សូមស្វាគមន៏ ការចូលមកកាន់គេហទំព័រ របស់យើងខ្ញុំ ! សារព័ត៌មាន «ជាតិខ្មែរ» ជាសារព័ត៌មានឯករាជ្យ ដែលបង្កើតឡើង ក្នុងគោលបំណងលើកស្ទួយ សេរីភាពសារព័ត៌មាន ការគោរពសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ព្រមទាំង ជំរុញ​ឲ្យមានការលប់បំបាត់អំពើពុករលួយថ្នាក់ជាតិ ក្នុងជួររដ្ឋាភិបាលកម្ពុជា ។

Wednesday, February 13, 2019

បុរសខ្លាំង កម្ពុជាចេញមុខលួងលោមពលរដ្ឋខណះចាញ់សង្គ្រាម EBA ជាមួយ សម រង្សុី!

ដោយ ៖ ជាតិខ្មែរ | ចុះផ្សាយថ្ងៃទី

 

បុរសខ្លាំង នៃកម្ពុជានិងជានាយករដ្ឋមន្ត្រីផងនោះ នៅថ្ងៃទី១៣ កុម្ភះនេះ បានធ្វើដំណើរតាម រថយន្តជុំវិញរាជធានីភ្នំពេញ គួរឲ្យអាសូរខ្លួន ដោយរថយន្តមួយជិះម្នាក់ឯង ដោយលួងលោមខ្លួន
ឯងផង និងប្រជាពលរដ្ឋទូទាំងរាជធានីភ្នំពេញផង ក៏ដូចជាប្រជាពលរដ្ឋទូទាំងប្រទេសផងថា «កម្ពុជាឥឡូវមិនដូចពីអតីតកាលទេ»
បុរសខ្លាំងសរសេរនៅលើហ្វេសប៊ុកផ្លូវការនាព្រឹកមិញថា«ខ្ញុំបានមើលពីក្នុងរថយន្ត ជាមួយនឹង សេចក្តីរំភើបរីករាយ ដែល បានឃើញបងប្អូនប្រជាពលរដ្ឋ និងក្មួយៗខិតខំប្រឹងប្រែងប្រកបការងារ ទោះបីការងារនោះតូចឬធំក្តី គឺបងប្អូនធ្វើដោយទឹកមុខ សប្បាយរីករាយ ដើម្បីជីវភាពរស់នៅកាន់ តែល្អប្រសើរ»
បុរសខ្លាំងបន្តថា ស្ថានភាពពិភពលោកសព្វថ្ងៃក៏មានការប្រែប្រួលដែរ គឺទន្ទឹមនឹងកម្ពុជាយើងកំពុង មានសុខសន្តិភាព និងរីកចម្រើន ប្រទេសមួយចំនួនក៏កំពុងមានសង្រ្គាមបំផ្លាញគ្រប់យ៉ាង ហើយ ពលរដ្ឋគ្មានឱកាសអ្វីទាំងអស់។
បុរសខ្លាំងលើកឡើងថា «កម្ពុជាធ្លាប់ក្រីក្រលំបាកខ្លាំងណាស់ គឺយើងមិនវិលថយក្រោយជាដាច់ ខាត។ ពេលនេះ យើងបានងើបឈរដោយខ្លួនឯងបាន ហើយត្រូវតែបន្តប្រឹងប្រែងទៅមុខទៀត ជាមួយនឹងក្តីសង្ឃឹមជឿជាក់ ដោយមិនត្រូវអោយមានអ្វីមករំខាន ដល់ដំណើរការអភិវឌ្ឍន៍ ប្រទេសជាតិឡើយ»
បុរសខ្លាំងដែលបានកំពុងកាន់អំណាចជានាយករដ្ឋមន្ត្រីរយះពេលជាង៣៤ឆ្នាំរូបនេះ រំលេចទៀត ថាប្រទេសជាតិដែលមានសុខសន្តិភាពពេញលេញដូចសព្វថ្ងៃ គឺជាអំណោយផលដ៏ល្អសម្រាប់ បងប្អូនប្រជាពលរដ្ឋ និងកូនក្មួយគ្រប់ៗរូប។
អ្នកតាមដាននយោបាយមើលឃើញថា សារនយោបាយរបស់បុរសខ្លាំងខាងលើនេះ គឺជាការលួង លោមថ្នាកថ្នមចិត្តខ្លួនឯងផងនិងប្រជាពលរដ្ឋទូទាំងប្រទេសផង ខណះសង្គ្រាមដណ្តើមប្រព័ន្ធ អនុគ្រោះពន្ធ EBA ត្រូវបានធ្លាក់មកក្នុងដៃមេបក្សប្រឆាំង លោក សម រង្សុីជាបណ្តើៗហើយដោយ សារតែសហភាពអឺរ៉ុប ចាប់ផ្តើមអនុវត្តនីតិវិធីព្យួរប្រព័ន្ធEBAនេះ តាំងពីថ្ងៃ ទី ១២ កុម្ភះមកម្លេះ៕


0 comments:

Post a Comment

 
Copyright © . Khmer Nation - Posts · Comments
Theme Template by BTDesigner · Powered by Blogger