សូមស្វាគមន៏ ការចូលមកកាន់គេហទំព័រ របស់យើងខ្ញុំ ! សារព័ត៌មាន «ជាតិខ្មែរ» ជាសារព័ត៌មានឯករាជ្យ ដែលបង្កើតឡើង ក្នុងគោលបំណងលើកស្ទួយ សេរីភាពសារព័ត៌មាន ការគោរពសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ព្រមទាំង ជំរុញ​ឲ្យមានការលប់បំបាត់អំពើពុករលួយថ្នាក់ជាតិ ក្នុងជួររដ្ឋាភិបាលកម្ពុជា ។

Thursday, February 14, 2019

បុរសខ្លាំងកម្ពុជាថា ការដកប្រព័ន្ធអនុគ្រោះពន្ធ EBAពីកម្ពុជា គឺសម្លាប់បក្សប្រឆាំង ហើយកម្ពុជាមិនមានបានដោយសារEBAនេះដែរ

ដោយ ៖ ជាតិខ្មែរ | ចុះផ្សាយថ្ងៃទី



នា​យករដ្ឋមន្ត្រីកម្ពុជា​​ បុរសខ្លាំង​ ហ៊ុន សែន បានបង្ហាញក្តីសង្ឃឹមថា បើទោះបីកម្ពុជាគ្មានប្រព័ន្ធ អនុ​គ្រោះ​ពន្ធ «អ្វីៗ​គ្រប់​យ៉ាង​លើក​លែង​តែ​អាវុធ» (EBA)​​របស់សហភាពអឺរ៉ុប​ក៏​ដោយ ក៏​កម្ពុ​ជា​មិ​នស្លាប់ដែរ ដោយថា ចំណូលពន្ធក្នុងស្រុក អាចចិញ្ចឹមមន្ត្រីរាជការបាន។

ក្នុងពិធីបិទសន្និបាតនៅក្រសួងមហាផ្ទៃ នាថ្ងៃទី១៤ កុម្ភៈនេះ បុរសខ្លាំង ហ៊ុន សែន បានអំពាវនាវ​ទៅអ្នកវិ​និ​យោគឲ្យ​មាន​​​ជំនឿ​លើ​ការ​ធ្វើ​កំណែ​ទម្រង់​របស់រដ្ឋាភិបាល ជា​អ្វីដែលលោកហៅថា ដើម្បី​ជំរុញលទ្ធភាពប្រកួត​ប្រ​​ជែង​ជាមួ​យ​​​ប្រ​ទេសក្នុងតំបន់។
បុរសខ្លាំង ហ៊ុន សែន ថ្លែងទៀតថា យន្តការកំណែទម្រង់នេះ កម្ពុជាអាចដើរទៅមុខបាដោយខ្លួន ឯង បើទោះបី​ជាក​ម្ពុ​ជា​ត្រូវ​បាត់​បង់​ប្រព័ន្ធ​អនុគ្រោះ​នេះក៏ដោយ។​

មេដឹ​កនាំរូបនេះ អំពាវនាវទៅកម្មករ ប្រជាពលរដ្ឋ មន្ត្រីរាជការ កងម្លាំងប្រដាប់អាវុធ និងមន្ត្រីចូល និវត្តន៍ កុំព្រួ​យបា​​រម្ភថា ការ​បាត់បង់​ប្រព័ន្អ​អនុគ្រោះ​ពន្ធ​ EBA នេះ បង្កផលប៉ះពាល់ធ្ងន់ធ្ងរដល់ កម្ពុជានោះ។

បុរសខ្លាំង ហ៊ុន សែន ថ្លែង​ថា៖ «ខ្ញុំបញ្ជាក់ប្រាប់អ្នកឯងឲ្យបានច្បាស់ថា ពេលនេះម៉ោងនេះ​ បើទោះ បីគ្មានចំណូលបន្ថែម រដ្ឋាភិបាល ហ៊ុន សែន មានសមត្ថភាពបើកប្រាក់ខែ​ជូន​មនុស្សទាំងអស់រយៈ ពេល ១២ខែ ដោយមិនចាំបាច់មានចំណូលថ្មី»

សហ​ភាពអឺរ៉ុបកាលពីថ្ងទី១២ កុម្ភៈ​កន្លង​មក​នេះ បានចាប់​ផ្ដើម​ដំណើរការនីតិវិធីឈានទៅដក ប្រព័ន្ធអនុគ្រោះពន្ធ EBA ពីកម្ពុជា ដោយអះ​អាង​​ថា វិធានការនេះ កើត​ឡើង​ក្រោយពីខ្លួនមើល ឃើញថា រដ្ឋាភិបាលក​ម្ពុជាដែលដឹកនាំដោយបុរសខ្លាំង ហ៊ុន សែន មិន​បាន​ស្តារ​ប្រ​ជា​ធិបតេយ្យ​ឡើង​វិញ ខណៈអតីតបក្សប្រឆាំងនៅតែត្រូវបានគេផាត់ចេញពីឆាកនយោបាយ។ ចំណែក​ប្រធា​​នគណបក្សនេះ លោក កឹម សុខា នៅ​តែ​បន្ត​ឃុំ​ខ្លួន​ជិត ១៨ខែមកហើយ។ រីឯ លោក សម រង្ស៊ីវិញ ក៏មិនត្រូវអនុញ្ញតឲ្យចូលស្រុកវិញផងដែរ៕


0 comments:

Post a Comment

 
Copyright © . Khmer Nation - Posts · Comments
Theme Template by BTDesigner · Powered by Blogger