សូមស្វាគមន៏ ការចូលមកកាន់គេហទំព័រ របស់យើងខ្ញុំ ! សារព័ត៌មាន «ជាតិខ្មែរ» ជាសារព័ត៌មានឯករាជ្យ ដែលបង្កើតឡើង ក្នុងគោលបំណងលើកស្ទួយ សេរីភាពសារព័ត៌មាន ការគោរពសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ព្រមទាំង ជំរុញ​ឲ្យមានការលប់បំបាត់អំពើពុករលួយថ្នាក់ជាតិ ក្នុងជួររដ្ឋាភិបាលកម្ពុជា ។

Saturday, June 8, 2019

គ្រោះថ្នាក់ចរាចរដ៏រន្ធត់នៅខេត្តកំពង់ស្ពឺស្លាប់១១នាក់ ក្នុងនោះមានមន្ត្រីគយ ៣នាក់!

ដោយ ៖ ជាតិខ្មែរ | ចុះផ្សាយថ្ងៃទី

(កំពង់ស្ពឺ)៖ ក្នុងចំណោមជនរងគ្រោះ ដែលស្លាប់បាត់បង់ជីវិត ១១នាក់ ក្នុងហេតុការណ៍គ្រោះថ្នាក់ ចរាចរដ៏រន្ធត់នៅខេត្តកំពង់ស្ពឺនោះ មានជនរងគ្រោះ ៣នាក់ជាមន្ត្រីគយបម្រើការងារនៅកំពង់ផែ ស្វយ័តខេត្តព្រះសីហនុ។
យោងតាមមន្ត្រីបម្រើការនៅអគ្គនាយកដ្ឋានគយ និងរដ្ឋាករ បាន ឱ្យដឹងនៅយប់ថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០១៩នេះថា មន្ត្រីគយ ទាំង៣នាក់រួមមាន៖ ១. ឈ្មោះ ជន់ ច័ន្ទរិទ្ធ, ២. ឈ្មោះ គឹម ឆាត អនុប្រធានការិយាល័យ និងទី៣. ឈ្មោះ ហេង មករា។ បច្ចុប្បន្នជនរងគ្រោះទាំងបីនាក់នេះ ត្រូវបានដឹកយកមកតម្កល់ធ្វើបុណ្យនៅវត្តទឹកថ្លា។
ជនរងគ្រោះជាមន្ត្រីគយនេះ ត្រូវបានបញ្ជាក់ថា ធ្វើដំណើរតាមនរថយន្តហាយឡែកឌ័រ។

ស្នងការនគរបាលខេត្តកំពង់ស្ពឺ លោកឧត្តមសេនីយ៍ទោ សម សាមួន បានថ្លែងបញ្ជាក់ ថា ទិន្នន័យ ជាបឋមគ្រោះថ្នាក់ចរាចរណ៏នេះ បណ្តាលឲ្យមនុស្សស្លាប់ ១១នាក់ ស្រី ១នាក់ និង របួស ៤នាក់។
លោកស្នងការបញ្ជាក់ថាជនរងគ្រោះរហូតស្លាប់បាត់បង់ជីវិតមាន ៦នាក់ ជិះនៅក្នុងរថយន្ត HIGHLANDER និង ៤នាក់ទៀតជិះនៅក្នុងរថយន្តទេសចរណ៍២៤កៅអី។ រីឯអ្នករងរបួស ៤នាក់ទៀត ជាអ្នកធ្វើដំណើរលើរថយន្តទេសចរណ៍២៤កៅអី។
អាជ្ញាធរមិនទាន់អាចបញ្ជាក់ពីមូលហេតុបណ្តាលឲ្យគ្រោះចរាចរណ៏នេះនៅឡើយទេ៕





0 comments:

Post a Comment

 
Copyright © . Khmer Nation - Posts · Comments
Theme Template by BTDesigner · Powered by Blogger