សូមស្វាគមន៏ ការចូលមកកាន់គេហទំព័រ របស់យើងខ្ញុំ ! សារព័ត៌មាន «ជាតិខ្មែរ» ជាសារព័ត៌មានឯករាជ្យ ដែលបង្កើតឡើង ក្នុងគោលបំណងលើកស្ទួយ សេរីភាពសារព័ត៌មាន ការគោរពសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ព្រមទាំង ជំរុញ​ឲ្យមានការលប់បំបាត់អំពើពុករលួយថ្នាក់ជាតិ ក្នុងជួររដ្ឋាភិបាលកម្ពុជា ។

Wednesday, June 5, 2019

លោក អាភីសុីត សុខចិត្តលាលែងពីតំណាងរាស្ត្រដើម្បីមិនគាំទ្រ លោកប្រាយុទ្ធ ចាន់អូចាជា នាយករដ្ឋមន្ត្រី!

ដោយ ៖ ជាតិខ្មែរ | ចុះផ្សាយថ្ងៃទី



(បាងកក)៖ អតីតនាយករដ្ឋមន្រ្តីថៃ និងជាអតីតប្រធានគណបក្សប្រជាធិបតេយ្យ គឺលោក អាភីស៊ីត វែចាជីវ៉ា (Abhisit Vejjajiva) នាថ្ងៃពុធនេះបាន ប្រកាសលាលែងពីតួនាទីជា តំណាង រាស្រ្តតែម្តង ដោយលោកលើកហេតុផលថា លោកមិនអាចក្បត់ពាក្យសន្យា ហើយធ្វើ តាមការ សម្រេចរបស់គណបក្សលោក ទៅគាំទ្រលោក ប្រាយុទ្ធ ចាន់អូចា ជានាយករដ្ឋមន្រ្តីថ្មី នៃប្រទេស ថៃឡើយ។ នេះបើតាមការដកស្រង់ការផ្សាយចេញពី ទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នៅរសៀល ថ្ងៃពុធ ទី០៥ ខែមិថុនា ឆ្នាំ២០១៩។
ជាមួយគ្នានេះលោក Abhisit ក៏បានសម្តែងការសូមទោសផងដែរ ចំពោះប្រជាជនថៃរាប់លាននាក់ ដែលបានគាំទ្រគណបក្សលោក។ លោក Abhibist បាននិយាយថា កាលលោកនៅជាប្រធាន គណបក្ស មុនការបោះឆ្នោតសកលខែមេសាលោកបានសន្យាថា គណបក្សប្រជាធិបតេយ្យនឹង មិនគាំទ្រលោក ប្រាយុទ្ធ ជានាយករដ្ឋមន្រ្តីថ្មីដាច់ខាត ហើយប្រជាជនថៃខ្ទង់ ០៤លាននាក់ ក៏បានបោះឆ្នោតឲ្យគណបក្សលោក ដោយពួកគេបានដឹងពីគោលជំហរនេះ។
បើយើងក្រលេកមកមើលអ្នកនយោបាយខ្មែរវិញ គឺមិនធ្វើដូចលោកអាភីសុីបានទេ ដោយពួកស្វែង រកតែផលប្រយោជន៏ផ្ទាល់ខ្លួនជាធំ ហើយមិនអាចលាលែងទទេរៗបែបនេះទេ៕


0 comments:

Post a Comment

 
Copyright © . Khmer Nation - Posts · Comments
Theme Template by BTDesigner · Powered by Blogger