វិនិយោគ" និងសកម្មភាពផ្សេងៗ របស់ពួកគេ>>
លោកសម រង្ស៊ីបន្តថា ជនជាតិចិនទាំងនោះ ត្រូវដឹងថា ពួកគេបានធ្វើឲ្យប្រជាពលរដ្ឋខ្មែរទាំងមូល មានការក្តៅក្រហាយចំពោះពួកគេ។ ដូច្នេះ ជាការប្រុងប្រយ័ត្នដ៏ត្រឹមត្រូវ បើពួកគេឈប់បំពានមក លើជនជាតិខ្មែរ ឈប់ព្រហើន ហើយចេះសម្តែងការគោរពខ្លះ ចំពោះជនជាតិខ្មែរ ដែលជាម្ចាស់ ស្រុក។ បើមិនយ៉ាងដូច្នោះទេ ពួកជនជាតិចិនទាំងនោះ អាចប្រឈមមុខពីការផ្ទុះកំហឹង ពី សំណាក់ជនជាតិខ្មែរជាម្ចាស់ស្រុក នៅពេលដែលព្រឹត្តិការណ៍នយោបាយថ្មី នឹងកើតមានឡើង ក្នុងឆ្នាំ ២០១៩ នេះ។
ភ្លាមៗនេះ មន្ត្រីគណបក្សប្រជាជនកម្ពុជាមិនទាន់មានប្រតិកម្មអ្វីចំពោះការព្រមានរបស់លោក
សម រង្ស៊ីនេះនៅឡេីយទេ ជាពិសេសបុរសខ្លាំង ហ៊ុន សែនក៏មិនទាន់ហ៊ានឆ្លេីយតបនឹងលោក សម រង្ស៊ីពីរឿងវត្តមានជនជាតិចិនដ៏ច្រេីននេះនៅឡេីយទេ៕ 

0 comments:

Post a Comment

 
Copyright © . Khmer Nation - Posts · Comments
Theme Template by BTDesigner · Powered by Blogger