សូមស្វាគមន៏ ការចូលមកកាន់គេហទំព័រ របស់យើងខ្ញុំ ! សារព័ត៌មាន «ជាតិខ្មែរ» ជាសារព័ត៌មានឯករាជ្យ ដែលបង្កើតឡើង ក្នុងគោលបំណងលើកស្ទួយ សេរីភាពសារព័ត៌មាន ការគោរពសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ព្រមទាំង ជំរុញ​ឲ្យមានការលប់បំបាត់អំពើពុករលួយថ្នាក់ជាតិ ក្នុងជួររដ្ឋាភិបាលកម្ពុជា ។

Thursday, September 12, 2019

ក្រសួងការងារប្រកាសឈប់ទទួលស្គាល់វិទ្យាស្ថានរបស់ចិនមួយ បន្ទាប់ពីសមត្ថកិច្ចចាប់ខ្លួន ជនជាតិចិនជាង១០០នាក់ ​

ដោយ ៖ ជាតិខ្មែរ | ចុះផ្សាយថ្ងៃទី


ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានប្រកាសឈប់ទទួលស្គាល់វិទ្យាស្ថានរបស់ចិនមួយ ដែល មានទីតាំងស្ថិតនៅអគារ SUN TOWN ក្នុងសង្កាត់​អូរបែកក្អម ខណ្ឌ​សែនសុខ រាជធានីភ្នំពេញ បន្ទាប់ពីសមត្ថកិច្ចកម្ពុជាចាប់ខ្លួនជនជាតិចិន ១០៥នាក់នៅក្នុងអគារពាណិជ្ជកម្មនោះ។
ក្នុងសេចក្តីប្រកាសព័ត៌មានចុះថ្ងៃទី១០ ខែកញ្ញា ក្រសួងការងារ បានជូន​ដំណឹងទៅសាធារណជន សិក្ខាកាម សិស្សនិស្សិត ដោយបញ្ជាក់ថា ក្រសួងសម្រេចឈប់ទទួលស្គាល់​វិទ្យាស្ថានអ៊ិនសែល ប៉ូលីធាន (EXCELPOLITAN INSTITUTE)
ក្រសួង​ការងារ​បាន​សម្រេច​បែប​នេះ ដោយ​លើក​ឡើង​​ថា វិទ្យាស្ថានមួយនេះមិនអនុវត្តតាមស្មារតី ប្រកាសដែលក្រសួងបានអនុញ្ញាតឲ្យធ្វើការបណ្តុះបណ្តាល។
ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បញ្ជាក់បន្ថែមថា រហូត មកដល់ពេលនេះ វិទ្យាស្ថាន នោះ មិនទានបានធ្វើការ បណ្តុះបណ្តាល នៅឡើយទេ។
ការប្រកាសរបស់ក្រសួងការងារឈប់ទទួលស្គាល់វិទ្យាស្ថាន EXCELPOLITAN នេះ ធ្វើឡើងបន្ទាប់ពី សមត្ថកិច្ចកម្ពុជា ចាប់ខ្លួនជនជាតិចិន ១០៥នាក់នៅក្នុងអគារពាណិជ្ជកម្ម SUN TOWN កាលពីថ្ងៃ ទី៩ ខែកញ្ញា ដោយសង្ស័យថា ជាប់ពាក់ព័ន្ធនឹងសកម្មភាពចាប់ជំរិតមនុស្សតាមប្រព័ន្ធអ៊ីនធឺណិត (VOIP)


0 comments:

Post a Comment

 
Copyright © . Khmer Nation - Posts · Comments
Theme Template by BTDesigner · Powered by Blogger