សូមស្វាគមន៏ ការចូលមកកាន់គេហទំព័រ របស់យើងខ្ញុំ ! សារព័ត៌មាន «ជាតិខ្មែរ» ជាសារព័ត៌មានឯករាជ្យ ដែលបង្កើតឡើង ក្នុងគោលបំណងលើកស្ទួយ សេរីភាពសារព័ត៌មាន ការគោរពសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ព្រមទាំង ជំរុញ​ឲ្យមានការលប់បំបាត់អំពើពុករលួយថ្នាក់ជាតិ ក្នុងជួររដ្ឋាភិបាលកម្ពុជា ។

Friday, June 7, 2019

បុរសខ្លាំង ហ៊ុន សែន កំពុងសិក្សាជាមួយលោក ស ខេង រៀបចំ ឯកសារ ប្ដឹងលោក សម រង្ស៊ី ទៅ តុលាការប្រទេសបារាំង ករណី ចោទប្រកាន់សម្លាប់លោក ហុក ឡងឌី!

ដោយ ៖ ជាតិខ្មែរ | ចុះផ្សាយថ្ងៃទី


(ភ្នំពេញ)៖ បុរសខ្លាំង ហ៊ុន សែន កំពុងសិក្សា ជាមួយលោក ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ រៀបចំ ឯកសារប្ដឹងលោក សម រង្ស៊ី ប្រធានស្តីទីគណបក្សសង្រ្គោះជាតិទៅតុលាការប្រទេស បារាំង ករណី ចោទប្រកាន់សម្លាប់លោក ហុក ឡងឌីអតីតអគ្គស្នងការនគរបាលជាតិ។
នេះជាវិធានការតាមផ្លូវច្បាប់ថ្មីមួយទៀត ប្រឆាំងនឹងលោក សម រង្ស៊ី នៅថ្ងៃទី០៧ ខែមិថុនា ឆ្នាំ ២០១៩នេះហើយបុរសខ្លាំង ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃកម្ពុជា បានចេញមកប្រកាសជាផ្លូវការ ថា រូបលោក និងលោក ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បាននិង កំពុងសិក្សា រៀបចំឯកសារប្ដឹងលោកសម រង្ស៊ី ទៅកាន់តុលាការប្រទេសបារាំងផ្ទាល់តែម្ដង ក្រោយ ពីលោក សម រង្សុីបានចោទប្រកាន់ ពាក់ព័ន្ធនឹងឃាតកម្មទៅលើនាយឧត្តមសេនីយ៍ ហុក ឡងឌី អតីត អគ្គស្នងការនគរបាលជាតិ កាលពីជាង១០ឆ្នាំមុន។
 

អ្នកនាំពាក្យរាជរដ្ឋាភិបាល លោក ផៃ ស៊ីផាន បានថ្លែងថា «សម្ដេចតេជោ ហ៊ុន សែន និងសម្ដេច ស ខេង កំពុងសិក្សារៀបចំឯកសារប្ដឹង សម រង្ស៊ី នៅតុលាការបារាំង ដើម្បីស្វែងរកយុត្តិធម៌ជា សកល ជូនសម្ដេចទាំងពីរ, ដែល សម រង្ស៊ី បានចោទប្រកាន់ថាជាអ្នកសម្លាប់នាយឧត្តមសេនីយ៍ ហុក ឡងឌី»

ពាក់ព័ន្ធនឹងករណីចោទប្រកាន់នេះ កាលពីថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០១៩ បុរសខ្លាំង ហ៊ុន សែន នៅ ក្នុងពិធីចែកសញ្ញាបត្រដល់និស្សិតសាកលវិទ្យាល័យភូមិន្ទភ្នំពេញ បានប្រកាសបបួលលោក សម រង្ស៉ី ចេញមកស្បថដាក់ជីវិតខ្លួនឯង ក្រុមគ្រួសារ និងសាច់ ញាតិ ព្រមទាំងមនុស្សជំនិត១០០នាក់ ផងដែរ ដើម្បីធ្វើឱ្យច្បាស់ថា តើអ្វីដែល សម រង្ស៊ី លើកឡើងនោះជាការពិត ឬយ៉ាងណា?

ជាការឆ្លើយតបវិញ ថ្លែងនៅក្នុងកិច្ចសម្ភាសន៍ជាមួយវិទ្យុសម្លេងសហរដ្ឋអាមេរិក (VOA) នៅព្រឹកថ្ងៃ ទី០៤ ខែមិថុនា ឆ្នាំ២០១៩នេះលោក សម រង្ស៊ី ដែលបុរសខ្លាំង ហ៊ុន សែន ហៅថា «អាឆ្កែកូន ក្បត់ជាតិ» នោះបាននិយាយថា បុរសខ្លាំង ហ៊ុន សែនតែងតែយកពិធីស្បថស្បែមកលេង សើច...ស្បថគ្រាន់តែវិធីបែបកូនក្មេងតែប៉ុណ្ណោះ៕

0 comments:

Post a Comment

 
Copyright © . Khmer Nation - Posts · Comments
Theme Template by BTDesigner · Powered by Blogger