សូមស្វាគមន៏ ការចូលមកកាន់គេហទំព័រ របស់យើងខ្ញុំ ! សារព័ត៌មាន «ជាតិខ្មែរ» ជាសារព័ត៌មានឯករាជ្យ ដែលបង្កើតឡើង ក្នុងគោលបំណងលើកស្ទួយ សេរីភាពសារព័ត៌មាន ការគោរពសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ព្រមទាំង ជំរុញ​ឲ្យមានការលប់បំបាត់អំពើពុករលួយថ្នាក់ជាតិ ក្នុងជួររដ្ឋាភិបាលកម្ពុជា ។

Tuesday, October 22, 2019

បុរសខ្លាំង ហ៊ុន សែនប្រកាសជួបឯកអគ្គរដ្ឋទូតអាមេរិកថ្មី នៅរសៀលថ្ងៃស្អែក!

ដោយ ៖ ជាតិខ្មែរ | ចុះផ្សាយថ្ងៃទី


បុរសខ្លាំង នាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែងថា នៅរសៀលថ្ងៃ ពុធ ទី ២៣ តុលា ឆ្នាំ ២០១៩ លោកនឹងជួបជាមួយឯកអគ្គរដ្ឋទូតអាមេរិថ្មី លោក Patrick Murphy នៅវិមានសន្តិភាព។
បុរសខ្លាំង ហ៊ុន សែន បានប្រកាសបែបនេះ ខណះនៅព្រឹកថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៩ បាន អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ប្រគល់សញ្ញាបត្រជូននិស្សិតជាង៤ពាន់នាក់ មកពីសាកល វិទ្យាល័យបៀលប្រាយ (BBU) នៅមជ្ឈមណ្ឌលកោះពេជ្រ។
ឆ្លៀតឳកាសនោះ បុរសខ្លាំង ហ៊ុន សែនក៏បានប្រាប់ទៅក្រុមប្រឆាំងឱ្យចេះទទួលស្គាល់នូវ សមត្ថភាពរបស់ខ្លួន ដោយលោកថាប្រទេសជាមិត្តធ្វើការជាមួយរាជរដ្ឋាភិបាល មិនធ្វើការជាមួយ ក្រុមមនុស្សក្រៅពីរាជរដ្ឋាភិបាលនោះឡើយ។
សូមបញ្ជាក់ថា កាលពីចុងសប្តាហ៏កន្លងមក លោក Patrick Murphy បានគាល់ព្រះមហាក្សត្រ សម្តេចព្រះបរមនាថ នរោត្តម សីហមុនីរួចហើយ ដែលក្នុងឳកាសនោះ លោកសម្តែងភាពរីករាយ យ៉ាងក្រៃលែងចំពោះព្រះមហក្សត្រខ្មែរយើង៕


0 comments:

Post a Comment

 
Copyright © . Khmer Nation - Posts · Comments
Theme Template by BTDesigner · Powered by Blogger