សូមស្វាគមន៏ ការចូលមកកាន់គេហទំព័រ របស់យើងខ្ញុំ ! សារព័ត៌មាន «ជាតិខ្មែរ» ជាសារព័ត៌មានឯករាជ្យ ដែលបង្កើតឡើង ក្នុងគោលបំណងលើកស្ទួយ សេរីភាពសារព័ត៌មាន ការគោរពសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ព្រមទាំង ជំរុញ​ឲ្យមានការលប់បំបាត់អំពើពុករលួយថ្នាក់ជាតិ ក្នុងជួររដ្ឋាភិបាលកម្ពុជា ។

Wednesday, February 6, 2019

តរុលាការសម្រេចឃុំខ្លួនជនសង្ស័យ យិន ហេង ពីបទ «ញុះញង់ឲ្យមានការរើសអើង» អាចជាប់ ពន្ធនាគារពី១ដល់៣ឆ្នាំនៅព្រៃស

ដោយ ៖ ជាតិខ្មែរ | ចុះផ្សាយថ្ងៃទី


(ភ្នំពេញ)៖ ចៅក្រមស៊េីបសួរនៃសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចចោទប្រកាន់និងឃុំខ្លួន ជនសង្ស័យ ឈ្មោះ យិន ហេង រហស្សនាមថា «ចំប៉ីខ្មៅ» ពីបទ «ញុះញង់ឲ្យមានការរើសអើង» ដែលអាច ជាប់ពន្ធនាគារពី១ឆ្នាំ ដល់៣ឆ្នាំ។
នៅរសៀលថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០១៩នេះ មន្ត្រីតុលាការបានបញ្ជាក់ថាជនសង្ស័យ យិន ហេង ត្រូវបានចោទពីបទ «ញុះញង់ឲ្យមានការរើសអើង» តាមមាត្រា៤៩៤ និងមាត្រា៤៩៦ នៃក្រម ព្រហ្មទណ្ឌ ហើយបញ្ជូនទៅចៅក្រមស៉ើបសួរ ដើម្បីចាត់ការបន្តតាមនីតិវិធី។
បើតាមបទល្មើស «ញុះញង់ឲ្យមានការរើសអើង» អាច មានទោសជាប់ពន្ធនាគារ ពី១ឆ្នាំ ទៅ៣ ឆ្នាំ។
បន្ទាប់ពីព្រះរាជអាជ្ញាចោទប្រកាន់ររួចមក ចៅក្រមស៊ើបសួរក៏ បានសម្រេចឃុំខ្លួនជនសង្ស័យខាង លើនៅពន្ធនាគារព្រៃស នាយប់នេះតែម្តង៕

0 comments:

Post a Comment

 
Copyright © . Khmer Nation - Posts · Comments
Theme Template by BTDesigner · Powered by Blogger