សូមស្វាគមន៏ ការចូលមកកាន់គេហទំព័រ របស់យើងខ្ញុំ ! សារព័ត៌មាន «ជាតិខ្មែរ» ជាសារព័ត៌មានឯករាជ្យ ដែលបង្កើតឡើង ក្នុងគោលបំណងលើកស្ទួយ សេរីភាពសារព័ត៌មាន ការគោរពសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ព្រមទាំង ជំរុញ​ឲ្យមានការលប់បំបាត់អំពើពុករលួយថ្នាក់ជាតិ ក្នុងជួររដ្ឋាភិបាលកម្ពុជា ។

Monday, September 9, 2019

លោក ហ៊ុន សែនមិនត្រូវបណ្តោយឲ្យលោក កៅ គឹមហួននិង ភរិយាបន្តពន្យាពេល មិនបើកប្រាក់ ខែឲ្យបុគ្គលិកនៅ ទូរទស្សន៏អាសុីអគ្នេយ៏នោះទេ!

ដោយ ៖ ជាតិខ្មែរ | ចុះផ្សាយថ្ងៃទី

លោក នាយករដ្ឋមន្ត្រី ហ៊ុន សែនមិនត្រូវបណ្តែតបណ្តោយឲ្យលោក កៅ គីមហួន ដែលជារដ្ឌមន្ត្រី ប្រតិភូអមនាយករដ្ឌមន្ត្រី និងសាកលវិទ្យាធិការនៃ សាកលវិទ្យាល័យកម្ពុជា និងជាអគ្គនាយកវិទ្យុ និងទូរទស្សន៍អាស៉ីអាគ្នេយ៍ ពន្យាពេល មិនបើកប្រាក់ខែឲ្យបុគ្គលិកនៅទូរទស្សន៏អាសុីអគ្នេយ៏ នោះទេ។
លោក កៅ គឹម ហួនគឺជាមនុស្សស្និទ្ធបំផុតរបស់លោក ហ៊ុន សែន បានអាងឥទ្ធិពល និងចំហាយ អំណាចរបស់បក្សប្រជាជនកម្ពុជា បានប្រើបុគ្គលិកទូរទស្សន៍អាស៊ីអាគ្នេយ៍ មិនបើកប្រាក់ខែជា ច្រើនខែមកហើយ។
ក្រៅពីជំពាក់លុយប្រាក់ខែបុគ្គលិក លោក កៅ គីមហួន ក៏ជាមនុស្សអាងអំណាចបក្សកាន់អំណាច ក៏បានធ្វើស៊ី ជនជាតិប៉ាគីស្ថានចំនួន ២ នាក់ ដែលជនបរទេសទាំង ២ បានរួមគ្នាវិនិយោគលើផ្នែក អចលទ្រព្យលើដី ខេត្តកំពត ជិត ៥០ លាន ដុល្លា ជាមួយភរិយារបស់ខ្លួន បានឃុបឃិតប្រើ តុលាការ ចាប់ជនប៉ាគីស្ថានដាក់គុក និងស៊ីដាច់លុយគំរោងទាំងនេះ រហូត ដល់សព្វថ្ងៃ។
គួរបញ្ជាក់ផងដែរថាប្រពន្ធរបស់លោក កៅ គីមហួន ក៏ជាប្រធានគ្លីនិក ឃឹម រានីដែលល្បីល្បាញ ខាងដណ្តើមអ្នកជំងឺពីពេទ្យរដ្ឌ ដែលក្រុមគ្រួសារអ្នករងគ្រោះ មានទ្រព្យធូរធា និងទុកអ្នកជំងឺក្រីក្រ ឲ្យស្លាប់ បើគ្មានប្រាក់សំរាប់ព្យាបាល ។
ដូច្នេះ លោក ហ៊ុន សែនមិនត្រូវព្រងើយកន្តើយនឹងទង្វើរបស់លោក កៅ គឹមហួននិងភរិយាបាន ទេ។
នៅពេលនេះកាសែតជាតិខ្មែរមិនអាចទាក់ទងលោក កៅ គឹមហួនបានទេ៕

0 comments:

Post a Comment

 
Copyright © . Khmer Nation - Posts · Comments
Theme Template by BTDesigner · Powered by Blogger