សូមស្វាគមន៏ ការចូលមកកាន់គេហទំព័រ របស់យើងខ្ញុំ ! សារព័ត៌មាន «ជាតិខ្មែរ» ជាសារព័ត៌មានឯករាជ្យ ដែលបង្កើតឡើង ក្នុងគោលបំណងលើកស្ទួយ សេរីភាពសារព័ត៌មាន ការគោរពសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ព្រមទាំង ជំរុញ​ឲ្យមានការលប់បំបាត់អំពើពុករលួយថ្នាក់ជាតិ ក្នុងជួររដ្ឋាភិបាលកម្ពុជា ។

Saturday, September 14, 2019

លោក សម រង្សុីបន្តវាយប្រហារព្រះមហាក្សត្រសីហមុនីតែលើក សរសើរព្រះបិតារបស់ទ្រង់ជា អតីតព្រះមហាក្សត្រ!

ដោយ ៖ ជាតិខ្មែរ | ចុះផ្សាយថ្ងៃទី

លោក សម រង្សុី មេបក្សប្រឆាំងកម្ពុជានៅរសៀលថ្ងៃនេះ បានបន្តវាយប្រហារព្រះមហាក្សត្រ បច្ចុប្បន្នគឺព្រះបាទនរោត្តម សីហមុនី ដោយលោក សម រង្សុីលើកឡើងថា «ព្រះមហាក្សត្រ ក៏ដូចមនុស្សធម្មតាដែរ គឺមានខ្លាំង មានអន់ បើប្រៀបធៀបព្រះមហាក្សត្រចុងក្រោយ និង ព្រះមហាក្សត្រសព្វថ្ងៃ គឺខុសគ្នា ដូច មេឃនិងដី»
លោក សម រង្សុីដែលកំពុងនីរទេសខ្លួននៅក្រៅប្រទេសបានសរសេរនៅលើហ្វេសប៊ុករបស់លោក ថាព្រះករុណាសម្តេចព្រះនរោត្តម សីហនុ ដែលជាព្រះមហាក្សត្រចុងក្រោយព្រះអង្គតែងតែចេញ ព្រះភ័គ្រការពារប្រជាពលរដ្ឋទន់ខ្សោយ ដែលមានការឈឺចាប់ ដោយសាររងគ្រោះអំពើអយុត្តិធម៌ ពីសំណាក់រដ្ឋអំណាចផ្តាច់ការ និងអ្នកមានលុយ។ ឧទាហរណ៍ ៖ កាលពីឆ្នាំ ១៩៩៦ ព្រះអង្គបាន អនុញ្ញាតិឲ្យកម្មករមួយក្រុម ដឹកនាំដោយលោក សម រង្ស៊ី ចូលគាល់ព្រះអង្គក្នុង ព្រះបរមរាជវាំង ហើយព្រះអង្គក៏បានជួយរកដំណោះស្រាយ ដើម្បីបញ្ចប់កូតកម្មជាច្រើន នៅតាម រោងចក្រនានា ក្នុងទីក្រុងភ្នំពេញ។ ព្រះអង្គតែងតែមានព្រះរាជបន្ទូលការពារផលប្រយោជន៍ប្រជារាស្ត្រ និងផល ប្រយោជន៍ប្រទេស ជាតិ។ ជាពិសេស ព្រះអង្គតែងតែការពារបូរណភាពទឹកដី និងឯករាជ្យភាព នៃប្រទេសកម្ពុជា។ ព្រះអង្គក៏តែងតែការពារសិទ្ធិមនុស្ស សិទ្ធិសេរីភាព និងលទ្ធិប្រជាធិបតេយ្យ នៅកម្ពុជាដែលតម្រូវ ឲ្យភាគីខ្មែរទាំងអស់រួបរួមគ្នា ដើម្បីផ្សះផ្សាជាតិ ពីព្រោះព្រះអង្គជាបិតា ឯកភាពជាតិ។ ឧទាហរណ៍មួយទៀត ដែលយើងត្រូវចងចាំ គឺព្រះអង្គមិនយល់ព្រមដាច់ខាត យាងទៅបើក នីតិកាលមួយណារបស់រដ្ឋសភា ដែលមិនមានវត្តមានគណបក្សជាប់ឆ្នោតទាំងអស់ ចូលរួម ជាមួយគ្នា។ កាលពីឆ្នាំ ២០០៣ ទោះជាគណបក្សប្រជាជនកម្ពុជា និងគណបក្ស ហ្វ៊ុនស៊ីនប៉ិច ត្រូវរ៉ូវគ្នាចង់ចាប់ផ្តើមបើកនីតិកាលទី ៣ យ៉ាងណាក៏ដោយ ក៏ព្រះអង្គមិនយល់ព្រម យាងទៅ ប្រថាប់ត្រា ឲ្យរដ្ឋសភាមិនគ្រប់ទឹកបែបនេះ គឺដរាបណាមិនមានវត្តមានគណបក្ស សម រង្ស៊ី ចូលរួមផងដែរ។ ព្រះរាជតំរិះព្រះអង្គ គឺព្រះអង្គជាព្រះមហាក្សត្រ របស់ប្រជារាស្ត្រខ្មែរទាំង មូល មិនមែនជាព្រះមហាក្សត្រ សម្រាប់គ្រាន់តែប្រជារាស្ត្រខ្មែរមួយផ្នែកនោះទេ។
បើយើងបែរទៅមើលព្រះមហាក្សត្រសព្វថ្ងៃវិញ គឺយើងកត់ សម្គាល់ថា ព្រះអង្គមិនដែលចេញ ព្រះភ័គ្រ ទៅជួយការពារប្រជារាស្ត្រខ្មែរ ដែលរងគ្រោះដោយអំពើអយុត្តិធម៌ផ្សេងៗ ដូចជាការរឹប អូសផ្ទះសម្បែងនិងដីធ្លី ការចាប់ប្រជាពលរដ្ឋស្លូតត្រង់យកទៅឃុំឃាំង និងការវាយដំធ្វើ ទារុណកម្ម មកលើប្រជាពលរដ្ឋទន់ខ្សោយ ដែលហ៊ានទាមទារយុត្តិធម៌។ ព្រះអង្គមិនដែលបើក ព្រះនេត្រ ដើម្បីមើលឃើញការឈឺចាប់របស់ប្រជារាស្ត្រឡើយ។ ព្រះអង្គយល់ព្រមជានិច្ចកាល ប្រថាប់ត្រាលើច្បាប់ព្រៃផ្សៃទាំងឡាយ ដែលផ្តួចផ្តើម ដោយជនផ្តាច់ការ និងជនក្បត់ជាតិ ហ៊ុន សែន។ ធ្វើបែបនេះ ហាក់ដូចជាព្រះអង្គ ចូលព្រះហស្ថ (ចូលដៃ) ជាមួយគេ ហើយយល់ព្រម ធ្វើជាអាយ៉ងរបស់គេ ឲ្យតែព្រះអង្គបានសុខខ្លួនឯង។ ឧទាហរណ៍មួយ ដែលយើងត្រូវចងចាំ គឺលិខិតដែលព្រះអង្គបានសរសេរតាមបញ្ជារបស់គេ ដែលក្នុងនោះព្រះអង្គបានអំពាវនាវឲ្យ ប្រជារាស្ត្រខ្មែរ ចូលរួមក្នុងការបោះឆ្នោតក្លែងក្លាយ ថ្ងៃ ២៩ កក្កដា ឆ្នាំ ២០១៨ ហើយព្រះអង្គក៏បាន យាង ដោយមិនអៀនខ្មាស ទៅបើកសម័យប្រជុំ នីតិកាលទី ៦ នៃរដ្ឋសភាមិនគ្រប់ទឹក តំណាងឲ្យ តែគណបក្សប្រជាជនកម្ពុជា។ រដ្ឋសភាបែបនេះ ជារដ្ឋសភាឯកបក្ស តំណាងឲ្យតែគណបក្ស ប្រជាជនកម្ពុជាប៉ុណ្ណោះ មិនមែនតំណាងឲ្យប្រជារាស្ត្រខ្មែរទាំងមូលឡើយ ក្នុងនោះមានគណបក្ សសង្គ្រោះជាតិ ដែលតំណាងឲ្យប្រជារាស្ត្រខ្មែរពាក់កណ្តាលនគរ។ ព្រះមហាក្សត្របែបនេះ មិន មែនជាព្រះមហាក្សត្រ គួរឲ្យស្រលាញ់ និងគោរពទេ។ ទោះជាយ៉ាងណាក៏ដោយ បុគ្គលដែលបាន ចាប់ព្រះមហាក្សត្រធ្វើជាចំណាប់ខ្មាំងរបស់ខ្លួន ហើយដែលបានប្រមាថព្រះមហាក្សត្រយ៉ាងធ្ងន់ ធ្ងរបំផុត គឺជនផ្តាច់ការ និងជនក្បត់ជាតិ ហ៊ុន សែន ដែលបានគំរាមរំលាយ ស្ថាប័នរាជបល្ល័ង្គ និងរបបរាជានិយមតែម្តង ហើយបានប្រកាសឲ្យបង្កើតសាធារណរដ្ឋភ្លាម បើព្រះមហាក្សត្រ មិនយល់ព្រមចុះព្រហស្ថលេខា លើកិច្ចព្រមព្រៀងព្រំដែនមួយ ដែលទទួលស្គាល់ការកាត់ទឹកដី ប្រទេសកម្ពុជា ឲ្យទៅប្រទេសជិតខាង ដែលជាទង្វើក្បត់ជាតិ មិនអាចប្រកែកបាន កាលពីឆ្នាំ ២០០៥។
ទាក់ទងនឹងការវាយប្រហារជាថ្មីរបស់លោក សម រង្សុីនេះ ទាំងខាងព្រះបរមរាជវាំងក៏ដូចជា រដ្ឋាភិបាលមិនទាន់មានប្រតិកម្មយ៉ាងណា នៅឡើយទេ៕ កាសែតជាតិខ្មែរ!


0 comments:

Post a Comment

 
Copyright © . Khmer Nation - Posts · Comments
Theme Template by BTDesigner · Powered by Blogger