សូមស្វាគមន៏ ការចូលមកកាន់គេហទំព័រ របស់យើងខ្ញុំ ! សារព័ត៌មាន «ជាតិខ្មែរ» ជាសារព័ត៌មានឯករាជ្យ ដែលបង្កើតឡើង ក្នុងគោលបំណងលើកស្ទួយ សេរីភាពសារព័ត៌មាន ការគោរពសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ព្រមទាំង ជំរុញ​ឲ្យមានការលប់បំបាត់អំពើពុករលួយថ្នាក់ជាតិ ក្នុងជួររដ្ឋាភិបាលកម្ពុជា ។

Wednesday, September 18, 2019

តុលាការចេញដីកាចាប់ខ្លួនលោកសម រង្សុី មកដាក់ពន្ធនាគារ នៅកម្ពុជាពីករណីចោទថា ប្រមាថព្រះមហាក្សត្រ!

ដោយ ៖ ជាតិខ្មែរ | ចុះផ្សាយថ្ងៃទី


សាលាដំបូង​រាជធានី​ភ្នំពេញ ចេញ​ដីកា​បង្គាប់​សមត្ថកិច្ច​តាម​ចាប់​ខ្លួន លោក សម រង្ស៊ី ប្រធាន
​ស្ដីទី​គណបក្ស​សង្គ្រោះ​ជាតិ មក​ដាក់​ពន្ធនាគារ​នៅ​កម្ពុជា ករណី​បទ​ចោទ​ប្រមាថ​ព្រះមហាក្សត្រ​​
ជា​លើក​ទី២។

ចៅក្រម​ស៊ើបសួរ​នៃ​សាលា​ដំបូង​​រាជធានី​ភ្នំពេញ បាន​​បញ្ជា​ឲ្យ​កង​កម្លាំង​សាធារណៈ ​ស្រាវ​ជ្រាវ​ចាប់ និង​នាំ​ខ្លួន លោក សម រង្ស៊ី មក​ប្រគល់​ឲ្យ​សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ ដើម្បី​ចាត់​ការ​តាម​ច្បាប់ និង​​បញ្ជា​ដល់​ពន្ធនាគារ ឬ​មណ្ឌល​ឃុំ​ខ្លួន ​នៃ​អគ្គ​នាយកដ្ឋាន​ពន្ធនាគារ​គ្រប់​ទទួល និង​
ឃុំ​ខ្លួន​ លោក សម រង្ស៊ី ក្នុង​បទ​ចោទ​ប្រមាថ​ព្រះមហាក្សត្រ​ ជា​លើក​ទី២។
ចៅក្រម ​ចោទ​ថា ​លោក សម រង្ស៊ី ​ប្រមាថ​ចំពោះ​អង្គ​ព្រះ​មហាក្សត្រ​ ប្រព្រឹត្ត​នៅ​រាជ​ធានី​ភ្នំពេញ ប្រទេស​កម្ពុជា និង​ទី​កន្លែង​ផ្សេង​ទៀត កាល​ពី​ថ្ងៃ​ទី១២ ខែ​កញ្ញា​ តាម​បញ្ញត្តិ​មាត្រា ៤៣៧ស្ទួន នៃ​ក្រម​ព្រហ្មទណ្ឌ។

នេះ​ជា​បទ​ចោទ​ប្រមាថ​ព្រះ​មហាក្សត្រ​លើក​ទី២ ដែលរដ្ឋាភិបាលកម្ពុជា​ចោទ​ថា លោក សម រង្ស៊ី ប្រើ​ពាក្យ​អសុរ​ ប្រមាថ​ព្រះ​មហាក្សត្រ។ រដ្ឋាភិបាល ធ្លាប់​បាន​ចោទ​ប្រកាន់​លោក សម រង្ស៊ី ប្រមាថ​ព្រះ​មហាក្សត្រ​ម្ដង​ហើយ កាល​ពី​ខែ​មិថុនា ឆ្នាំ២០១៨ គឺ​មុន​ពេល​​ព្រឹត្តិការណ៍​បោះ​ឆ្នោត​ ឆ្នាំ ​២០១៨ ។ កាល​នោះ រដ្ឋ​មន្ត្រី​ក្រសួង​យុត្តិធម៌ ប្រើ​អំណាច​អធិបញ្ជា​ឲ្យ​តំណាង​អយ្យការ​ចោទ​លោក សម រង្ស៊ី ដោយសារ លោក សម​ រង្ស៊ី រិះគន់​ថារដ្ឋាភិបាលកម្ពុជា​ធ្វើ​ព្រះ​រាជសារ​ក្លែងក្លាយ ឬ​បង្ខំ​ព្រះ​មហាក្សត្រ ចេញ​ព្រះរាជសារ​អំពាវនាវ​ដល់​ពលរដ្ឋ​ឱ្យ​ទៅ​បោះ​ឆ្នោត​ទាំង​គ្មាន​គណបក្ស​ប្រឆាំង។

បើ​​ជា​ទោះ​ក្នុង​ដីកា​បង្គាប់​ឲ្យ​ចាប់​ខ្លួន ចៅក្រម​ស៊ើបសួរ​លោក កូយ សៅ​ មិន​បញ្ជាក់​ពី​ការ​សម្រេច​ទោស​លើ​លោក សម រង្ស៊ី តែ​អ្នក​នាំ​ពាក្យ​ក្រសួង​យុត្តិធម៌ លោក គឹម សន្ដិភាព ប្រាប់​ប្រព័ន្ធ​ឃោសនា​ក្នុងស្រុក​ថា លោក សម រង្ស៊ី នឹង​ត្រូវ​ទទួល​ទោស​ជាប់​ពន្ធនាគារ​គុណ​នឹង ២ដង ព្រោះ​មិន​រាង​ចាល។

បើ​​ទោះ​តុលាការ​បាន​ចេញ​ដីកា​បញ្ជា​ឲ្យ​ចាប់​លោក សម រង្ស៊ី ក៏​ដោយ ក៏​លោក សម រង្ស៊ី និង​ក្រុម​អ្នក​គាំទ្រ​ អះអាង​ថា ពួក​គេ​នឹង​វិល​ចូល​កម្ពុជានៅ​ដើម​ខែ​វិច្ឆិកា។ គិត​ត្រឹម​ថ្ងៃ​ទី១៨ កញ្ញា គឺ​សល់​រយៈ​ពេល ៥៣ ថ្ងៃ​ទៀត ដល់​ថ្ងៃ​កំណត់ ដែល​លោក សម រង្ស៊ី សន្យា​វិល​ចូល​កម្ពុជា​ហើយ។ យើង រងចាំមើលទាំងអស់គ្នាថាតើ លោកសម រង្សុីនឹងវិលចូលមកកម្ពុជាវិញឬទេ?


0 comments:

Post a Comment

 
Copyright © . Khmer Nation - Posts · Comments
Theme Template by BTDesigner · Powered by Blogger