សូមស្វាគមន៏ ការចូលមកកាន់គេហទំព័រ របស់យើងខ្ញុំ ! សារព័ត៌មាន «ជាតិខ្មែរ» ជាសារព័ត៌មានឯករាជ្យ ដែលបង្កើតឡើង ក្នុងគោលបំណងលើកស្ទួយ សេរីភាពសារព័ត៌មាន ការគោរពសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ព្រមទាំង ជំរុញ​ឲ្យមានការលប់បំបាត់អំពើពុករលួយថ្នាក់ជាតិ ក្នុងជួររដ្ឋាភិបាលកម្ពុជា ។

Tuesday, September 17, 2019

លោក ឈួរ ច័ន្ធឌឿន អភិបាលខេត្តកំពង់ឆ្នាំង ត្រូវតែប្រគល់ដីជូនពលរដ្ឋនិងរដ្ឋវិញ!

ដោយ ៖ ជាតិខ្មែរ | ចុះផ្សាយថ្ងៃទី

លោក ឈួរ ច័ន្ធឌឿន អតីតមេបញ្ជាការប្រតិបត្តការសិករង ខេត្តកំពង់ឆ្នាំង ហើយបច្ចុប្បន្នជា អភិបាលខេត្តនេះ កំពុងរងនូវពាក្យបណ្តឹង ជាច្រិនពីប្រជាពលរដ្ឋថាបានរំលោភយកដីរដ្ឋនិងដី របស់ប្រជាពលរដ្ឋជាច្រេីនហិកតានិងច្រេីនទីតាំងនៅក្នុងខេត្តកំពង់ឆ្នាំងដែលបុគ្គលរូបនេះកំពុង​តែធ្វេីជាអភិបាលខេត្ត។
ប្រជាពលរដ្ឋរងគ្រោះដោយសារការរំលោភយកដីទាមទារឲ្យលោកឈួរ ចាន់ដឿនត្រូវតែប្រគល់ ដីជូនពលរដ្ឋនិងរដ្ឋវិញជាបន្ទាន់។
 
យោងតាមរបាយការណ៏និងឯកសារប្លង់ដីបង្ហាញថាមានដីរដ្ឋជាច្រេីនកន្លែងដែលលោក ឈួរ ច័ន្ទឌឿន បានយកមកធ្វេីជាកម្មសិទ្ធផ្ទាល់ខ្លួន ក្នុងនោះ មាន ដី៨ទីតាំងជាដីអតីតតារាងបាល់ ដីបន្ទាយទាហាន ដែលឋិតក្នុងស្រុកទឹកផុសហេីយដីទាំង អស់សុទ្ធសឹងជាដីរបស់រដ្ឋហេីយក្នុង ចំណោមដី ៨ទីតាំង មាន៧ទីតាំងជាដីឃុបឃិតធ្វេីប្លង់រឹងរួច និងបានលក់មួយទីតាំងអោយជន ឈ្មោះ អ៊ុក រស់ ប្រធានមន្ទីររ៉ែនិងថាមពលខេត្តកំពង់ឆ្នាំង ក្នុងចំណោមដីមានប្លង់រឹងទាំង៧គឺ រួមមានះ 1៖ លេខប័ណ្ណ 1776 ទំហំ 3.0058ហិចតា(ដីដូរជាមួយបន្ទាយវរះសេនាតូចលេខ១ )
2៖ លេខប័ណ្ឌ 566ទំហំ 0.1157 ហិចតា
3៖ លេខប័ណ្ណ 567ទំហំ 0.1490 ហិចតា
4៖ លេខប័ណ្ឌ 1402 ទំហំ 0.7291 ហិចតា (ទីតាំងនេះបច្ចុប្បន្នជួលអោយក្រុមហ៊ុន ធ្វើផ្លូវលេខ53)
5៖ លេខប័ណ្ណ 1414ទំហំ 0.2642 ហិចតា(ដីនេះជាដីបាសាំងទឹករបស់កងទ័ពបច្ចុប្បន្នបានលក់ឲ្យទៅលោក អ៊ុក រស់ ប្រធានមន្ទីររ៉ែនិងថាមពល ខេត្តកំពង់ឆ្នាំងបាត់ទៅហើយ ។
6៖ លេខប័ណ្ណ1399ទំហំ0.1527 ហិចតាដីនេះជាប់ផ្លូវរថភ្លេីង 7៖ លេខប័ណ្ណ 1384 ទំហំ 12801ម៉ែតការ៉េ ដីអតីតតារាបាល់ ទាត់។

សរុបដីចំនួន 7 បណ្ណ័ខាងលេី របស់លោកចៅហ្វាយខេត្តគឺមាន ទំហំ 56966ម៉ែតការ៉េជាង5ហិកតា។ដោយមិនទាន់គិតមួយប្លង់ជិតធានាគារអេស៊ីលីដា។
សូមបញ្ជាក់ថា ដី៨ទីតាំងនេះ ដែលជាដីរបស់រដ្ឋនេះគឺយេីងខ្ញុំមាន ឯកសារ ភស្តុតាង គតិយុត្តិ គ្រប់គ្រាន់សម្រាប់រៀបចំជារបាយការណ៍បញ្ជូនទៅប្រមុខរាជរដ្ឋាភិបាល ដោយមិនបានបូកបញ្ចូល ជាមួយដី២០ទីតាំងផ្សេងទៀតនៅតំបន់ព្រៃលិចទឹក តំបន់ត្រីពង និងក្នុង ទីរួមខេត្តដែលជាដីរដ្ឋ នោះទេព្រោះខណៈនេះយេីងខ្ញុំកំពុងបន្តស្រាវជ្រាវស៊េីបអង្កេតបន្ថែមទៀត ។
ក្រៅពីនេះលោក ឈួរ ច័ន្ទឌឿន បានយកដីរបស់ប្រជាពលរដ្ឋរាប់រយហិកតានៅចំណុចអូរលេង តេង ស្ថិតនៅភូមិរ៉ាគ្រាំងស្គារត្បូង ឃុំគ្រាំងស្គារ ស្រុកទឹកផុស ខេត្តកំពង់កំពង់ឆ្នាំងលក់ឲ្យក្រុមហ៊ុន ចិននិងខ្មែរដោយយកលេសថាជាដីសហគមន៏ហើយបង្កើតជាតំបន់អភិវឌ្ឍន៏ តែតាមការពិតលោក ឈួរ ច័ន្ទឌឿន និងបក្ខពួក យកដីតំបន់អូរលេងតេងទៅលក់ឲ្យចិនសោះ៕

0 comments:

Post a Comment

 
Copyright © . Khmer Nation - Posts · Comments
Theme Template by BTDesigner · Powered by Blogger