សូមស្វាគមន៏ ការចូលមកកាន់គេហទំព័រ របស់យើងខ្ញុំ ! សារព័ត៌មាន «ជាតិខ្មែរ» ជាសារព័ត៌មានឯករាជ្យ ដែលបង្កើតឡើង ក្នុងគោលបំណងលើកស្ទួយ សេរីភាពសារព័ត៌មាន ការគោរពសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ព្រមទាំង ជំរុញ​ឲ្យមានការលប់បំបាត់អំពើពុករលួយថ្នាក់ជាតិ ក្នុងជួររដ្ឋាភិបាលកម្ពុជា ។

Wednesday, June 12, 2019

បុរសខ្លាំងហ៊ុន សែនត្បកក្បាលអ្នកកាសែតទូទាំងអាសុី ដោយព្រមានឱ្យប្រកាន់ខ្ជាប់នូវក្រម សីលធម៌វិជ្ជាជីវៈ ចៀសវាងការផ្សព្វផ្សាយព័ត៌មានក្លែងក្លាយនិងជេរប្រមាថ!

ដោយ ៖ ជាតិខ្មែរ | ចុះផ្សាយថ្ងៃទី


បុរសខ្លាំងនិងជានាយករដ្ឋមន្ត្រី ហ៊ុន សែន ត្បកក្បាលអ្នកកាសែត ទូទាំងអាសុីដោយថាឱ្យ អ្នកកាសែតទាំងឡាយប្រកាន់ខ្ជាប់ នូវក្រមសីលធម៌វិជ្ជាជីវៈ ចៀសវាងការផ្សព្វផ្សាយព័ត៌មានក្លែង ក្លាយនិងជេរប្រមាថហើយលោកណែនាំដល់អ្នកសារព័ត៌មាននៅតំបន់អាស៊ីទាំងមូលឱ្យប្រកាន់
ខ្ជាប់នូវក្រមសីលធម៌វិជ្ជាជីវៈ និងមិនត្រូវផ្សព្វផ្សាយព័ត៌មានដោយជេរប្រមាថញុះញង់ឱ្យមានការ រើសអើងកើតជាសង្រ្គាម ឬហិង្សាផ្សេងនៅក្នុងសង្គម។
ក្នុងពិធីបើកជាផ្លូវការនូវសន្និសីទកំពូល «សារព័ត៌មានអាស៊ី» លើកទី១៦ ដែលធ្វើនៅសៀមរាប
នៅ ថ្ងៃនេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន មានប្រសាសន៍ថា ឧក្រិដ្ឋកម្មបច្ចេកវិទ្យាព័ត៌មាន​កំពុង គំរាមកំហែងដល់សិទ្ធិបុគ្គល សន្តិសុខក្នុងតំបន់ និងពិភពលោក។​
បុសខ្លាំងហ៊ុន សែន​បន្តថា «ត្រូវពង្រឹងការអនុវត្តច្បាប់ ក្រមសីលធម៌វិជ្ជាជីវៈ ចៀសវាងការផ្សាយ ព័ត៌មានក្លែងបន្លំ គំនុំគំគួន ការជេរប្រមាថ ការញុះញង់បញ្ឆេះកំហឹង ដោយការស្អប់ខ្ពើមរើសអើង បង្កជម្លោះរវាងជាតិសាសន៍ សាសនា ឬបំផ្លើសព័ត៌មានខុសពីការពិត ដែលបង្កើតឱ្យមាន អសន្តិសុខសង្គម។​»

ក្នុងឳកាសសារអបអរទិវាសេរីភាពសារព័ត៌មានកាលពីថ្ងៃទី៣ ខែឧសភា លោកនាយករដ្ឋមន្ត្រីក៏ បានជំរុញឱ្យអ្នកសារព័ត៌មានក្លាហានក្នុងការផ្សាយព័ត៌មានពិត លើកឡើងពីចំណុចខ្វះចន្លោះ ពីការដឹកនាំ ធ្វើជាកញ្ចក់ឆ្លុះបញ្ចាំងរបស់មន្ត្រី និងរដ្ឋាភិបាលទាំងមូល។​
ក៏ប៉ុន្តែលោកថាអ្នកកាសែតខ្មែរមិនគួរធ្វើជាកញ្ចក់បែកសម្រាប់ឆ្លុះបញ្ចាំងពីសង្គមនោះទេ។
លោក រស់ សុឃិតចាងហ្វាងកាសែតជាតិខ្មែរដែលបានបង្ហាញវត្តមាននៅក្នុងសន្និសីទនាព្រឹក មិញនេះមួយភ្លែតដែរក៏សង្កេតឃើញថា «បុរសខ្លាំង ហ៊ុន សែននៅតែញញើតកាសែតប្រឆាំង ជាងកាសែតគាំទ្រ រូបលោក» ដោយលោកថ្លែងថា«ព័ត៌មានរិះគន់រដ្ឋាភិបាលគឺជាអាវុធមុខស្រួច» អាចបង្កឲ្យមានការញុះញង់ បញ្ឆេះកំហឹង និងបង្កើតឲ្យមានអសន្តិសុខក្នុងសង្គម៕


0 comments:

Post a Comment

 
Copyright © . Khmer Nation - Posts · Comments
Theme Template by BTDesigner · Powered by Blogger