(ភ្នំពេញ)៖ នាយករដ្ឋមន្ដ្រី របស់ប្រទេសកម្ពុជា លោក ហ៊ុន សែន បានចេញអះអាងថាសាលដីកា ចាប់ខ្លួន សម រង្ស៊ី បានបញ្ជូនទៅ កាន់ប្រទេសជាសមាជិកអាស៊ានទាំងអស់ហើយ។
ការចេញមកបញ្ជាក់ជាលើកដំបូង ពីការបញ្ជូនសាលដីកាចាប់ខ្លួនលោក
សម រង្ស៊ីទៅកាន់ប្រទេស ជាសមាជិកអាស៊ាន ៩ប្រទេសផ្សេងទៀត របស់លោក ហ៊ុន សែន បានធ្វើឡើងនៅក្នុងសន្និសីទ សារព័ត៌មានរួមគ្នា
ជាមួយនាយករដ្ឋមន្ដ្រីឡាវ លោក ថងលូន ស៊ីស៊ូលីត នៅវិមានសន្ដិភាព នា វេលាថ្ងៃត្រង់
ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៩។
លោក ហ៊ុន សែន បានបញ្ជាក់យ៉ាងដូច្នេះថា៖
«គេនឹងចាត់ទុកថា ក្រុមនោះ ( សម រង្ស៊ី)
នឹងអាច ប្រើប្រាស់ដីឡាវ ដើម្បីចូលមកកម្ពុជា ខ្ញុំចង់ឲ្យឯកឧត្តម នាយករដ្ឋមន្ដ្រីបញ្ជាក់ទៅពួកគេអំពី គោលការណ៍អាស៊ាន
អំពីគោលការណ៍របស់ឡាវ ដែលមិនផ្ដល់ មិនអនុញ្ញាតឲ្យប្រើប្រាស់ទឹកដីរ បស់ខ្លួន
ប្រឆាំងប្រទេសកម្ពុជា ឬប្រឆាំងជាមួយប្រទេសជិតខាង»។
លោក ហ៊ុន សែនបន្តថា«ខ្ញុំក៏សូមបញ្ជាក់ជូនផងដែរថា មិនមែនគ្រាន់តែឡាវទេ ទាំងថៃ រដ្ឋាភិបាលថៃ
បានទទួលរួចមកហើយ នូវសាលដីកាតុលាការដើម្បីចាប់ខ្លួនជនណាដែល មាន សាលដីកាតុលាការ។
យើងក៏នឹងបញ្ជូនសាលដីកាតុលាការនោះ ទៅកាន់ប្រទេសទាំងអស់ នៅក្នុងក្របខ័ណ្ឌអាស៊ានរបស់យើង។
ចឹងសូមអញ្ជើញធ្វើតាមចំណង់របស់ខ្លួនទៅចុះ» ។
សូមបញ្ជាក់ថា លោក ថងលូន ស៊ីស៊ូលីត បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់អញ្ជើញមកដល់ ប្រទេសកម្ពុជា
នៅម៉ោងប្រមាណ៩៖៣០នាទីព្រឹកថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៩ នេះ ដើម្បីបំពេញ ទស្សនកិច្ចផ្លូវការរយៈពេល២ថ្ងៃ
នៅថ្ងៃទី១២-១៣ ខែកញ្ញា ឆ្នាំ២០១៩ តាមការអញ្ជើញរបស់ នាយករដ្ឋមន្រ្តីកម្ពុជា។
ឆ្លើយតបនឹងការលើកឡើងរបស់លោក ហ៊ុន សែន
នាយករដ្ឋមន្ដ្រីនៃកម្ពុជា និងមន្រ្តីជាន់ខ្ពស់នៃ រដ្ឋាភិបាលប្រទសទាំងពីរ,
លោក ថងលូន ស៊ីស៊ីលីត ក៏បានប្រកាសជំហរដ៏រឹងមាំរបស់រដ្ឋាភិបាល ខ្លួនថា
ប្រទេសឡាវដែលជាភូមិផងរបងដ៏ល្អ របស់កម្ពុជានោះ មិនអនុញ្ញាតដាច់ខាតឲ្យលោក សម រង្ស៊ី
ឆ្លងកាត់ប្រទេសឡាវ ចូលមកប្រទេសកម្ពុជានោះឡើយ ហើយរដ្ឋាភិបាលក្រុងវៀងច័ន្ទ
នឹងចាត់វិធានការយ៉ាងម៉ឺងម៉ាត់ ជាទីបំផុត។
លោក សម
រវ្សុីគ្រោងវិលមកកាន់កម្ពុជាវិញនៅថ្ងៃ ទី ៩ វិច្ឆិកា ខាងមុខនេះ ដោយលោកអះអាងថា មានពលករខ្មែររាប់មុឺននាក់អមដំណើរលោកវិលមកកាន់មាតុប្រទេសរបស់ខ្លួនទៀតផង៕
0 comments:
Post a Comment