សូមស្វាគមន៏ ការចូលមកកាន់គេហទំព័រ របស់យើងខ្ញុំ ! សារព័ត៌មាន «ជាតិខ្មែរ» ជាសារព័ត៌មានឯករាជ្យ ដែលបង្កើតឡើង ក្នុងគោលបំណងលើកស្ទួយ សេរីភាពសារព័ត៌មាន ការគោរពសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ព្រមទាំង ជំរុញ​ឲ្យមានការលប់បំបាត់អំពើពុករលួយថ្នាក់ជាតិ ក្នុងជួររដ្ឋាភិបាលកម្ពុជា ។

Friday, September 6, 2019

ជនផ្តាច់ការលោក រ៉ូប៉ឺត មូហ្គាបេ ទទួលមរណៈភាពក្រោយពី ក្រុមយោធារបស់លោក បណ្តេញ ចេញពីអំណាច!

ដោយ ៖ ជាតិខ្មែរ | ចុះផ្សាយថ្ងៃទី


អតីតមេដឹកនាំផ្តាច់ការនៃប្រទេសហ្ស៊ីមប៉ាវេ នៅតំបន់អាហ្វ្រិក លោក រ៉ូប៉ឺត មូហ្គាបេ ទទួល មរណភាពនៅថ្ងៃសុក្រនេះនៅក្នុង មន្ទីរពេទ្យនៃប្រទេសិង្ហបុរីជាកន្លែងដែលលោកសម្រាក
ព្យាបាលជំងឺក្រោយពីរូបលោកត្រូវក្រុមយោធារបស់លោកឈប់គាំទ្រ ហើយបង្វែរកានុងកាំភ្លើង ដាក់លោកវិញ កាលពីឆ្នាំ ២០១៨។

អតីតមេដឹកនាំដែលកាន់តំណែងជាង៣០ឆ្នាំរូបនេះ ទទួលមរណភាពក្នុងអាយុ៩៥ឆ្នាំ។ សាច់ញាតិ និងក្រុមគ្រូពេទ្យមិនទាន់បានបញ្ជាក់ថា ការស្លាប់របស់មេដឹកនាំរូបនេះ ដោយសារជំងឺអ្វីនោះទេ។​

លោក រ៉ូប៉ឺត មូហ្គាបេ កាន់តំណែងជាង៣០ឆ្នាំ គឺលោកចូលកាន់តំណែងតាមរយៈការប្រើប្រាស់ កម្លាំងតស៊ូបង្ក្រាបកម្លាំងបះបោរនៅក្នុងប្រទេសនេះ។

លោក ត្រូវបានកងទ័ពបង្ខំឱ្យចុះចេញពីតំណែងកាលពីឆ្នាំមុន​ នៅពេលដែលលោកមានផែនការ ចង់ប្រគល់តួនាទីជាមេដឹកនាំបក្ស និង មេដឹកនាំប្រទេសទៅឱ្យភរិយាទី២របស់លោកគឺលោកស្រី​Grace Ntombizodwa Mugabe

0 comments:

Post a Comment

 
Copyright © . Khmer Nation - Posts · Comments
Theme Template by BTDesigner · Powered by Blogger