សូមស្វាគមន៏ ការចូលមកកាន់គេហទំព័រ របស់យើងខ្ញុំ ! សារព័ត៌មាន «ជាតិខ្មែរ» ជាសារព័ត៌មានឯករាជ្យ ដែលបង្កើតឡើង ក្នុងគោលបំណងលើកស្ទួយ សេរីភាពសារព័ត៌មាន ការគោរពសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ព្រមទាំង ជំរុញ​ឲ្យមានការលប់បំបាត់អំពើពុករលួយថ្នាក់ជាតិ ក្នុងជួររដ្ឋាភិបាលកម្ពុជា ។

Thursday, June 6, 2019

សភាថៃបោះឆ្នោតគាំទ្រលោក ប្រាយុទ្ទ ចាន់អូចា ជានាយករដ្ឋមន្ត្រីថ្មីរបស់ថៃហើយ!

ដោយ ៖ ជាតិខ្មែរ | ចុះផ្សាយថ្ងៃទី


(បាងកក, ថៃ)៖ បន្ទាប់ពីមានភាពចម្រូងចម្រាស់ ជាច្រើនរួចមកតែទីបំផុត រដ្ឋសភារបស់ថៃ បាន សម្រេចបោះឆ្នោតផ្តល់ការគាំទ្រលោក ប្រាយុទ្ធ ចាន់អូចា បន្តធ្វើជានាយករដ្ឋមន្ត្រីរបស់ថៃ។ ការបោះឆ្នោតផ្តល់សេចក្តីទុកចិត្តឱ្យលោក ប្រាយុទ្ធ បន្តធ្វើជានាយករដ្ឋមន្ត្រីថៃនេះ បានធ្វើឡើង នៅថ្ងៃពុធ ទី០៥ ខែមិថុនា ឆ្នាំ២០១៩ម្សិលមិញ។
 
យោងតាមបណ្តាញព័ត៌មានរបស់ថៃ បានឱ្យដឹងថា លោក ប្រាយុទ្ធ ទទួលបានសំឡេងគាំទ្រពី សមាជិកសភាចំនួន ៥០០សំឡេង ពីសមាជិកសរុប ៧៥០សំឡេង ខណៈដៃគូប្រជែងតំណែង នាយករដ្ឋមន្ត្រីរបស់លោក គឺលោក Thanathorn Juangroongruangkit ប្រធានគណបក្សអនាគត ឆ្ពោះទៅមុខ ទទួលបានសំឡេងគាំទ្រត្រឹមតែ ២៤៤ប៉ុណ្ណោះ។

បើតាមបណ្តាញព័ត៌មានថៃ បានបញ្ជាក់ទៀតថា លោក ប្រាយុទ្ធ ត្រូវបានរំពឹងថា នឹងចូលដឹកនាំ រាជរដ្ឋាភិបាលថៃអាណត្តិថ្មីនៅចុងខែនេះ។ សូមបញ្ជាក់ថា លោក ប្រាយុទ្ធ បានឡើងមកដឹកនាំ ប្រទេសថៃដោយការប្រើអំណាចយោធាកាលពីឆ្នាំ២០១៤ នៅចំពេលប្រទេសមានជម្លោះ នយោបាយ។

ទើបតែនៅខែមីនា កន្លងទៅនេះ លោក ប្រាយុទ្ធ ចាន់អូចា បានព្រមព្រៀងឱ្យមានការរៀបចំការ បោះឆ្នោត ដើម្បីជ្រើសរើសនាយករដ្ឋមន្ត្រីតាមបែបប្រជាធិបតេយ្យ សេរីពហុបក្យ ក៏ប៉ុន្តែ ការបោះ ឆ្នោតថ្មីៗនេះ រងការរិះគន់ថាគ្មានយុត្តិធម៌និងគ្មានតម្លាភាពនោះទេ។ ដូច្នេះប្រហែលជាមាន បាតុកម្មពីមហាជនថៃ ប្រឆាំងនឹងលោក ប្រាយុទ្ធនៅពេលខាងមុខនេះ៕

0 comments:

Post a Comment

 
Copyright © . Khmer Nation - Posts · Comments
Theme Template by BTDesigner · Powered by Blogger