សូមស្វាគមន៏ ការចូលមកកាន់គេហទំព័រ របស់យើងខ្ញុំ ! សារព័ត៌មាន «ជាតិខ្មែរ» ជាសារព័ត៌មានឯករាជ្យ ដែលបង្កើតឡើង ក្នុងគោលបំណងលើកស្ទួយ សេរីភាពសារព័ត៌មាន ការគោរពសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ព្រមទាំង ជំរុញ​ឲ្យមានការលប់បំបាត់អំពើពុករលួយថ្នាក់ជាតិ ក្នុងជួររដ្ឋាភិបាលកម្ពុជា ។

Friday, February 8, 2019

អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាបដិសេធសេចក្តី ថ្លែងការណ៍មួយដែលលោកសម រង្ស៉ី បង្ហោះនៅលើ Facebook នៅព្រឹកនេះ!

ដោយ ៖ ជាតិខ្មែរ | ចុះផ្សាយថ្ងៃទី


(ភ្នំពេញ)៖ លោក សួស យ៉ារ៉ា អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា នៅព្រឹកថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០១៩នេះ បានចេញមកបដិសេធ នូវសេចក្តីថ្លែងការណ៍មួយ ដែលចែកចាយដោយ លោក សម រង្ស៉ី ប្រធានស្តីទីគណបក្សសង្រ្គោះជាតិ។
សេចក្តីថ្លែងការណ៏នោះបានវាយប្រហារបុរសខ្លាំង នាយករដ្ឋមន្ត្រី ហ៊ុន សែនយ៉ាងខ្លាំង។

លោក សួស យ៉ារ៉ា បានបញ្ជាក់យ៉ាងដូច្នេះថា៖ «សូមប្រកាស បន្ទាន់កាលពី ២៨នាទីមុននេះ Page សម រង្ស៊ី បានប្រើអត្ថបទក្លែងក្លាយ ជាសេចក្តីថ្ងែងការណ៍របស់គណបក្សប្រជាជន។ សូមបដិសេធ និងទាត់ចោលទាំងស្រុង»
សូមបញ្ជាក់ថា នៅព្រឹកថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០១៩នេះ លោក សម រង្ស៉ី បានចែកចាយបន្តនូវ សេចក្តីថ្លែងការណ៍មួយមានស្លាកសញ្ញាគណបក្សប្រជាជនកម្ពុជា ដោយសេចក្តីថ្លែងការណ៏នោះ អះអាងមន្ត្រីធំៗក្នុងជួរគណបក្សប្រជាជនកម្ពុជា ក៏មានឆន្ទះដូចប្រជាពលរដ្ឋដ៏ច្រើនលើសលប់ដែរ គឺមិនពេញចិត្តនឹងការដឹកនាំផ្តាច់ការនៃរបប ហ៊ុន សែនដែរ។
លោក សួស យ៉ារ៉ា ចាត់ទុកសេចក្តីថ្លែងការណ៏នេះក្លែងក្លាយហើយដើម្បីញុះញង់ និងបំបែកបំពាក់ គណបក្សប្រជាជនកម្ពុជា។

លោកសួស យ៉ារ៉ាបន្តថា សេចក្តីថ្លែងការណ៍ក្លែងក្លាយនេះ បានវាយប្រហារទៅលើបរសខ្លាំង ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ព្រមទាំងបានបំភ្លៃថា សមាជិកគណបក្សប្រជាជនកម្ពុជា និង កងកម្លាំងប្រដាប់អាវុធ ស្វាគមន៍លោកសម រង្ស៉ី ដែលសមត្ថកិច្ចកំពុងតាមចាប់ខ្លួនទៅវិញ។
ថ្មីៗនេះ លោកសម រង្សុីដែលកំពុងនីរទេសខ្លួននៅក្រៅប្រទេសបានប្រកាសវិលចូលស្រុកវិញ នៅក្នុងឆ្នាំ ២០១៩នេះ ដើម្បីធ្វើការផ្លាស់ប្តូរបុរសខ្លាំង ហ៊ុន សែនចេញពីអំណាចតែម្តង៕




0 comments:

Post a Comment

 
Copyright © . Khmer Nation - Posts · Comments
Theme Template by BTDesigner · Powered by Blogger