សូមស្វាគមន៏ ការចូលមកកាន់គេហទំព័រ របស់យើងខ្ញុំ ! សារព័ត៌មាន «ជាតិខ្មែរ» ជាសារព័ត៌មានឯករាជ្យ ដែលបង្កើតឡើង ក្នុងគោលបំណងលើកស្ទួយ សេរីភាពសារព័ត៌មាន ការគោរពសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ព្រមទាំង ជំរុញ​ឲ្យមានការលប់បំបាត់អំពើពុករលួយថ្នាក់ជាតិ ក្នុងជួររដ្ឋាភិបាលកម្ពុជា ។

Monday, February 11, 2019

សហភាពអឺរ៉ុបចាប់ផ្តើមនីតិវិធីផ្អាកប្រព័ន្ធអនុគ្រោះពន្ធ EBA លើប្រទេសកម្ពុជាតាមការចង់ បានរបស់បក្សប្រឆាំង

ដោយ ៖ ជាតិខ្មែរ | ចុះផ្សាយថ្ងៃទី
(ភ្នំពេញ)៖ សហភាពអឺរ៉ុបបានចាប់ផ្តើមថ្ងៃនេះនូវដំណើរការ ដែលអាចនាំឱ្យមានការផ្អាកជា បណ្តោះអាសន្ន នូវប្រព័ន្ធអនុគ្រោះពន្ធនៃ ទំនិញកម្ពុជាលើទីផ្សារសហភាពអឺរ៉ុប ក្រោមគម្រោង ពាណិជ្ជកម្ម Everything But Arms (EBA) ។ ប្រព័ន្ធ EBA អាចនឹងលុបចោលប្រសិនបើប្រទេសទទួលផលមិនគោរពសិទិ្ធមនុស្ស និងសិទ្ធិការងារសំខាន់ៗ នេះបើយោងតាមសេចក្តីជូនដំណឹងរបស់គណៈកម្មការអឺរ៉ុប ចេញផ្សាយនៅថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១៩។

ការសម្រេចនេះ គឺជាជោគជ័យរបស់បក្សប្រឆាំងដ៏ធំធេងមួយនៅក្នុងជម្លោះនយោបាយកម្ពុជា បច្ចុប្បន្ន។
កិច្ចព្រមព្រៀង​អនុគ្រោះ​ពន្ធ ឬ EBA (Everything But Arms) ជាកិច្ចព្រមព្រៀងដែលសហភាព​អឺរ៉ុប បានផ្តល់​ឲ្យ​កម្ពុជា និង​ប្រទេស​អភិវឌ្ឍន៍​តិចតួច​ផ្សេងទៀត នូវ​ឱកាស​នាំ​គ្រប់​ផលិតផល​ទាំងអស់ (លើកលែងតែ​អាវុធ) ចូលទៅក្នុង​ទីផ្សារ​រួម​តែមួយ​របស់​សហភាព​អឺរ៉ុប ដោយ​មិន​ជាប់​ពន្ធគយ និង​មិន​ជាប់​កូតា។


សូមជំរាបថាកាលពីថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៨កន្លងមក ក្រសួងការបរទេសកម្ពុជា បានចេញ សេចក្តីថ្លែងការណ៍ដ៏ពិសេសមួយឆ្លើយតបទៅនឹងសហភាពអឺរ៉ុប ស្តីពីការអនុគ្រោះពន្ធគ្រប់មុខ ទំនិញលើកលែងតែសព្វាវុធ (EBA) សម្រាប់ទំនិញរបស់កម្ពុជា ហើយបានចាត់ទុកជាការសម្រេច ដ៏អយុត្តិធម៌បំផុត។
រាជរដ្ឋាភិបាលកម្ពុជា ចាត់ទុកការសម្រេចចិត្តនេះ ថាជាភាពអយុត្តិធម៌បំផុត ព្រោះនេះបង្ហាញឲ្យ ឃើញថា សហភាពអ៊ឺរ៉ុបបាន បដិសេធដោយចំហរ អំពីវឌ្ឍនភាពគួរឲ្យកត់សម្គាល់ដែលប្រទេស កម្ពុជាសម្រេចបាន ទោះបីរងគ្រោះដោយសោកនាដកម្មកន្លងមកថ្មីៗនេះយ៉ាងណាក៏ដោយ ក្នុង ការអនុវត្តអនុសញ្ញាអន្តរជាតិជាច្រើន ដែលត្រូវបានផ្សារភ្ជាប់នឹងកម្មវិធីនេះ ជាពិសេសនៅក្នុង វិស័យសិទ្ធិការងារ និងសិទ្ធិដីធ្លី។
រាជរដ្ឋាភិបាលសោកស្តាយយ៉ាងខ្លាំង ចំពោះការចោទប្រកាន់យ៉ាងធ្ងន់ធ្ងរប្រឆាំងនឹង រាជរដ្ឋាភិបាល ដោយឈរលើមូលដ្ឋាននៃរបាយការណ៍បេសកកម្មរបស់សហភាពអឺរ៉ុប កាលពីខែ កក្កដាកន្លងទៅ។ រាជរដ្ឋាភិបាលមានការខកចិត្តចំពោះកង្វះតម្លាភាពរបស់សហភាពអឺរ៉ុប ដែល មិនបានបង្ហាញនូវខ្លឹមសារនៃរបាយការណ៍នោះ ដែលសហភាពអឺរ៉ុបបានយកធ្វើជាមូលដ្ឋាន នៃសេចក្តីសម្រេចចិត្តលំអៀងរបស់ខ្លួន។
ទោះបីជាយ៉ាងណា សហភាពអឺរ៉ុបនៅតែមិនអនុវត្តតាមសេចក្តីថ្លែងការណ៏របស់រាជរដ្ឋាភិបាល កម្ពុជានោះទេ ហើយនៅថ្ងៃនេះក៏សម្រេចអនុវត្តនីតិវិធីការផ្អាកប្រព័ន្ធEBAនេះតែម្តង៕


0 comments:

Post a Comment

 
Copyright © . Khmer Nation - Posts · Comments
Theme Template by BTDesigner · Powered by Blogger