សូមស្វាគមន៏ ការចូលមកកាន់គេហទំព័រ របស់យើងខ្ញុំ ! សារព័ត៌មាន «ជាតិខ្មែរ» ជាសារព័ត៌មានឯករាជ្យ ដែលបង្កើតឡើង ក្នុងគោលបំណងលើកស្ទួយ សេរីភាពសារព័ត៌មាន ការគោរពសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ព្រមទាំង ជំរុញ​ឲ្យមានការលប់បំបាត់អំពើពុករលួយថ្នាក់ជាតិ ក្នុងជួររដ្ឋាភិបាលកម្ពុជា ។

Monday, November 25, 2019

ក្រុម​បាតុករ​នៅតែធ្វើបាតុកម្មប្រឆាំងលោកហ៊ុន សែន ទោះបីគ្មានវត្តមានបុគ្គលនេះ នៅកូរ៉េក៏ដោយ!

ដោយ ៖ ជាតិខ្មែរ | ចុះផ្សាយថ្ងៃទី

ក្រុម​បាតុករ​ដែល​គ្រោង​ធ្វើ​បាតុកម្ម​ប្រឆាំង​វត្តមាន​លោក ហ៊ុន សែន នាយករដ្ឋមន្ត្រីខ្មែរ នៅ​ប្រទេស​កូរ៉េ​ខាង​ត្បូង នៅ​តែ​ធ្វើ​បាតុកម្ម​តាម​គម្រោង​ដដែល នៅ​ថ្ងៃ​ទី២៤ និងថ្ងៃ ទី២៥ វិច្ឆិកា នេះបើ​ទោះ​ជា​លោក ហ៊ុន សែន លុបចោល​ដំណើរ​ទៅ​ប្រទេស​នេះក្តី។
យោងតាមសេចក្តីរាយការណ៏ពីសារព័ត៌មានបរទេសឲ្យដឹងថា មាន​ពលករ​ខ្មែរ​ប្រមាណ ២០០
នាក់ នាំ​គ្នា​បាតុកម្ម​​​នៅ​ខាង​មុខ​សាលា​ក្រុង ប៊ូសាន នៅ​ប្រទេស​កូរ៉េ​ខាង​ត្បូង ដើម្បី​​ទាមទារ​​ស្ដារ​
ឱ្យ​មាន​​ប្រជាធិបតេយ្យ​ឡើង​វិញ នៅ​ក្នុង​ប្រទេស​កម្ពុជា ដែលគណបក្សសង្គ្រោះជាតិត្រូវបានរបប លោក ហ៊ុន សែន រំលាយចោលទាំងកម្រោលកាមពីថ្ងៃ ទី១៦ វិច្ចិកា ឆ្នាំ២០១៧មក៕



0 comments:

Post a Comment

 
Copyright © . Khmer Nation - Posts · Comments
Theme Template by BTDesigner · Powered by Blogger