សូមស្វាគមន៏ ការចូលមកកាន់គេហទំព័រ របស់យើងខ្ញុំ ! សារព័ត៌មាន «ជាតិខ្មែរ» ជាសារព័ត៌មានឯករាជ្យ ដែលបង្កើតឡើង ក្នុងគោលបំណងលើកស្ទួយ សេរីភាពសារព័ត៌មាន ការគោរពសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ព្រមទាំង ជំរុញ​ឲ្យមានការលប់បំបាត់អំពើពុករលួយថ្នាក់ជាតិ ក្នុងជួររដ្ឋាភិបាលកម្ពុជា ។

Friday, September 20, 2019

លោក សម រង្ស៊ី បន្តត្បកព្រះកេសព្រះមហាក្សត្រនរោត្តម សីហមុនីដោយហៅទ្រង់ថាជា«ស្តេចល្ខោន»

ដោយ ៖ ជាតិខ្មែរ | ចុះផ្សាយថ្ងៃទី

(ភ្នំពេញ)៖ លោក សម រង្ស៊ី មេបក្សប្រឆាំងកម្ពុជាដែល កំពុងរស់នៅក្រៅប្រទេសនៅពេលនេះ នៅតែបន្តប្រមាថដល់ ចេស្តាអង្គព្រះមហាក្សត្រ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់របស់រាស្រ្តខ្មែរជា បន្តទៀត ដោយលោកបានហៅព្រះអង្គថាជា«ស្តេចល្ខោន»
លោក សម រង្ស៊ី បានបន្តសរសេរនៅលើ Facebook របស់លោកយ៉ាងដូច្នេះថា៖ «ខ្ញុំ សម រង្ស៊ី អស់សំណើចពីតុលាការអាយ៉ង នៅទីក្រុងភ្នំពេញ ដែលបានចេញ ហើយកំពុងតែចេញ ដីកា ចាប់ខ្លួនខ្ញុំ ជាបន្តបន្ទាប់កាន់តែច្រើនឡើងៗ តែគ្មានប្រសិទ្ធភាពអ្វីទាល់តែសោះ។
ក្នុងរឿងគេចោទប្រកាន់ខ្ញុំ ថាខ្ញុំប្រមាថព្រះមហាក្សត្រ ខ្ញុំនៅតែបន្តអះអាងថា មហាក្សត្រសព្វថ្ងៃ ជាស្ដេចល្ខោនដែល ហ៊ុន សែន ប្រើដើម្បីគ្រាន់តែលម្អរបបតិរច្ឆានរបស់គាត់។ អត្ថាធិប្បាយរបស់ខ្ញុំនេះមានបំណងចង់ ឲ្យមានការជជែក តាមរបៀបប្រជាធិបតេយ្យ អំពីតួនាទី មហាក្សត្រសព្វថ្ងៃ ដែលគ្មានប្រយោជន៍អ្វីទាល់តែសោះ សម្រាប់ប្រជារាស្ត្រខ្មែរ»
កាលពីថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៩ លោក កូយ សៅ អនុប្រធាន និងចៅក្រមស៊ើបសួរ នៃសាលា ដំបូងរាជធានីភ្នំពេញ បានចេញដីកាមួយបង្គាប់ឲ្យសមត្ថកិច្ចគ្រប់ជាន់ថ្នាក់ ស្រាវជ្រាវ និងនាំខ្លួន លោក សម រង្ស៉ី ដើម្បីយកមកចាត់ការតាមផ្លូវច្បាប់ ក្រោមការចោទប្រកាន់ពីបទ ប្រមាថ អង្គ ព្រះមហាក្សត្រ។
ការចេញដីកាឱ្យចាប់ខ្លួននេះ បានធ្វើឡើងបន្ទាប់ពីលោក សម រង្ស៉ី ក្នុងកិច្ចសម្ភាសន៍ជាមួយវិទ្យុ អាស៊ីសេរី នាយប់ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៩ បានវាយប្រហារយ៉ាងធ្ងន់ធ្ងរលើអង្គព្រះមហាក្សត្រ ជាថ្មីម្តងទៀត ដោយបានវាយប្រហារថា ព្រះមហាក្សត្រ ជា «ចំណាប់ខ្មាំង» និងជា «អាយ៉ង» របស់ លោកហ៊ុន សែន និងចង់រក្សាតែរាជបល្ល័ង។
រហូតមកដល់ពេលនេះ លោក សម រង្ស៉ី កំពុងមានសំណុំរឿងនៅតុលាការ ចំនួន១៤ករណី ដែល ក្នុងនោះមានទាំងបណ្ដឹងប្រមាថព្រះមហាក្សត្រ និងបណ្ដឹងរបស់ថ្នាក់ដឹកនាំ ក្នុងជួររាជរដ្ឋាភិបាល កម្ពុជា។ ក្នុងចំណោមសំណុំរឿងទាំង១៤របស់លោក សម រង្ស៉ី មានចំនួន៦សំណុំរឿងហើយ ដែលសាលក្រមបានចូលជាស្ថាពរផងដែរ។
លោក សម រង្ស៊ី ក៏ត្រូវបានតុលាការផ្តន្ទាទោសដាក់ពន្ធនាគារចំនួន៤ឆ្នាំផង ចំពោះបទប្រមាថអង្គ ព្រះមហាក្សត្រកន្លងមក។ ទោះជាយ៉ាងណា លោកមិនទាន់បានអនុវត្តទោសនៅឡើយទេដោយ លោកកំពុងស្ថិតនៅក្រៅប្រទេសនៅឡើយ។ ហើយលោកថាការ កាត់ទោសទាំងអស់នេះ គ្មាន«ប្រសិទ្ធភាពឡេីយ»

0 comments:

Post a Comment

 
Copyright © . Khmer Nation - Posts · Comments
Theme Template by BTDesigner · Powered by Blogger