សូមស្វាគមន៏ ការចូលមកកាន់គេហទំព័រ របស់យើងខ្ញុំ ! សារព័ត៌មាន «ជាតិខ្មែរ» ជាសារព័ត៌មានឯករាជ្យ ដែលបង្កើតឡើង ក្នុងគោលបំណងលើកស្ទួយ សេរីភាពសារព័ត៌មាន ការគោរពសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ព្រមទាំង ជំរុញ​ឲ្យមានការលប់បំបាត់អំពើពុករលួយថ្នាក់ជាតិ ក្នុងជួររដ្ឋាភិបាលកម្ពុជា ។

Saturday, June 8, 2019

ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញសួរចម្លើយមនុស្សជាង៤០០ នាក់ ក្រោយឃាត់ខ្លួនយប់មិញ ក្នុងក្លឹប «លុច្សសារី»!

ដោយ ៖ ជាតិខ្មែរ | ចុះផ្សាយថ្ងៃទី

(ភ្នំពេញ)៖ ក្រុមមន្ត្រី ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញនៅព្រឹកថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០១៩ នេះបន្តសួរចម្លើយមនុស្សជាង៤០០ នាក់ ក្រោយឃាត់ខ្លួនយប់មិញ ក្នុងក្លឹប «លុច្សសារី» ពាក់ព័ន្ធ ការចរាចរគ្រឿងញៀន។
លោកឧត្តមសេនីយ៍ទោ ភួង ម៉ាល័យ ស្នងការរងនគរបាលរាជធានីភ្នំពេញ បានអះអាង នៅព្រឹក ថ្ងៃនេះថា «រហូតមកដល់ព្រឹកនេះ មនុស្សទាំងជាង៤០០នាក់ ដែលឃាត់ខ្លួនយប់មិញ នៅក្លឹប កម្សាន្ដ «លុច្សសារី» សមត្ថកិច្ចកំពុងបន្ដសួរនាំ និងធ្វើតេស្ដដើម្បីស្វែងរកសារធាតុញៀន នៅ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ។
បើតាមការឲ្យដឹងពីលោកឧត្តមសេនីយ៍ទោ ភួង ម៉ាល័យ ក្នុងចំណោមមនុស្សទាំងជាង៤០០នាក់ (ស្រី១៨៧នាក់) ក្នុងនោះមានជនជាតិខ្មែរជាង២០០នាក់ ហើយក្រៅពីនោះជាជនជាតិចិន និង វៀតណាម ដែលពួកគេទាំងអស់នោះភាគច្រើនជាយុវជន យុវតី។
មន្ដ្រីនគរបាលរូបនេះ បានអះអាងថាទៀត ក្នុងប្រតិបត្តិការនៅយប់មិញនេះ ក្រៅពីឃាត់ខ្លួន មនុស្សបានជាង៤០០នាក់ហើយនោះ កម្លាំងសមត្ថកិច្ចជំនាញក៏បានដកហូតវត្ថុតាងជាច្រើន ទៀតផងដែរ ដែលសង្ស័យថាជាសារធាតុញៀន ខណៈបច្ចុប្បន្នកំពុងបញ្ជូនទៅកន្លែងពិនិត្យជាក់ ស្ដែងជាបន្ដបន្ទាប់។
គួរជម្រាបថា កម្លាំងនគរបាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ក្រោមការបញ្ជាផ្ទាល់ពី នាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងដឹកនាំកម្លាំងប្រតិបត្តិការដោយ លោកឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការរាជធានីភ្នំពេញ បានបើកប្រតិបត្តិការទាំងកណ្តាលអាធ្រាត្រចុះឆែកឆេរក្លឹបកម្សាន្ត «លុច្សសារី» រកឃើញថ្នាំញៀន មួយចំនួន និងឃាត់ខ្លួនអ្នកចូលលេងកម្សាន្តក្នុងក្លឹបជាង ៤០០នាក់។
ប្រតិបត្តិការចុះឆែកឆេរក្លឹបកម្សាន្តកណ្តាលរាជធានីភ្នំពេញនេះ បានធ្វើឡើងនៅវេលាម៉ោង ប្រមាណ៤រំលងអាធ្រាត្រឈានចូលថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០១៩។ ក្លឹបកម្សាន្ត «លុច្សសារី» ស្ថិតនៅតាមបណ្ដោយផ្លូវលេខ២១៤ កែងផ្លូវ៦៣ សង្កាត់បឹងរាំង ខណ្ឌដូនពេញ។
ក្រោយការឆែកឆេរកម្លាំងសមត្ថកិច្ចបានបិទក្លឹបជាបណ្តោះអាសន្ន និងបាននាំអ្នកលេងកម្សាន្ត ប្រមាណ ៤០០នាក់ទៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ។ បើតាមប្រភពពីសមត្ថកិច្ចអ្នកលេងកម្សាន្តក្នុងក្លឹបនេះភាគច្រើនជនជាតិចិន និងវៀតណាម។
ក្លឹបកម្សាន្ត «លុច្សសារី» ជាក្លឹបកម្សាន្តមួយ ក្នុងចំណោមក្លឹបកម្សាន្តជាច្រើននៅក្នុងរាជធានី
ភ្នំពេញ ដែលត្រូវបានបិទជាបន្តបន្ទាប់ក្រោយពីសមត្ថកិច្ច បានចូលឆែកឆេររកឃើញមានការ ជួញដូរ និងប្រើប្រាស់គ្រឿងញៀន ចាប់តាំងពីលោក ស ថេត ចូលកាន់តំណែងជាស្នងការ នគរបាលរាជធានីភ្នំពេញ កាលពី ចុងឆ្នាំ២០១៨។
សូមបញ្ជាក់ថា ប្រតិបត្តិការចុះឆែកឆេរក្លឹបកម្សាន្ត «លុច្សសារី» បានធ្វើឡើងតែប៉ុន្មានថ្ងៃប៉ុណ្ណោះ បន្ទាប់ពីមានករណីបុរសម្នាក់ ចូលទៅលេងក្នុងក្លឹបនេះ ហើយមានការផ្ទុះអាវុធបណ្តាលឱ្យនារី ម្នាក់រងរបួសភ្លៅ។
កាលពីដើមឆ្នាំនេះ នគរបាលរាជធានីភ្នំពេញក៏បានចុះបង្ក្រាបក្លឹបកំសាន្តរ៉ុក ហើយក៏បានចាប់ ម្ចាស់ក្លឹប គឺលោក គិត ធាងដាក់គុកផងដែរ៕



0 comments:

Post a Comment

 
Copyright © . Khmer Nation - Posts · Comments
Theme Template by BTDesigner · Powered by Blogger