សូមស្វាគមន៏ ការចូលមកកាន់គេហទំព័រ របស់យើងខ្ញុំ ! សារព័ត៌មាន «ជាតិខ្មែរ» ជាសារព័ត៌មានឯករាជ្យ ដែលបង្កើតឡើង ក្នុងគោលបំណងលើកស្ទួយ សេរីភាពសារព័ត៌មាន ការគោរពសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ព្រមទាំង ជំរុញ​ឲ្យមានការលប់បំបាត់អំពើពុករលួយថ្នាក់ជាតិ ក្នុងជួររដ្ឋាភិបាលកម្ពុជា ។

Monday, September 16, 2019

អាជ្ញាធរចោទមនុស្ស៦នាក់ ថាពាក់ព័ន្ធនឹងផែនការ ផ្តួលរំលំរាជរដ្ឋាភិបាល ត្រូវសមត្ថកិច្ចចាប់ខ្លួន!

ដោយ ៖ ជាតិខ្មែរ | ចុះផ្សាយថ្ងៃទី

(ភ្នំពេញ)៖ មនុស្ស ប្រុស-ស្រី៦នាក់ ជាអតីតសកម្មជន នៃអតីតគណបក្សសង្រ្គោះជាតិ ដែល ពាក់ព័ន្ធនឹងផែនការផ្តួលរំលំរាជរដ្ឋាភិបាលកម្ពុជា ត្រូវបានសមត្ថកិច្ចចាប់ខ្លួនជាបន្តបន្ទាប់កាល
ពី ចុងសប្តាហ៍មុននេះ ហើយក្នុងចំណោមនោះ មាន៣នាក់ ត្រូវតុលាការសម្រេចឃុំខ្លួនដាក់ ពន្ធនាគារព្រៃសជាបណ្តោះអាសន្នផងដែរ។
ឧត្តមសេនីយ៍ឯក លោក ឆាយ គឹមខឿន អ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិ បានបញ្ជាក់ ប្រាប់បណ្តាញព័ត៌មាន ក្នុងស្រុកឱ្យដឹងថា មនុស្ស៦នាក់ ដែលត្រូវបានចាប់ខ្លួននេះ មាន ២នាក់ ត្រូវបានឃាត់ខ្លួននៅរាជធានីភ្នំពេញ ម្នាក់នៅខេត្តបន្ទាយមានជ័យ និង ៣នាក់នៅខេត្តកណ្តាល។ លោកបញ្ជាក់យ៉ាងដូច្នេះថា៖ «ពួកគាត់ទទួលយកផែនការមកញុះញង់ ប្រឆាំងរដ្ឋាភិបាល»

សេចក្តីថ្លែងការណ៍មួយរបស់ក្រុមមន្ត្រីបក្សប្រឆាំងស្មោះនឹងលោក សម រង្សុី នៅក្រៅប្រទេស បានឱ្យដឹងថា សមត្ថកិច្ចបានធ្វើការឃាត់ខ្លួនសកម្មជនរបស់ខ្លួនចំនួន៦នាក់ដែលក្នុងនោះរួមមាន ១៖ លោក យ៉ាត ភារម្យ ២៖ លោក ទុំ ប៊ុនថន ៣៖កញ្ញា យូ ចាន់ធានី ៤៖ លោក លី ម៉េងឃាង ៥៖ លោក លី លីន និង ៦៖ លោក ឈុន ថៃយុទ្ធ ក្នុងរយៈពេល២ថ្ងៃ កាលពី ចុង សប្តាហ៍កន្លង ទៅនេះ។
កាលពីល្ងាច ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៩ លោក កូយ សៅ អនុប្រធានសាលាដំបូងរាជធានី ភ្នំពេញ និងជាចៅក្រមស៊ើបសួរ បានចេញដីការបង្គាប់ឲ្យឃុំខ្លួន អតីតសកម្មជន នៃអតីត គណបក្សសង្គ្រោះជាតិ០៣នាក់ ក្នុងចំណោមជនសង្ស័យ០៦នាក់ ដែលបានជាប់ពាក់ព័ន្ធនឹង ករណីខាងលើនេះ។ ពួកគេត្រូវបានចោទប្រកាន់ពីបទ «រួមគំនិតក្បត់ និងញុះញង់ឱ្យមានភាពវឹកវ ធ្ងន់ធ្ងរដល់សន្តិសុខសង្គម»
មន្ត្រីសាលាដំបូងដដែលបានឲ្យដឹងទៀតថា ជនត្រូវចោទដែលត្រូវបញ្ជូនទៅឃុំខ្លួននៅពន្ធនាគារ ព្រៃស ទី១៖ ឈ្មោះកញ្ញា យូ ចាន់ធានី ទី២៖ ឈ្មោះ ទុំ ប៊ុនថន និងទី៣៖ ឈ្មោះ យ៉ាត ភារម្យ ចំណែកជនត្រូវចោទចំនួន៣នាក់ផ្សេងទៀត កំពុងស្ថិតក្នុងដំណាក់កាលនីតិវិធីស៊ើបសួររបស់ សមត្ថកិច្ចនៅឡើយ។
នៅពេលនេះសារព័ត៌មានជាតិខ្មែរមិនទាន់បានទទួលព័ត៌មានពីក្រុមគ្រួសាររបស់ជនជាប់ចោទ
ទាំងនេះនៅឡើយទេ៕

0 comments:

Post a Comment

 
Copyright © . Khmer Nation - Posts · Comments
Theme Template by BTDesigner · Powered by Blogger