លោកបន្តថា ទឹកជំនន់នេះ
បណ្ដាលឱ្យផ្ទះរបស់ពលរដ្ឋចំនួន ១០ម៉ឺនខ្នង ស្រូវចំនួន ២ម៉ឺន ៥ពាន់ហិកតារ
(២៥.០០០) និងផលដំណាំផ្សេងទៀត ប្រមាណ៥ពាន់ហិកតារ កំពុងរងផលប៉ះពាល់ខ្លាំង
ដោយសារជន់លិច។
ប្រភពដដែលបន្តថា
ក្នុងភូមិមួយចំនួនក្នុងខេត្តព្រៃវែង ត្រូវបានជនលិចទាំងស្រុង
ហើយក្រុមជួយសង្គ្រោះ បានប្រើប្រាស់ទូកដើម្បីដឹកជម្លៀសពលរដ្ឋចេញពីផ្ទះ។
ខេត្តដែលកំពុងទទួលរងគ្រោះដោយសារទឹកជំនន់រួមមានខេត្តព្រះវិហារ ខេត្តក្រចេះ
ស្ទឹងត្រែង ខេត្តកំពង់ចាម កំពង់ធំ ព្រៃវែង និងខេត្តត្បូងឃ្មុំ។ ក្រសួងឧតុនិយម
បានប្រកាសថា កម្ពស់ទឹកជំនន់នេះ នឹងអាចបន្តឡើងកាន់តែខ្ពស់
នៅប៉ុន្មានថ្ងៃខាងមុខនេះទៀត ក្នុងនោះក៏មានខេត្តព្រៃវែងផងដែរ៕
0 comments:
Post a Comment