សូមស្វាគមន៏ ការចូលមកកាន់គេហទំព័រ របស់យើងខ្ញុំ ! សារព័ត៌មាន «ជាតិខ្មែរ» ជាសារព័ត៌មានឯករាជ្យ ដែលបង្កើតឡើង ក្នុងគោលបំណងលើកស្ទួយ សេរីភាពសារព័ត៌មាន ការគោរពសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ព្រមទាំង ជំរុញ​ឲ្យមានការលប់បំបាត់អំពើពុករលួយថ្នាក់ជាតិ ក្នុងជួររដ្ឋាភិបាលកម្ពុជា ។

Thursday, June 6, 2019

អាជ្ញាធរកម្ពុជាចាប់ និងបញ្ជូនជនជាតិអាមេរិកម្នាក់ ទៅតុលាការ ពីបទលាក់អាវុធខ្លីទំនើប ៩ដើមខុសច្បាប់!

ដោយ ៖ ជាតិខ្មែរ | ចុះផ្សាយថ្ងៃទី


(ភ្នំពេញ)៖ ជនជាតិអាមេរិកកាំងម្នាក់ ដែលសមត្ថកិច្ចកម្ពុជាចោទថាលាក់ទុកអាវុធខ្លីទំនើប (Glock) ចំនួន៩ដើម និងគ្រាប់៦៦គ្រាប់នោះត្រូវកម្លាំង នៃនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ តាមចាប់ខ្លួនបាន នៅចំណុចផ្ទះលេខ២០ ផ្លូវលេខ៩៧ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន រាជធានី ភ្នំពេញហើើយក៏បញ្ជូនទៅតុលាការដើម្បីបន្តនីតិវិធីតាមច្បាប់។

មន្ដ្រីនគរបាលជាន់ខ្ពស់ នៃនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានឲ្យដឹងនៅរសៀលថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០១៩នេះថា ជនជាតិអាមេរិកកាំងនេះ ត្រូវបានសមត្ថកិច្ចចាប់ខ្លួន នៅថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០១៩ ហើយត្រូវបានបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការបន្ដ តាមនីតិវិធីនៅថ្ងៃនេះ។

មន្ដ្រីនគរបាលរូបនេះ បានបញ្ជាក់ថា ជនសង្ស័យដែលសមត្ថកិច្ចឃាត់ខ្លួន ឈ្មោះ ABOU RAMAN អាយុ៣០ឆ្នាំ ក្នុងនោះ ដកហូតបានអាវុធខ្លីប្រភេទទំនើប ម៉ាក Glock ចំនួន៩ដើម គ្រាប់៩មីលីម៉ែត្រ ចំនួន៦៦គ្រាប់។ បច្ចុប្បន្ន ក្រោយបានកសាងសំណុំរឿងរួចរាល់ ជនសង្ស័យ និងវត្ថុតាង ត្រូវបានបញ្ជូនមកកាន់តុលាការ ដើម្បីចាត់ការតាមច្បាប់។
ស្ថានទូតអាមេរិកប្រចាំកម្ពុជាមិនទាន់មានប្រតិកម្មអ្វីចំពោះការចាប់ខ្លួនពលរដ្ឋអាមេរិកាំងនេះ

នៅឡើយទេ៕

0 comments:

Post a Comment

 
Copyright © . Khmer Nation - Posts · Comments
Theme Template by BTDesigner · Powered by Blogger