សូមស្វាគមន៏ ការចូលមកកាន់គេហទំព័រ របស់យើងខ្ញុំ ! សារព័ត៌មាន «ជាតិខ្មែរ» ជាសារព័ត៌មានឯករាជ្យ ដែលបង្កើតឡើង ក្នុងគោលបំណងលើកស្ទួយ សេរីភាពសារព័ត៌មាន ការគោរពសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ព្រមទាំង ជំរុញ​ឲ្យមានការលប់បំបាត់អំពើពុករលួយថ្នាក់ជាតិ ក្នុងជួររដ្ឋាភិបាលកម្ពុជា ។

Tuesday, June 4, 2019

លោកសម រង្សុីអបអរយុទ្ធនាការហូបនំបញ្ចុករបស់បុរសខ្លាំង ហ៊ុន សែន

ដោយ ៖ ជាតិខ្មែរ | ចុះផ្សាយថ្ងៃទី


!ប្រធានស្តីទី គណបក្សសង្រ្គោះជាតិ លោក សម ថង្សុីស្វាគមន៏យុទ្ធនាការហូបនំបញ្ចុករបស់ បុរសខ្លាំង ហ៊ុន សែន នាយករដ្ឋមន្ត្រី និងជាប្រធានគណបក្សប្រជាជនកម្ពុជា។
លោក សម រង្សុីសរសេរលើហ្វេសប៊ុករបស់លោកថា«ថ្ងៃអាទិត្យ ទី ០៩ មិថុនា ខាងមុខនេះ សូម បងប្អូនជនរួមជាតិ និងកូនក្មួយទាំងអស់ នៅប្រទេសកម្ពុជា ជួបជុំគ្នាពិសារនំបញ្ចុកជាមួយគ្នា យ៉ាង សប្បាយរីករាយទាំងអស់គ្នា ដោយគ្មានការភ័យខ្លាចអ្វីឡើយ»។ លោកសម រង្សុីបន្តថាសូម បងប្អូននិងកូនក្មួយ អញ្ជើញអ្នកជិតខាងមកទទួលទាននំបញ្ចុកនេះ ជាមួយយើងផង ហើយបើ គេអញ្ជើញយើងទៅហូបជាមួយគេ សូមអញ្ជើញទៅដោយចិត្តរីករាយ ក្នុងស្មារតីភាតរភាព ពីព្រោះ យើងទាំងអស់គ្នា ជាមហាគ្រួសារខ្មែរតែមួយ។
បុរសខ្លាំង ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា ក្នុងពិធីប្រគល់សញ្ញាបត្រ ដល់និស្សិតសាកល វិទ្យាល័យភូមិន្ទភ្នំពេញ (RUPP) ប្រមាណ ៣,១៦១នាក់ នៅមជ្ឈមណ្ឌលពិព័រណ៍ និងសន្និបាត កោះពេជ្រ នៅព្រឹកថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០១៩នេះ បានលើកឡើងថា ការហូរនំបញ្ចុកមិន អាចក្លាយទៅជាការបំបែកបំបាក់ជាតិនោះទេ ហើយលោកក៏បានណែនាំដល់សមាជិក សមាជិកា គណបក្សប្រជាជនកម្ពុជាទាំងអស់ រួមគ្នារៀបចំកម្មវិធីហូបនំបញ្ចុក នៅ ថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០១៩ខាងមុខនេះ។
បុរសខ្លាំង ហ៊ុន សែន ក៏បានសម្ដែងនូវការងឿងឆ្ងល់ផងដែរ ចំពោះក្រុមអតីតមន្ត្រីបក្សប្រឆាំង ដែលយករឿងនំបញ្ចុក មកធ្វើជារឿងនយោបាយទៅវិញរហូតដល់បង្កើតជាកម្មវិធី ហូបនំបញ្ចុក ហើយអ្នកដែលទទួលទាននំបញ្ចុកជាអ្នកស្នេហាជាតិ និងគាំទ្រគណបក្សប្រឆាំងដែលស្លាប់ ទៅនោះ៕


0 comments:

Post a Comment

 
Copyright © . Khmer Nation - Posts · Comments
Theme Template by BTDesigner · Powered by Blogger